សកម្មជន​ដី​ធ្លី​ ៣ ​នាក់​ត្រូវ​កាត់​ឲ្យ​ជាប់​គុក​ម្នាក់​ ៥ ឆ្នាំ

ប្រភព៖ postkhmer ថ្ងែទី៣០​ ខែកញ្ញា ២០១៥ សាលា​ដំបូង​ខេត្ត​ស្វាយរៀង​បាន​​សម្រេច​​​ផ្តន្ទាទោស​សកម្មជន​ដីធ្លី​ ៣​ នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ៥​ ឆ្នាំ​ក្រោម​ការ​ចោទប្រកាន់​​ពី​បទ​កាប់​​រាន​ដី​ព្រៃ​តាម​បណ្តឹង​របស់​រដ្ឋបាល​ព្រៃឈើ​ដែល​ប្តឹង​តាំងពី​ឆ្នាំ​ ២០១២​ ខណៈ​ដែល​​ប្រជាពលរដ្ឋ​នៅ​ក្នុង​ជម្លោះ​នេះ​បាន​អះអាង​ថា​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ឃុប​ឃិត​គ្នា​រំលោភ​យក​ដី​របស់​ពួកគាត់​ទៅ​លក់​ឲ្យ​ឈ្មួញ​។ សកម្មជន​ដីធ្លី​ទាំង ៣​ នាក់​មាន​ឈ្មោះ សួន ហុងលី អាយុ​ ៤២ ឆ្នាំ​ សួន​ ហោ​ អាយុ​ ៣៩ ​ឆ្នាំ​ជា​សកម្មជន​ដីធ្លី​ និង​ឈ្មោះ សួន សីហា អាយុ​ ៣១ ឆ្នាំ​ជា​ប្រធាន​សហគមន៍​អណ្តូង​ត្របែក​ស្ថិត​នៅក្នុង​ឃុំ​អណ្តូង​ត្របែក​ ស្រុក​រមាសហែក […]

Read Article →

សកម្មជនដីធ្លីត្រូវបានដោះលែងបន្ទាប់ពីការទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ

ស្ត្រី​សកម្មជន​ដីធ្លី​ចំនួន ១០​នាក់​​ ដែលត្រូវបានឃុំខ្លួនតាំងពីខែវិច្ឆិការ ឆ្នាំ២០១៤ ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​ស ​កាល​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ២០១៥​កន្លងទៅនេះ បន្ទាប់​ពី​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្តលេខា​លើ​ពាក្យ​ស្នើសុំ​ព្រះរាជទាន​លើក​លែង​ទោស​ពួក​គេ ។ មនុស្សជាង​២០០នាក់ដែលមកពីសហគមន៍ផ្សេងៗគ្នា តំណាងអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយបានរង់ចាំខាងក្រៅពន្ធនាគារដើម្បីស្វាគមន៍ពួកគេ។

Read Article →

ការតវ៉ាជាលើកទី២ស្នើរសុំអន្តរាគមន៍ពីលោកស្រីមីហ្សែល អូបាម៉ាកំឡុងពេលទស្សនកិច្ចនៅកម្ពុជា

មនុស្សប្រហែលជាង១០០នាក់ ដែលជាជនរងគ្រោះពីការរំលោភយកដីធ្លី និងការ​បណ្ដេញចេញដោយបង្ខំ មកពីសហគមន៍មួយចំនួនដូចជាសហគមន៍បឹងកក់​ បុរីកីឡា ព្រលានយន្តហោះ អេសអូអេស ថ្មគោល​ ទួលសង្កែអា ទួលសង្កែបេ (រួមទាំងព្រះសង្ឃពីរអង្គ និងកុមារប្រមាណជាង២០នាក់ផងដែរនោះ) បានប្រមូលផ្ដុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិកកាលពីថ្ងៃទី២១​ ខែមីនា ឆ្នាំ២០១៥​ កន្លងទៅនេះ។​ ពួកគេបានស្នើរសុំអន្តរាគមន៍ពីស្រ្តីទីមួយរបស់សហរដ្ឋអាមេរិក អ្នកស្រី មីហ្សែល អូបាម៉ា ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងស្រ្តីសកម្មជនដីធ្លីទាំង១១នាក់ដែលត្រូវបានដាក់ពន្ធនាគារដោយភាពអយុត្តិធម៌បំផុត។​

Read Article →

កូនៗរបស់សកម្មជនដែលកំពុងជាប់ពន្ធនាគារ​ ដង្ហើយហៅរកអន្តរាគមន៍ពីអ្នកស្រីមីហ្សែល អូបាម៉ា

ព្រឹកនេះ កូនៗរបស់ស្រ្តីសកម្មជនដីធ្លី និងលំនៅដ្ឋានដែលកំពុងជាប់ពន្ធនាគារព្រៃសរ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ បានប្រមូលផ្តុំនៅមុខស្ថានទូតសហរដ្ឋអាមេរិក ដើម្បីដាក់លិខិតចំហរ និងអំពាវនាវសុំអន្តរាគមន៍ពីអ្នកស្រី មីហ្សែល អូបាម៉ា ជម្រុញឱ្យមានការដោះលែងម្តាយរបស់ពួកគេ ក្នុងកំឡុងពេលអ្នកស្រីមកទស្សនកិច្ចប្រទេសកម្ពុជានៅថ្ងៃទី ២១ ដល់ ២២ ខែ មិនា ឆ្នាំ២០១៥ ខាងមុខនេះ។ កុមារតូចៗទាំងនោះបានគូររូបតំណាងម្តាយរបស់ពួកគេដែលកំពុងជាប់ពន្ធនាគារ ក៏ដូចជារូបរបស់ពួកគេ ដោយមានសរសេរពាក្យពេចន៍ចេញពីបេះដូង និងបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីដាក់ជូនទៅស្ថានទូតផងដែរ ហើយនិងសង្ឃឹមថា អ្នកស្រី មីហ្សែល អូបាម៉ា នឹងអានពាក្យពេចន៍ដែលឆ្លុះបញ្ចាំងពីបញ្ហា និងទុក្ខវេទនារបស់ពួកគេទាំងនោះ។ […]

Read Article →

សហគមន៍ រងផលប៉ះពាល់ពីការរំលោភ ដីធ្លី និង បណ្តេញចេញដោយបង្ខំ បានប្រារព្វទិវានារីអន្តរជាតិ ទាមទារឱ្យដោះលែងសកម្មជនដីធ្លី និងលំនៅដ្ឋាន

នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់​ បានប្រមូលផ្ដុំគ្នានៅមុខ ក្រសួងកិច្ចការនារី មុនពេលហែក្បួនទៅកាន់មណ្ឌលអប់រំកែប្រែទី២ (ម២) ​ក្នុងគោលបំណងដើម្បីទាមទារឱ្យដោះលែងស្ត្រីសកម្មជនដីធ្លីទាំង១១នាក់ដែលកំពុងជាប់ពន្ធធនាគារព្រែសរ។ ការប្រមូលផ្តុំនេះមានការចូលរួមពីប្រជាសហគមន៍ដែលមកពីបណា្ដសហគមន៍មានជម្លោះដីធ្លី ដូចជា សហគមន៍បឹងកក់ បុរីកីឡា ព្រលានយន្តហោះ ៩២​ បឹងឈូក ផ្លូវរថភ្លើង ឡពាង ថ្មគោល ព្រមទាំងក្រុមជនជាតិដើមភាគតិចមកពីខេត្តរតនះគិរី ព្រះសង្ឃ សហជីព សិស្ស​-និសិ្សត និងតំណាងសង្គមស៊ីវិលផងដែរ។ ព្រឹត្តិការណ៍នេះធ្វើឡើងជាផ្នែកមួយនៃការប្រារព្ធ ទិវានារីអន្តរជាតិ​ ខួបលើកទី១០៤។​

Read Article →

ក្រុម​អ្នក​ត​វ៉ាដាក់ញ្ញត្តិ​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន

កាលពី​ព្រឹកថ្ងៃពុធ​ ទី១១​ ខែកុម្ភះ ឆ្នាំ២០១៥ មនុស្សប្រហែលជា៣០០​នាក់​ ដែលជាតំណាងសហគមន៏ចំនួន២០ មកពីទីក្រុងភ្នំពេញ និង១៧​​ សហគមន៏ទៀតមកពីបណ្តាខេត្តនានា បានប្រមូលផ្តុំគ្នានៅមុខក្រសួងមហាផ្ទៃដើម្បីទាមទារអោយដោះលែងសកម្មជនទាំង១១អ្នក ដែលត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារកាលពីខែវិច្ឆិកា​ ឆ្នាំ២០១៤ កន្លងទៅនេះ។​

Read Article →

ប្រជាពលរដ្ឋដង្ហែរក្បួនដាក់ញត្តិតាមស្ថានទូតធំៗស្នើសុំឃ្លាំមើលដំណើរការសវនាការនៅថ្ងៃ២២ មករា

នៅព្រឹកថ្ងៃទី១៥ ខែមករា នេះមានប្រជាពលរដ្ឋប្រមាណ២៥០នាក់ រួមទាំងព្រះសង្ឃអង្គការសង្គមស៊ីវិលនិងសមាជិកសហគមន៍ក្រីក្រក្នុងទីក្រុងពីបុរីកីឡា, ផ្លូវ រថភ្លើងទួលសង្កែ AB, សហគមន៍សាមគ្គី និងអ្នកផ្សេងទៀតបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតបារាំងដើម្បីដាក់ជូនលិខិតអញ្ជើញដល់បុគ្គលិកស្ថានទូត ស្នើឱ្យទៅចូលរួមក្នុងសវនាការ​ កាត់ទោសសកម្មជនស្ត្រីដាក់ពន្ធនាគារទាំង១០នាក់ នៅថ្ងៃទី ២២ ខែមករាខាងមុខនេះ។

Read Article →