ប្រវត្តិអ្នកភូមិបឹងកក់ទាំង១៥

ផាន់ ឈុនរ៉េត



អាសយដ្ឋានៈ ផ្ទះលេខ៦ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ
អាយុៈ ៥៤ ឆ្នាំ
ស្ថានភាពគ្រួសារៈរៀបការមានកូន៥នាក់ និងចៅ ៣នាក់ (កូន៤នាក់ធ្វើការ និងម្នាក់កំពុងរៀននៅ មហាវិទ្យាល័យ)
ឈ្មោះហៅក្រៅៈ យាយឡែត
មុខរបរៈ មេផ្ទះ
ប័ណ្ណកម្មសិទ្ធិៈ ត្រូវគេកាត់ចេញដោយបំពាន
ការចោទប្រកាន់ៈ ក. បទកាន់កាប់ដោយខុសច្បាប់ លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ
ខ. បទប្រឆាំងអាជ្ញាធរសាធារណៈ
ថ្ងៃចាប់ខ្លួនៈ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២
ថ្ងៃសវនាការៈ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២
វិនិច្ឆ័យទោសៈផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ដោយមានស្ថានទម្ងន់ទោស (អត់មានព្យូរទោសទេ)
កូនប្រុសផាន់ ឈុនរ៉េត ឈ្មោះ អ៊ួង សុធា និយាយថា “ នៅផ្ទះមានសភាពស្ងាត់ជ្រងំចាប់ តាំងពីបាត់ម្តាយខ្ញុំមក….ឥឡូវនេះខ្ញុំបានចូលរួមតវ៉ា នេះក៏ដើម្បីម្តាយខ្ញុំ”

ផាន់ ឈុនរ៉េត និងក្រុមគ្រួសារបានរស់នៅក្នុងតំបន់បឹងកក់តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។ ពេល នេះគាត់មានអាយុ៥៤ឆ្នាំ មានកូន៥នាក់ និងចៅ៣នាក់។ មកទល់នឹងថ្ងៃចាប់ខ្លួន ផាន់ ឈុនរ៉េត គឺជាបុគ្គលសំខាន់ក្នុងគ្រួសារដែលចេញមុខតវ៉ាដើម្បីដីធ្លី ប៉ុន្តែបច្ចុប្បន្ននេះ កូនប្រុសរបស់គាត់បាន បន្តចូលរួមសកម្មភាពតវ៉ាតាំងនាមឲ្យផាន់ ឈុនរ៉េត។

អ្វីដែលជាសេចក្តីព្រួយបារម្ភដ៏ធំបំផុតរបស់អ៊ួង សុធា នោះគឺសុខភាពរបស់ម្តាយ។ ផាន់ ឈុនរ៉េត មានបញ្ហាសុខភាពដែលតម្រូវឲ្យមានទទួលការព្យាបាលជាប្រចាំ។

អ៊ួង សុធា បានទទួលដំណឹងពីអ្នកជិតខាងថា ម្តាយរបស់អ៊ួង សុធាត្រូវបានគេចាប់ខ្លួននៅ ថ្ងៃទី២២ ខែមេសា។ ពេលដែលអ៊ួង សុធា និងប្អូនៗបានទៅជួបម្តាយជាឡើកដំបូងនៅពន្ធនាគារ។ អ្នកទាំងអស់បានឃើញអ្នកម្តាយរបស់មានការព្រួយបារម្ភអំពីសុខភាពជាខ្លាំងរបស់គាត់។ អ៊ួង សុធា និងប្អូនៗបានជួបនិយាយជាមួយម្តាយបានត្រឹមតែ ៥នាទីទេ។

មិនដូចសកម្មជនបឹងកក់ខ្លះ ផាន់ ឈុនរ៉េត មិនដែលត្រូវគេចាប់ខ្លួនពីមុខមកទេ។ ដូច្នេះ ធ្វើអោយក្រុមគ្រួសារផាន់ ឈុនរ៉េត មានការលំបាកក្នុងការយល់ ថាហេតុអីបានជាគេសំដៅចាប់ គាត់។ ជាពិសេសចៅរបស់ ផាន់ ឈុនរ៉េត មិនយល់ថា ហេតុអីបានជីដូនមិនមានវត្តមាន នៅក្នុងផ្ទះ ។ រៀងរាល់ថ្ងៃ នៅពេលដែលចៅៗរបស់ផាន់ ឈុនរ៉េត ចេញពីសាលារៀនក្មេងទាំងនោះតែងតែ សួររកជីដូន និងប្រាប់ថា ខ្ញុំនឹកជីដូនខ្ញុំខ្លាំងណាស់។
ឆេង លាភ



អាសយដ្ឋានៈ ផ្ទះលេខ១៨២ដេ ផ្លូវលេខ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ
អាយុៈ ៤៥ ឆ្នាំ
ស្ថានភាពគ្រួសារៈ រៀបការ មានកូន៥នាក់ (ម្នាក់អាយុ ១៨ឆ្នាំ ១៣ឆ្នាំ ១២ឆ្នាំ ៥ឆ្នាំ និង២ឆ្នាំ) កូនបង ៣នាក់ កំពុងរៀននៅសាលា
ឈ្មោះហៅក្រៅៈ យាយ ចេកចៀន
មុខរបរៈ មេផ្ទះ
ប័ណ្ណកម្មសិទ្ធិៈ មាន
ការចោទប្រកាន់ៈ ក. បទកាន់កាប់ដោយខុសច្បាប់ លើ អចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ ខ. បទប្រឆាំង អាជ្ញាធរសាធារណៈ គ. បទជេរប្រមាថ និង ឃ. គំរាម សម្លាប់
ថ្ងៃចាប់ខ្លួនៈ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២
ថ្ងៃសវនាការៈ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២
វិនិច្ឆ័យទោសៈ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ដោយមានស្ថានទម្ងន់ទោស

កូនប្រុសឆេង លាភ ឈ្មោះកុល ពេជ្រ អាយុ១២ឆ្នាំ និយាយថា” ខ្ញុំចង់ឲ្យម្តាយខ្ញុំត្រលប់មកផ្ទះវិញ…”

ឆេង លាភ អាយុ ៤៥ឆ្នាំ អ្នកស្រីគឺជាអ្នកដឹកនាំសំខាន់មួយរូបក្នុងការតវ៉ារបស់អ្នកបឹងកក់។ អ្នកស្រីឆេង លាភ គឺជាអ្នកជិតខាងរបស់ ទេព វន្នី ហើយក្រុមគ្រួសារអ្នកទាំងពីរនេះ តែង តែបាន ជួបពិភាក្សាគ្នា ដើម្បីរៀបចំសកម្មភាព និងយុទ្ធសាស្រ្តរបស់យុត្តិនាការតវ៉ា។ ឆេង លាភ គឺជាអ្នក ពូកែនិយាយ ចេះបញ្ចុះបញ្ចូលគេ ហើយចេះកៀងកងប្រមូលអ្នកបឹងកក់ឲ្យចូលរួមក្នុងយុទ្ធនាការ ដើម្បីតវ៉ាទាមទារសិទ្ធិកាន់កាប់ដីធ្លីវិញ។

ដើម្បីគាំទ្រការតវ៉ារបស់សហគមន៍ ឆេង លាភ និងស្វាមី ឈ្មោះ នួន ទីម បានប្រើប្រាស់ម៉ូតូ កង់បីរបស់ខ្លួន ដើម្បីជាមធ្យោបាយដឹងជញ្ជូនសម្ភារៈ និងអាហារសម្រាប់អ្នកតវ៉ា។ ឆេង លាភ បានចូលរួមក្នុងសកម្មភាពតវ៉ា តាំងពីឆ្នាំ២០០៧។ គាត់គឺជាសកម្មជនតវ៉ាយ៉ាងសកម្មមួយរូបតែ គាត់តែងតែរួចផុតពីការចាប់ខ្លួន។

ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២ គឺជាថ្ងៃដែល ឆេង លាភ ត្រូវចាប់ខ្លួន ខណៈពេលដែលឆេង លាភចូលរួមតវ៉ាជាមួយប្អូនប្រុស និងកូនស្រីអាយុ៥ឆ្នាំ ។ កូនស្រី៥ឆ្នាំនោះ បានឃើញផ្ទាល់លើ ភ្នែក នៅពេលដែលម្តាយត្រូវបាននរគបាលចាប់អូស។ ក្រុមគ្រួសាររបស់ ឆេង លាភ មានការព្រួយ បារម្ភយ៉ាងខ្លាំងអំពីសុខទុក្ខរបស់គាត់ខណៈរស់នៅក្នុងពន្ធនាគារ ជាពិសេសបញ្ហាសុខភាព។

ឆេង លាភ បានមករស់នៅតំបន់បឹងកក់ ជាមួយស្វាមី ប្អូនប្រុស និងកូនទាំង ៥នាក់តាំង ពីឆ្នាំ២០០៣ មកម្ល៉េះ។ កូនពៅរបស់ឆេង លាភ មានអាយុទើបតែ ២ឆ្នាំប៉ុណ្ណោះទេ។

ហេង មុំ


អាសយដ្ឋានៈ ផ្ទះលេខ៧៥ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ
អាយុៈ ៤១ ឆ្នាំ
ស្ថានភាពគ្រួសារៈ រៀបការ មានកូនស្រីម្នាក់ និងកូន ៦នាក់របស់ស្វាមី (កូនរបស់ភរិយាមុន)
ឈ្មោះហៅក្រៅៈម៉ុំ
មុខរបរៈ មេផ្ទះ
ប័ណ្ណកម្មសិទ្ធិៈ ត្រូវគេកាត់ចេញ
ការចោទប្រកាន់ៈ ជាប់ចោទ៥ករណី គឺ ក. បទជេរ ប្រមាថ ខ. គំរាមសម្លាប់ គ. បរិហារកេរ្តិ៍បទ ឃ. កាន់កាប់ ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិ បុគ្គលសាធារណៈ និង ង.បទប្រឆាំងអាជ្ញាធរ សាធារណៈ
ថ្ងៃចាប់ខ្លួនៈ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២
ថ្ងៃសវនាការៈ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២
វិនិច្ឆ័យទោសៈ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ដោយមានស្ថានទម្ងន់ទោស
ស្វាមីរបស់ហេង ម៉ុំ ឈ្មោះ សុខ តុងហេង បានមានប្រសាសន៍ថា “គ្មានមូលហេតុអ្វីដែល សោះ ដែលត្រូវចាប់ហេង មុំ នាងគ្រាន់តែចូលរួមតវ៉ាទាមទារសិទ្ធិកាន់កាប់ដីធ្លីស្រប ច្បាប់របស់យើងតែប៉ុណ្ណោះ”

ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១១ គឺជាថ្ងៃដែលហេង មុំ និងក្រុមគ្រួសារសម្លឹងមើលផ្ទះរបស់ខ្លួន ដែលរស់នៅជាង១៨ឆ្នាំ ត្រូវបំផ្លាញទាំងស្រុង។ ក្រុមគ្រួសារ ហេង មុំមិនបានទទួលសំណងអ្វីទាល់ តែសោះ។ បីខែក្រោយមក ស្វាមីរបស់ហេង មុំ ជាកម្មករសំណង់បានខ្ចីលុយខ្លះពីសាច់ញាតិ និង បានព្យាយាមសាងសង់ផ្ទះឡើងវិញលើដីដែលរងការបំផ្លាញ។

មុនពេលផ្ទះរបស់ហេង មុំត្រូវគេវាយបំផ្លាញ ប្តីប្រពន្ធទាំងពីរនាក់នេះ គឺជាអ្នកតវ៉ាយ៉ាង សកម្មដើម្បីសហគមន៍បឹងកក់។ ហេង មុំ ធ្លាប់ត្រូវបាននគរបាលចាប់ខ្លួនម្តង ប៉ុន្តែមិនត្រូវបានកាត់ ទោសឡើយ។ ស្វាមីហេង មុំ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពខាងផ្លូវកាយ និងផ្លូវចិត្ត ខណៈ រស់នៅក្នុងពន្ធនាគារ។ នៅពេលដែលស្វាមី ហេង មុំ សួរសុខទុក្ខ ហេង មុំក្នុងពន្ធនាគារ គាត់បាន សំគាល់ឃើញថា “ហេង មុំមានការភិតភ័យ ហើយចេះតែងាកមកមើលខាងក្រោយហាក់ដូចជា បារម្ភនឹងអ្វីម្យ៉ាង”។ ហេង មុំ មានជម្ងឺពីមុនមក ហើយធ្លាប់ទទួលបានការប្រឹក្សាយោបល់ ដោយសារ វិបត្តិផ្លូវចិត្តដោយសារបញ្ហាបឹងកក់។

កូនស្រីអាយុ១២ឆ្នាំ របស់ ហេង មុំទទួលរងការភិតភ័យតក់ស្លុតចំពោះការចាប់ និងកាត់ ទោសរបស់ម្តាយ។ នាងមិនអាចប្រមូលអារម្មណ៍រៀនបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ នាង និងឪពុកបានចូលរួមយ៉ាងសកម្មក្នុងការតវ៉ារឿងបឹងកក់ ។ ចំពោះនាង និងឪពុកការតវ៉ាតាំងនាមឲ្យ ហេង មុំ ជាភារកិច្ចមួយយ៉ាងសំខាន់។
គង់ ចន្ថា



អាសយដ្ឋានៈ ផ្ទះលេខ៤៣ ផ្លូវលេខ៧០ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ
អាយុៈ ៤១ ឆ្នាំ
ស្ថានភាពគ្រួសារៈ រៀបការ មានកូន៤នាក់ (ម្នាក់ អាយុ ១៩ឆ្នាំ ១៧ឆ្នាំ ១៤ឆ្នាំ និង១២ឆ្នាំ) កូនទាំង៤ នាក់កំពុងរៀននៅឡើយ
ឈ្មោះហៅក្រៅៈ គ្មាន
មុខរបរៈ មេផ្ទះ
ប័ណ្ណកម្មសិទ្ធិៈ មាន
ការចោទប្រកាន់ៈ ជាប់ចោទ៣ករណី គឺ ក. បទជេរប្រមាថ ខ. បទប្រឆាំងអាជ្ញាធរសាធារណៈ គ. គំរាមសម្លាប់និង ឃ. បទកាន់កាប់ដោយខុស ច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គល សាធារណៈ
ថ្ងៃចាប់ខ្លួនៈ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២
ថ្ងៃសវនាការៈ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២
វិនិច្ឆ័យទោសៈ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំ កន្លះ ដោយមានស្ថានទម្ងន់ទោស

ស្វាមីគង់ ចន្ថា ឈ្មោះ សៀក ហេង បានមានប្រសាសន៍ថា “ ខ្ញុំចង់ឲ្យស្ថានទូតបរទេសទាំងអស់ ដែលនៅស្រុកខ្មែរជួយសំនូមពរឲ្យរដ្ឋាភិបាលដោះលែងអ្នកបឹងកក់ទាំង១៥”
គង់ ចន្ថា និងគ្រួសារ ក៏ធ្លាប់រងការរំលោភបំពានដីធ្លីពីមុនមកដែរ។ ផ្ទះរបស់គាត់នៅបឹងកក់ និងដីមួយកន្លែងនៅខេត្តព្រះវិហារ គឺសុទ្ធតែរងការរំលោភបំពានពីសំណាក់ទាហានកាលពីឆ្នាំ ២០០៤។

ក្រុមគ្រួសារគង់ ចន្ថា រស់នៅតំបន់បឹងកក់តាំងពីឆ្នាំ២០០០។ នៅពេលជម្លោះដីចាប់ផ្តើមក្នុង ឆ្នាំ២០០៧ ក្រុមគ្រួសារគង់ ចន្ថា ព្រួយបារម្ភយ៉ាងខ្លាំង និងខ្លាចបាត់បង់ដីម្តងទៀត។ ដូចេ្នះពួកគេ ត្រូវតែរកវិធានការជាបន្ទាន់។ គង់ ចន្ថា គឺជាអ្នកតវ៉ាដ៏សកម្មក្នុងយុត្តិនាការទាមទារដីបឹងកក់។

មុនដំបូងស្វាមីរបស់គង់ ចន្ថា និងកូនទាំង៤នាក់ មិនមានការភិតភ័យឡើយ ពេលលឺថា គង់ ចន្ថាត្រូវគេចាប់ខ្លួនកាលពីថ្ងៃទី២២ ខែមេសា។ ពីព្រោះតែគង់ ចន្ថាធ្លាប់ត្រូវបានគេចាប់ខ្លួន៤ដង រួចមកហើយ នៅពេលដែលចូលរូមបាតុកម្មអហិង្សា។ ក្រុមគ្រួសារ គង់ ចន្ថា បានស៊ាំទៅនឹង ការឃ្លាំមើល និងបំភិតបំភ័យជារឿយៗរបស់នគរបាលទៅហើយ។ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេតក់ស្លុត នោះគឺ ពេលលឺថា គង់ ចន្ថាត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារនៅ២ថ្ងៃ បន្ទាប់មក។

គង់ ចន្ថា មានបញ្ហាសុខភាពមួយចំនួន មុនមក ហើយធ្លាប់ទទួលបានការប្រឹក្សាយោបល់ វិបត្តិផ្លូវចិត្តដោយសារបញ្ហាបឹងកក់។
ចាន់ ណាវី

អាសយដ្ឋានៈ ផ្ទះលេខ១១១ ផ្លូវលេខ៧០ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ
អាយុៈ ៥៧ ឆ្នាំ
ស្ថានភាពគ្រួសារៈ រស់នៅជាមួយជាស្ត្រីជួន ម៉ាឌី ណា និងកូន៦នាក់ (កូនភ្លោះអាយុ២ឆ្នាំ និងកូន អាយុ ១០ ឆ្នាំ ១៦ឆ្នាំ ១៨ឆ្នាំ និង២០ឆ្នាំ)
ឈ្មោះហៅក្រៅៈ គ្មាន
មុខរបរៈ មេផ្ទះ
ប័ណ្ណកម្មសិទ្ធិៈ មាន
ការចោទប្រកាន់ៈ ជាប់ចោទ ក.បទកាន់កាប់ ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គល
សាធារណៈ ខ.បទប្រឆាំងអាជ្ញាធរសាធារណៈ
ថ្ងៃចាប់ខ្លួនៈ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២
ថ្ងៃសវនាការៈ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២
វិនិច្ឆ័យទោសៈ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំ កន្លះ (ព្យួរទោស ៦ខែ)

ជួន ម៉ាឌីណា មិត្តភ័ក្ករបស់ចាន់ ណាវី បានមានប្រសាសន៍ថា “កូនភ្លោះពីរនាក់ដឹងថា ជីដូន នៅក្នុងពន្ធនាគារ ប៉ុន្តែខ្ញុំបានប្រាប់ថា ជីដូននឹងត្រលប់មកផ្ទះវិញឆាប់ៗនេះ….. នៅពេលយប់ ក្មេងពីរនាក់នេះតែងតែសួររកជីដូនពេលភ្ញាក់ឡើង”

ចាន់ ណាវី រស់នៅបឹងកក់ជាមួយ អ្នកស្រីជួន ម៉ាឌីណា តាំងពីឆ្នាំ១៩៩០មកម្លេះ។ ចាន់ ណាវីបានចូលរួមតវ៉ាតាំងពីឆ្នាំ២០០៧ សំណាងល្អមិនដែលត្រូវបាននគរបាលចាប់ពីមុនមកឡើយ។

ចាន់ ណាវី និងជួន ម៉ាឌីណាគឺជាបង្គោលគ្រួសារត្រូវថែទាំក្មេងៗ ទាំង៦នាក់រួមទាំងកូន ភ្លោះទាំងពីរ ដែលត្រូវជាចៅរបស់ចាន់ ណាវី។ ពេលចូលរួមតវ៉ា ចាន់ ណាវី តែងយកកូនភ្លោះទាំង ពីរទៅជាមួយជានិច្ច។ ក្មេងទាំងពីរនេះ នៅក្រោមអាណាព្យាបាលរបស់ ចាន់ ណាវី និងជួន ម៉ា ឌីណា តាំងពីអាយុ២ខែមកម្ល៉េះ។ ក្មេងទាំងពីរនេះក៏នៅក្នុងព្រឹត្តការណ៍នៅថ្ងៃ ចាន់ ណាវីត្រូវ នគរបាលចាប់ខ្លួនដែរ។

នៅថ្ងៃនោះអ្នកជិតខាងបាននាំក្មេងទាំងពីរមកផ្ទះវិញ និងបានទូរស័ព្ទទៅជួន ម៉ាឌីណា ប្រាប់រឿងចាប់ខ្លួនចាន់ ណាវី (ជួន ម៉ាឌីណា ជាគ្រូបង្រៀនពេញម៉ោង) ។ សព្វថ្ងៃនេះ ជួន ម៉ាឌីណា បានរៀបចំពេលវេលា ថែទាំងក្មេងៗ និងទៅធ្វើការពេញម៉ោងទៀត ហើយ ឌីណា ក៏ចូលរួមសកម្មភាពតវ៉ាដោយផ្ទាល់ផងដែរ ហើយកូនភ្លោះទាំងពីរក៏នៅតែទៅតាមដដែល។

ក្រុមគ្រួសារមួយនេះ ពិតជាព្រួយបារម្ភចំពោះសុខភាពរបស់ ចាន់ ណាវី ដែលមានជម្ងឺ តាំងពីមិនទាន់ជាប់ពន្ធនាគារម្ល៉េះ ហើយពេលនេះជម្ងឺគាត់កាន់តែធ្ងន់ទៅៗ។
បូវ សោភា

អាសយដ្ឋានៈ ផ្ទះលេខ១៦៣ ផ្លូវលេខ៨០ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ
អាយុៈ ៣៦ ឆ្នាំ
ស្ថានភាពគ្រួសារៈ រៀបការ មានកូន៣នាក់ (ម្នាក់អាយុ ៨ឆ្នាំ ១៤ឆ្នាំ និង១៧ឆ្នាំ)
ឈ្មោះហៅក្រៅៈស្រីនាង
មុខរបរៈ មេផ្ទះ
ប័ណ្ណកម្មសិទ្ធិៈ មាន
ការចោទប្រកាន់ៈ ក.បទកាន់កាប់ដោយខុសច្បាប់លើ អចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ
ខ.បទប្រឆាំងអាជ្ញាធរសាធារណៈ
ថ្ងៃចាប់ខ្លួនៈ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២
ថ្ងៃសវនាការៈ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២
វិនិច្ឆ័យទោសៈ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ដោយមានស្ថានទម្ងន់ទោស

កូនស្រី បូវ សោភា ឈ្មោះ លី ហេងលាភ អាយុ១៤ឆ្នាំ រៀបរាប់ថា “ពេលម្តាយត្រូវចាប់ខ្លួន ខ្ញុំពិតជាបារម្ភពីម្តាយណាស់ ខ្ញុំគេងអត់លក់ ញ៉ាំអត់បាន។ ខ្ញុំខ្លាចថា នគរបាលវ៉ៃម្តាយខ្ញុំ”

បូវ សោភា ចាប់ខ្លួន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២។ ក្នុងក្រុមគ្រួសារបូវ សោភា មានតែ បូវ សោភាម្នាក់ឯងទេ ដែលបានចូលរួមតវ៉ាជាមួយអ្នកបឹងកក់។ បងស្រីបូវ សោភា ឈ្មោះ បូវ សោភ័ណ្ឌបានលឺថាមានវត្តមាននគរបាលច្រើនណាស់នៅកន្លែងតវ៉ា។ បូវ សោភ័ណ្ឌមានការបារម្ភ ពីសុវត្ថិភាព ក៏បានទូរស័ព្ទទៅ បូវ សោភា។ សម្លេងបូវ សោភា ជាធម្មតា និងប្រាប់ បូវ សោភ័ណ្ឌ ថាកុំឲ្យបារម្ភដោយសារមិនមានរឿងអ្វីនោះទេ។ មិនយូរប៉ុន្មាន បូវ សោភ័ណ្ឌដឹងពីអ្នកជិតខាងម្នាក់ ថា បូវ សោភាត្រូវនគរបាលចាប់ខ្លួនហើយ។

បូវ សោភា និងក្រុមគ្រួសារបានមករស់នៅបឹងកក់តាំងពីឆ្នាំ១៩៩៤។ នាងក៏ជាអ្នកតវ៉ា សកម្មមួយរូបតាំងពីឆ្នាំ២០០៧ មកម្លេះ។ បូវ សោភា ជាអ្នកអង់អាច ដែលចេញមុខជួយជ្រោម ជ្រែងក្រុមគ្រួសារអ្នកបឹងកក់ណាដែលមិនបានទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី។ ចាប់តាំងពី បូវ សោភា ត្រូវចាប់ខ្លួនមក កូនៗ និងបងស្រីបានក្លាយជាអ្នកតវ៉ាយ៉ាងសកម្ម។

ក្រុមគ្រួសារ បូវ សោភា បានទៅសួរសុខទុក្ខនាងក្នុងពន្ធនាគារបានពីរ បីដងដែរ។ ការជួប ដំបូងបានត្រឹមតែ១០នាទីទេ។ ពួកគេព្រួយបារម្ភយ៉ាងខ្លាំងពីសុខភាព បូវ សោភា ដោយហេតុតែបូវ សោភា ត្រូវការលេបថ្នាំជាប្រចាំ។

 

ងួន គឹមឡាង

អាសយដ្ឋានៈ ផ្ទះលេខ៨៣ ផ្លូវលេខ៧០ ភូមិ ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ
អាយុៈ ៥៤ ឆ្នាំ
ស្ថានភាពគ្រួសារៈ លែងលះ មានកូនម្នាក់ អាយុ១៦ឆ្នាំ
ឈ្មោះហៅក្រៅៈ គ្មាន
មុខរបរៈលក់ដូរតាមផ្លូវ
ប័ណ្ណកម្មសិទ្ធិៈ មាន
ការចោទប្រកាន់ៈ ក. បទកាន់កាប់ដោយខុស ច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គល សាធារណៈ ខ. បទប្រឆាំងអាជ្ញាធរសាធារណៈ
ថ្ងៃចាប់ខ្លួនៈ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២
ថ្ងៃសវនាការៈ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២
វិនិច្ឆ័យទោសៈ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ ឆ្នាំកន្លះ (ព្យួរទោស៦ខែ)
កូនប្រុសងួន គឹមឡាង ឈ្មោះ ខៀវ ពេជ្រសង្វា អាយុ ១៦ឆ្នាំ និយាយថា “ ខ្ញុំនឹកម្តាយខ្ញុំណាស់ ម្តាយតែងតែប្រាប់ខ្ញុំថា អត់អីទេ តែខ្ញុំឃើញម្តាយខ្ញុំដូចជាស្គមជាងមុន ហើយមានបញ្ហាស្បែក”

ងួន គឹមឡាង និងក្រុមគ្រួសារបានមករស់នៅបឹងកក់តាំងពីឆ្នាំ១៩៧៩។ ក្នុងផ្ទះមានគ្នា៧ នាក់ គឺ ងួន គឹមឡាង កូនប្រុស ក្មួយស្រីរបស់ស្វាមី និងកូន ៣នាក់របស់អតីតស្វាមី។ ងួន គឹមឡាង បានលែងលះជាមួយស្វាមី។

ងួន គឹមឡាង បានចូលរួមតវ៉ាជាមួយអ្នកបឹងកក់តាំងពីឆ្នាំ២០០៧ មកម្លេះ។ ប៉ុន្តែថ្មីៗគាត់ទើបតែចេញមុខសកម្ម ហើយបានចូលរួមគ្រប់សកម្មភាពតវ៉ាទាំងអស់។ ងួន គឹមឡាង ពិបាកក្នុងការដើរហើរដោយសារគាត់មានជម្ងឺលើសឈាម ដូចនេះគាត់មិនសូវចេញមុខតវ៉ាឡើយ។ ងួន គឹមឡាង មិនធ្លាប់ចាប់ខ្លួនពីមុនមកទេ។

ក្មួយស្រីរបស់ ងួន គឹមឡាង ឈ្មោះ សុខ ចាន់ថន បានលឺថា មានវត្តមាននគរបាលជាច្រើន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២។ នាងបានទូរស័ព្ទទៅ ងួន គឹមឡាង ដើម្បីសួរពីសុវត្ថិភាព ប៉ុន្តែ ងួន គឹមឡាងប្រាប់ថា គាត់សុខសប្បាយទេ ដោយគាត់ទើបត្រលប់មកពីតវ៉ា ដូចេ្នះកុំបារម្ភអី រូច ងួន គឹមឡាង ក៏បិទទូរស័ព្ទទៅ។ នៅម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃដដែល ងួន គឹមឡាង បានទូរស័ព្ទមក សុខ ចាន់ថន ប្រាប់ថា គាត់ត្រូវនគរបាលចាប់ខ្លួនហើយ។

ពេលទៅសួរសុខទុក្ខ ងួន គឹមឡាងក្នុងពន្ធនាគារ ក្រុមគ្រួសារសម្គាល់ថា ងួន គឹមឡាង ហាក់ដូចជានៅក្លាហាន ប៉ុន្តែយ៉ាងណាក៏ដោយក្រុមគ្រួសារពិតជានៅព្រួយបារម្ភអំពីសុខភាពងួន គឹមឡាង ពីព្រោះ គឹម ឡាងត្រូវការថ្នាំជាប្រចាំ។ ងួន គឹមឡាង បានផ្តាំក្រុមគ្រួសារមិនបាច់មកសួរ សុខទុក្ខញឹកញាប់ពេកដោយសារតែមកម្តងៗត្រូវចំណាយលុយច្រើន។
សួង សម័យ

អាសយដ្ឋានៈ ផ្ទះលេខ២៦ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ
អាយុៈ ៥៣ ឆ្នាំ
ស្ថានភាពគ្រួសារៈ មេម៉ាយ មានកូនប្រុស ២នាក់ (ម្នាក់អាយុ១៨ឆ្នាំ និង២៦ឆ្នាំ)
ឈ្មោះហៅក្រៅៈ គ្មាន
មុខរបរៈ មេផ្ទះ
ប័ណ្ណកម្មសិទ្ធិៈ ត្រូវគេកាត់ចេញ
ការចោទប្រកាន់ៈ ក. បទកាន់កាប់ដោយ ខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គល សាធារណៈ ខ. បទប្រឆាំងអាជ្ញាធរ សាធារណៈ
ថ្ងៃចាប់ខ្លួនៈ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២
ថ្ងៃសវនាការៈ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២
វិនិច្ឆ័យទោសៈ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ (ព្យួរទោស៦ខែ)

យិន សឿនសុផាត អាយុ២៦ឆ្នាំ ជាកូនប្រុស សួង សម័យ បានប្រកាសថា “ បើយើងមិនចូលរួមតវ៉ាទេ យើងមុខជាគ្មានវាសនាបានដីយើងត្រលប់មកវិញឡើយ”

សួង សម័យ អាយុ៥៣ឆ្នាំ បានមករស់នៅបឹងកក់ជាមួយស្វាមី និងកូនពីរនាក់តាំងពី ឆ្នាំ១៩៩៣។ សួង សម័យ ចាប់ផ្តើមចូលរួមតវ៉ាតាំងពីឆ្នាំ២០០៧ ហើយធ្លាប់នគរបាលចាប់ខ្លួន២ ដង តែមិនបានកាត់ទោសទេ។

ស្វាមីរបស់សួង សម័យ មិនធ្លាប់ចូលរួមសកម្មភាពតវ៉ាឡើយ ដោយសារគាត់មានជម្ងឺ។ ស្វាមីសួង សម័យបានទទួលមរណៈភាពកាលពីឆ្នាំ២០១១។ ទោះបីជាស្វាមីបានស្លាប់បាត់ទៅ ហើយក៏សួង សម័យ នៅតែបន្តចូលរួមតវ៉ាដើម្បីជួយអ្នកបឹងកក់ និងដើម្បីទាមទារដីរបស់ខ្លួនមក វិញដែរ។

កូនប្រុសច្បងរបស់ សួង សម័យ ឈ្មោះ យិន សឿនសុផាត គឺជាអ្នករាប់រ៉ងទទួល បន្ទុកគ្រួសារ។ ដែលធ្វើការ ៦ថ្ងៃក្នុងមួយសប្តាហ៍ជាអ្នករត់តុ។ តាំងពីម្តាយ ត្រូវចាប់ខ្លួន យិន សឿន សុផាត ដើរតួនាទីមើលថែប្អូនប្រុស ដាំបាយ និងរៀបចំទុកដាក់ផ្ទះសម្បែង។ តាំងពីនោះមក សឿន សុផាត អាចទៅធ្វើការបានត្រឹមតែ ២ ឫ ៣ថ្ងៃប៉ុណ្ណោះ ក្នុងមួយអាទិត្រ។ នៅពេលទំនេរ យិន សឿនសុផាតតែងចូលរួមតវ៉ាជាមួយអ្នកបឹងកក់ជំនួសមុខឲ្យម្តាយរបស់ខ្លួន។

នៅថ្ងៃដែលសួង សម័យ ត្រូវបានគេចាប់ខ្លួន មិត្តភ័ក្តិសឿនសុផាត បានទូរស័ព្ទមកប្រាប់ ដំណឹងពីការចាប់ខ្លួនម្តាយ។ ពេលដែលសឿនសុផាត និងប្អូនប្រុសបានទៅសួរសុខទុក្ខម្តាយនៅ ពន្ធនាគារ។ អ្នកទាំងពីឃើញថា ម្តាយខ្លួនមើលទៅខ្សោយ ដូចជាមិនបានទទួលទានអាហារគ្រប់ គ្រាន់។ សួង សម័យក៏មានជម្ងឺប្រចាំកាយដែរ។
តុល ស្រីពៅ

អាសយដ្ឋានៈ ផ្ទះលេខ៤៩ ផ្លូវលេខ៧០ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ
អាយុៈ ៣៥ ឆ្នាំ
ស្ថានភាពគ្រួសារៈ រៀបការ មានកូន៣នាក់ (ម្នាក់អាយុ៥ឆ្នាំ ៩ឆ្នាំ និង១១ឆ្នាំ)
ឈ្មោះហៅក្រៅៈ ពៅ
មុខរបរៈ មេផ្ទះ
ប័ណ្ណកម្មសិទ្ធិៈ មាន
ការចោទប្រកាន់ៈ ជាប់ចោទ ក. ជេរប្រមាថ ខ.គំរាមសម្លាប់ គ. បទកាន់កាប់ដោយ ខុសច្បាប់លើអចលនវត្ថុ របស់នីតិបុគ្គល សាធារណៈ និង ឃ. បទប្រឆាំងអាជ្ញាធរ សាធារណៈ
ថ្ងៃចាប់ខ្លួនៈ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២
ថ្ងៃសវនាការៈ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២
វិនិច្ឆ័យទោសៈ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ដោយមានស្ថានទម្ងន់ទោស
ប៉ោ សុគណ្ណកញ្ញា អាយុ១១ឆ្នាំ ជាកូនស្រី តុល ស្រីពៅ បានប្រកាសថា “ខ្ញុំប្រាប់ខ្លួនឯងថា ត្រូវតែរឹងម៉ាំ និងក្លាហាន។ ខ្ញុំត្រូវតែពុះពារ បើមិនអញ្ចឹងទេ គ្មានថ្ងៃដែលម្តាយខ្ញុំបានរួចខ្លួនមានសេរីភាព មកវិញឡើយ”

នៅពេលដែលកូនស្រីច្បងរបស់ តុល ស្រីពៅ បានលឺដំណឹងដំបូងពីអ្នកជិតខាងថា ម្តាយ ត្រូវគេចាប់ខ្លួនទៀតហើយ នាងមិនមានការបារម្ភទេ ពីព្រោះ តុល ស្រីពៅ គឺជាអ្នកតវ៉ាសកម្មឲ្យ សហគមន៍បឹងកក់ ហើយធ្លាប់ត្រូវនគរបាលចាប់ខ្លួន២ដងរួចមកហើយ ប៉ុន្តែមិនធ្លាប់ឃាត់ខ្លួនលើស ពី១ថ្ងៃទេ។

ក្រោយ២ថ្ងៃកន្លងមក នាងបានយល់ថា ម្តងនេះ មុខជាខុសពីលើកមុនៗ។ ឪពុករបស់នាង ដឹងថា លើកនេះធ្ងន់ធ្ងរ ប៉ុន្តែគាត់មិនបានប្រាប់កូនៗឲ្យដឹងឡើយ។

នៅថ្ងៃទីបី ប៉ោ សុគណ្ណកញ្ញា បានដឹងពីអ្នកជិតខាងថា ម្តាយត្រូវតុលាការកាត់ទោសឲ្យជាប់ ពន្ធនាគារ២ឆ្នាំកន្លះ។ នាងនិយាយថា “ខ្ញុំយំហើយយំទៀត ហើយខ្ញុំដើរទៅផ្ទះប្រាប់ប្អូនប្រុសប្អូន ស្រីខ្ញុំ។ យើងយំទាំងអស់គ្នា តែក្រោយមកយើងឈប់យំ ដោយសារយើងមិនចង់ឲ្យលោកឪពុក ពិបាកចិត្ត។”

ចាប់តាំងពីម្តាយត្រូវចាប់ខ្លួន នាងបានចេញមុខយ៉ាងសកម្មក្នុងការតវ៉ាជាមួយអ្នកបឹងកក់ និងចេញមុខនិយាយជាសាធារណៈទៀតផង។ នាងនិយាយថា “រស់នៅគ្មានម្តាយ ដូចរស់នៅក្នុងផ្ទះ អត់ដំបូលអញ្ចឹង”។
ទេព វន្នី

អាសយដ្ឋានៈ ផ្ទះលេខ១៨១បេ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ
អាយុៈ ៣១ ឆ្នាំ
ស្ថានភាពគ្រួសារៈ រៀបការ មានកូន២នាក់ (កូន ប្រុសអាយុ៧ឆ្នាំ និងកូនស្រីអាយុ៩ឆ្នាំ)
ឈ្មោះហៅក្រៅៈ ស្រីម៉ៅ
មុខរបរៈ មេផ្ទះ
ប័ណ្ណកម្មសិទ្ធិៈ មាន
ការចោទប្រកាន់ៈ ក. ជេរប្រមាថ ខ. គំរាមសម្លាប់ គ. បរិហារកេរ្តិ៍ ឃ. បទកាន់កាប់ ដោយខុសច្បាប់ លើអចលនវត្ថុរបស់នីតិបុគ្គល សាធារណៈ ង.បទប្រឆាំងអាជ្ញាធរសាធារណៈ
ថ្ងៃចាប់ខ្លួនៈ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២
ថ្ងៃសវនាការៈ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២
វិនិច្ឆ័យទោសៈ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ដោយមានស្ថានទម្ងន់ទោស
លោក អ៊ូ គង់ជា ស្វាមី ទេព វន្នី មានប្រសាសន៍ថា “យើងចង់ប្រាប់ពិភពលោកនូវអ្វីដែល កំពុងកើតមាន!”

ទេព វន្នី គឺជាកំលាំងមួយដ៏ខ្លាំងសំរាប់យុទ្ធនាការតវ៉ាអ្នកបឹងកក់។ ទេព វន្នី ត្រូវគេធ្លាប់ចាប់ ខ្លួនជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែមិនដែលបានកាត់ទោសទេ។ ក្រុមគ្រួសារនាងបានមក រស់នៅបឹងកក់តាំងពីឆ្នាំ២០០៤។

ពីរ បីថ្ងៃមុនចាប់ខ្លួន ១៨គ្រួសារពីអ្នកភូមិ១ បឹងកក់បានស្នើឲ្យ ទេព វន្នី ជួយគាំទ្រ និង ឃ្លាំមើលគម្រោងតវ៉ាថ្ងៃទី២២ ខែមេសា ផង។ ពេលនោះ ទេព វន្នី បានប្រមូលអ្នកបឹងកក់ឲ្យចូល រូមតវ៉ា និងឃ្លាំមើល ប្រសិនមានករណីហិង្សា ឫគំរាមកំហែងមកលើអ្នកតវ៉ា។ ស្វាមីរបស់ទេព វន្នី ក៏ចូលរួមដែរ ហើយបានថតវីឌីអូទុកផងដែរ។

នៅម៉ោងប្រហែល ១០ព្រឹក ស្វាមី ទេព វន្នី បានចេញទៅធ្វើការ។ មួយម៉ោងក្រោយមកនាង បានទូរស័ព្ទទៅស្វាមីប្រាប់ថា នាងត្រូវបានគេចាប់ខ្លួនហើយ។ លោក អ៊ូ គង់ជា មិនបានប្រាប់រឿង នេះឲ្យកូនៗដឹងឡើយ រហូតទាល់តែដល់ថ្ងៃទី២៤ ខែមេសា ជាថ្ងៃដែល ទេព វន្នីត្រូវតុលាការកាត់ ទោសទើបកូនៗបានដឹង។

នេះមិនមែនជាលើកទី១ឡើយ ដែល ទេព វន្នី និងស្វាមីចូលរួមតវ៉ាទាមទារដីធ្លីលើដីជម្លោះ ជាមួយអាជ្ញាធរ។ ក្រុមគ្រួសារនេះ ធ្លាប់បាត់បង់ដីរបស់ខ្លួនស្ថិតនៅក្នុងឃុំអមឡាំង ខេត្តកំពង់ស្ពឺ ដែលកាលណោះ ដីជម្លោះកើតឡើងរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចំការអំពៅរបស់លោកឧកញ៉ា
លី យ៉ុងផាត់។

ចាប់តាំងពី ទេព វន្នី ត្រូវគេចាប់ខ្លួន។ លោក គង់ជាបានដើរតួយ៉ាងសកម្មក្នុងការដឹកនាំការ តវ៉ារបស់អ្នកភូមិបឹងកក់។
ថូ ដាវី

អាសយដ្ឋានៈ ផ្ទះលេខ១៣៩បេ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ
អាយុៈ ២៥ ឆ្នាំ
ស្ថានភាពគ្រួសារៈរៀបការ មានកូន២នាក់ (ម្នាក់អាយុ៤ ឆ្នាំ និង៦ឆ្នាំ)
ឈ្មោះហៅក្រៅៈម៉ុំ
មុខរបរៈ អ្នករត់តុ
ប័ណ្ណកម្មសិទ្ធិៈ មាន
ការចោទប្រកាន់ៈក. បទកាន់កាប់ដោយខុសច្បាប់លើ អចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ ខ.បទប្រឆាំង អាជ្ញាធរសាធារណៈ
ថ្ងៃចាប់ខ្លួនៈ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២
ថ្ងៃសវនាការៈ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២
វិនិច្ឆ័យទោសៈ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ (ព្យួរទោស៦ខែ)

ម្តាយ ថូ ដាវី ឈ្មោះ ឃិន ទូច មានប្រសាសន៍ថា“មុនពេលយើងទទួលបានប្លង់ដី អ្នកភូមិជាច្រើនបានចូលរួមគាំទ្រយើង។ ឥឡូវយើងចង់ជួយពួកគេវិញ”
ថូ ដាវី មានអាយុ២៥ឆ្នាំ។ នាង និងក្រុមគ្រួសារនាង ធ្លាប់ចូលរួមយ៉ាងសកម្មជាង ៣ឆ្នាំមក ហើយក្នុងការតវ៉ាដីធ្លីជាមួយអ្នកបឹងកក់។ នាងតែងតែចូលរួមតវ៉ាជាមួយ ម្តាយ ស្វាមី និងប្អូនប្រុស របស់ជាប្រចាំជាមួយអ្នកបឹងកក់។

ក៏ប៉ុន្តែនៅថ្ងៃចាប់ខ្លួន ថូ ដាវី បានទៅចូលរួមតែម្នាក់ឯងប៉ុណ្ណោះទេ។ ក្រុមគ្រួសារនាងបាន ដឹងពីការចាប់ខ្លួននាងនៅពេលអ្នកជិតខាងបានមកផ្តល់ព័ត៌មាន។ ដំបូងម្តាយ ថូ ដាវី មានការស្ទាក់ ស្ទើរមិនចង់ប្រាប់ចៅពីនាក់ពីរឿងចាប់ខ្លួនរបស់ ថូ ដាវីទេ ដោយប្រាប់ចៅទាំងពីរនាក់ថា ម្តាយជាប់ ទៅធ្វើការ។ ប៉ុន្តែក្មេងទាំងពីរនាក់ បាន ដឹងពីរឿងចាប់ខ្លួនម្តាយតាមរយៈអ្នកជិតខាង។

ថូ ដាវី រស់នៅជាមួយម្តាយចាស់ ស្វាមី និងកូន២នាក់។ ក្រុមគ្រួសារនេះបានរស់នៅ បឹងកក់តាំងពីឆ្នាំ១៩៩៤។ ថូ ដាវី ធ្វើការជាអ្នករត់តុ ហើយក៏ជាអ្នករ៉ាប់រងគ្រួសារទាំងមូល ប៉ុន្តែ ក្រោយពីចាប់ខ្លួនមកក្រុមគ្រួសារមួយនេះ រងនូវការលំបាកយ៉ាងខ្លាំង។

ពេលទៅសួរសុខទុក្ខក្នុងពន្ធនាគារ ម្តាយ ថូ ដាវី សង្កេតឃើញថា នាងមានសភាពស្លេក ស្លាំង។ ថូ ដាវី ប្រាប់ថា នាងមិនអាចទទួលទានដំណេក និងទទួលទានអាហារបានស្រួលឡើយ ប៉ុន្តែ នាងជម្រាបទៅម្តាយថា កុំឲ្យបារម្ភ ហើយឲ្យម្តាយនាងជួយមើលថែកូនៗនាងផង។

 

សុង ស្រីលាភ

អាសយដ្ឋានៈ ផ្ទះលេខ២១៥ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ
អាយុៈ ២៤ ឆ្នាំ
ស្ថានភាពគ្រួសារៈ នៅលីវ មានបងប្អូន៥នាក់
ឈ្មោះហៅក្រៅៈ គ្មាន
មុខរបរៈ អ្នកសំអាត (មុនចាប់ខ្លួនបានឈប់ធ្វើការ)
ប័ណ្ណកម្មសិទ្ធិៈ មាន
ការចោទប្រកាន់ៈ ក. បទកាន់កាប់ដោយខុសច្បាប់លើ អចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ ខ.បទប្រឆាំង អាជ្ញាធរសាធារណៈ
ថ្ងៃចាប់ខ្លួនៈ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២
ថ្ងៃសវនាការៈ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២
វិនិច្ឆ័យទោសៈ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ (ព្យួរទោស៦ខែ)

អៀង ប៊ុនណ្ណារី ជាម្តាយ សុង ស្រីលាភ មានប្រសាសន៍ថា “ខ្ញុំត្រូវតែក្លាហាន និងបន្តយុទ្ធនាការក្នុងតវ៉ាតទៅទៀត”
សុង ស្រីលាភ គឺជាកូនស្រីពៅក្នុងគ្រួសារ។ នាងមិនសូវមានគេស្គាល់ច្រើនក្នុងចំណោម អ្នកជាប់ពន្ធនាគារទាំង១៥នាក់នោះទេ ហើយធ្លាប់ចូលរូមតវ៉ា ប៉ុន្តែមិនសូវសកម្មទេ។ ម្តាយនាងទេ ដែលជាអ្នកតវ៉ាយ៉ាងសកម្ម។ ទាំងពីរនាក់ម្តាយកូនមិនត្រូវបានគេចាប់ខ្លួនពីមុនមកទេ។

នៅថ្ងៃទី២២ ខែមេសា អៀង ប៊ុនណ្ណារី មិនសូវស្រួលខ្លួន ដូចនេះ សុង ស្រីលាភ បានចូល រួមតវ៉ាម្នាក់ឯង។ ក្នុងពេលតវ៉ា សុង ស្រីលាភ មិនត្រូវបានចាប់ខ្លួនទេ តែនៅពេលចប់ព្រឹត្តិការណ៍ តវ៉ា ខណៈពេលនាងដើរត្រលប់មកផ្ទះវិញ នាងក៏ត្រូវបាននគរបាលចាប់ខ្លួនតែម្តង។ អ្នកតវ៉ាដទៃ ទៀតយល់ថា សុង ស្រីលាភ ត្រូវចាប់ខ្លួន ដោយសារតែនាងមានការតតាំងជាមួយនគរបាលដែល ព្យាយាមដកហូតយកមេក្រូពីអ្នកតវ៉ាផ្សេងទៀត។

នៅម៉ោងជាង ១២ថ្ងៃត្រង់ អៀង ប៊ុនណ្ណារី បានទទួលទូរស័ព្ទពីកូនស្រីប្រាប់ថា នាងត្រូវ បានចាប់ខ្លួនហើយ។ ពេលទៅសួរសុខទុក្ខក្នុងពន្ធនាគារ អៀង ប៊ុនណ្ណារី សម្គាល់ឃើញថា កូនស្រី ភ័យខ្លាចខ្លាំងណាស់។ សុង ស្រីលាភ បានត្អូញត្អែរអំពីការខ្វះខាត និងលំបាកទទួលទានដំណេក ក្នុងបន្ទប់ពន្ធនាគារ។

សុង ស្រីលាភ ជាអ្នករ៉ាប់រងក្នុងការរកប្រាក់បង់ថ្លៃមហាវិទ្យាល័យឲ្យប្អូនប្រុសម្នាក់ ដែល អាយុ២២ឆ្នាំ។ តាំងពីសុង ស្រីលាភ ត្រូវចាប់ខ្លួនថ្លៃសាលានៅមិនទាន់បង់នៅឡើយ។
ង៉ែត ឃុន

អាសយដ្ឋានៈ ផ្ទះលេខ៤៧ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ
អាយុៈ ៧២ ឆ្នាំ
ស្ថានភាពគ្រួសារៈ មានកូន៧នាក់ចេញធ្វើ ការទាំងអស់គ្នា និងមានចៅ៣នាក់ (ពីរនាក់ អាយុ៦ឆ្នាំ និងម្នាក់ទៀតអាយុ១០ឆ្នាំ)
ឈ្មោះហៅក្រៅៈ យាយម៉ាំមី
មុខរបរៈ មេផ្ទះ
ប័ណ្ណកម្មសិទ្ធិៈ ត្រូវគេកាត់ចេញដោយបំពាន
ការចោទប្រកាន់ៈ ក.បទកាន់កាប់ ដោយខុស ច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គល សាធារណៈ ខ.បទប្រឆាំងអាជ្ញាធរ សាធារណៈ
ថ្ងៃចាប់ខ្លួនៈ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២
ថ្ងៃសវនាការៈ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២
វិនិច្ឆ័យទោសៈ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ (ព្យួរទោស១៨ខែ)

អេង ហ៊ុយ កូនស្រី ង៉ែត ឃុន បានប្រកាសថា “យើងមិនបានធ្វើអី្វខុសទាល់តែសោះ ហេតុអ្វី បានជាពួកគេមកចាប់យើង? ហេតុអ្វីបានជាមកចាប់អ្នកដែលអត់មានកំហុសទៅវិញ?”

ង៉ែត ឃុន អាយុ ៧២ឆ្នាំ គឺជាអ្នកតវ៉ានៅបឹងកក់ ដែលមានវ័យចំនាស់ជាងគេ ក្នុងចំណោម អ្នកតវ៉ាទាំង ១៥ នាក់ ដែលត្រូវបានគេចាប់ខ្លួន។ ង៉ែត ឃុន បានមករស់នៅបឹងកក់តាំង ពីឆ្នាំ២០០៥ ហើយបានសកម្មក្នុងយុទ្ធនាការតវ៉ាតាំងពីឆ្នាំ២០០៧។

ក្រុមគ្រួសាររបស់ ង៉ែត ឃុន មានគ្នា១០នាក់ រួមមាន ង៉ែត ឃុន ស្វាមី កូនប្រុសស្រី៥នាក់ (កូនសរុប៧នាក់) និងចៅ៣នាក់។ ស្វាមី ង៉ែត ឃុន មានអាយុ ៨៥ឆ្នាំ ដោយសារគាត់ចាស់ និងមានជម្ងឺ គាត់កម្រចេញពីផ្ទះណាស់ ប៉ុន្តែគាត់តាមដានព័ត៌មានរាល់ថ្ងៃ ហើយសង្ឃឹមថា ប្រពន្ធគាត់នឹងត្រូវបានគេដោះលែងក្នុងពេលឆាប់ៗនេះ។

ថ្ងៃទី២២ ខែមេសា ង៉ែត ឃុន បានទូរស័ព្ទមកប្រាប់កូនស្រីថា គាត់ត្រូវគេចាប់ខ្លួនហើយ។ ប្រហែលម៉ោង៨យប់ កូនស្រីគាត់បានទៅជួបគាត់នៅស្នងការប្រហែល២នាទី។ ក្រោយមកក្រុម គ្រួសារ ង៉ែត ឃុន បានទៅសួរសុខទុក្ខជាបន្តបន្ទាប់ ពួកគេយល់ថា ង៉ែត ឃុន ក្រៀមក្រំ និងមាន សុខភាពខ្សោយ។ អ្វីដែលធ្វើឲ្យក្រុមគ្រួសារនេះបារម្ភបំផុត គឺសុខភាពរបស់ ង៉ែត ឃុន ពីព្រោះ ង៉ែត ឃុន មានជម្ងឺ ហើយតម្រូវអោយទទួលការព្យាបាលជាប្រចាំ។

មុននឹងពេល ដែលគេត្រូវបានគេចាប់ខ្លួន ង៉ែត ឃុន គឺជាអ្នកថែរក្សាស្វាមី និងចៅទាំងបី។ ចៅៗទាំងបីមានការនឹករលឹកលោកយាយជាខ្លាំង ហើយចេះតែសួរថា ពេលណាលោកយាយ ត្រលប់មកផ្ទះវិញ ហើយហេតុអីបានជាគាត់ជាប់ពន្ធនាគារ។
លី ចាន់ណារី

អាសយដ្ឋានៈ ផ្ទះលេខ៧ ផ្លូវលេខ២៧១ ភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក
អាយុៈ ៤០ ឆ្នាំ
ស្ថានភាពគ្រួសារៈ រៀបការ មានកូនប្រុស៣នាក់ (ម្នាក់អាយុ៧ឆ្នាំ ១២ឆ្នាំ និង១៥ឆ្នាំ)
ឈ្មោះហៅក្រៅៈពៅ
មុខរបរៈ មេផ្ទះ
ប័ណ្ណកម្មសិទ្ធិៈត្រូវគេកាត់ចេញ
ថ្ងៃចាប់ខ្លួនៈ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២ ដោះលែងអោយនៅក្រៅឃុំបណ្តោះអាសន្នៈ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២ (ជនជាប់ចោទត្រូវ បង្ហាញខ្លួននៅមុខរាល់ពេលកោះហៅដោយចៅ ក្រមស៊ើបអង្កេត មិនត្រូវផ្លាស់ប្តូរទីលំនៅ និង ត្រូវមកបង្ហាញខ្លូននៅមុខប៉ុស្តិ៍នគរបាលឲ្យបាន ទៀងទាត់)
សុខ ស៊ាង ជាបងស្រី លី ចាន់ណារី បញ្ជាក់ថា “គ្រប់គ្នាចូលរួមតវ៉ា តែខ្ញុំមិនយល់សោះថាហេតុអ្វី បានជាពួកគេចាប់ប្អូនស្រីខ្ញុំ។ ឬមួយ ពួកគេដឹងថាពួកយើងជាសហគមន៍ភូមិបឹងកក់?”

លី ចាន់ណារី ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២ នៅខាងមុខសាលាដំបូង រាជធានីភ្នំពេញ នៅពេលនាងរៀបចំឯកសារចូលទៅធ្វើសក្ខីកម្មឲ្យអ្នកតំណាងបឹងកក់ទាំង១៣នាក់ ។ លី ចាន់ណារី ក៏មានវត្តមានក្នុងពេលតវ៉ាថ្ងៃទី២២ ខែមេសា ដែរ ប៉ុន្តែនាងគ្រាន់តែទៅមើល ដោយមិនបានចូលរួមតវ៉ាឲ្យសកម្មនោះទេ។

លី ចាន់ណារី និងក្រុមគ្រួសារឈប់រស់នៅក្នុងតំបន់បឹងកក់នេះតទៅទៀតហើយ ចាប់តាំង ពីផ្ទះ និងទ្រព្យសម្បត្តិភាគច្រើនរបស់នាងត្រូវបានក្រុមហ៊ុនកំទិចកាលពីឆ្នាំ២០១០។ ហើយមិនបាន ទទួលសំណងអ្វីទាល់តែសោះ។ ក្រុមគ្រួសារនាង អាចប្រមូលបានតែទ្រព្យបន្តិចបន្តួច ដែលលើក បានដោយដៃ មុនពេលផ្ទះទាំងមូលត្រូវលិចក្នុងខ្សាច់។ ក្រុមគ្រួសារនាងមានដីខ្លះនៅបឹងកក់ក៏បាន ត្រូវបាត់បង់ដែរ។

ក្រុមគ្រួសារ លី ចាន់ណារី មានគ្នាសរុប៧នាក់ គឺចាន់ ណារី ស្វាមី កូនប្រុស៣នាក់ ប្អូនស្រី និងម្តាយចាស់។ ក្រុមគ្រួសារទាំងអស់មិនសូវជាសកម្មក្នុងការតវ៉ាជាមួយអ្នកបឹងកក់ទេ ហេតុដូចេ្នះ ក្រុមគ្រួសារមិនយល់ថា ហេតុអី្វបានជា លី ចាន់ណាវីត្រូវបានគេចាប់ខ្លួន? ជាពិសេសកូនទាំង ៣នាក់ចេះតែសួរថា “ពេលណាទើបម្តាយត្រលប់មកផ្ទះវិញ”។

សៅ សារឿន

អាសយដ្ឋានៈភូមិ១
អាយុៈ ៧២ ឆ្នាំ
ស្ថានភាពគ្រួសារៈ រៀបការ មានកូន៣នាក់ និងចៅ៧នាក់ (កូនៗធ្វើការទាំងអស់)
ឈ្មោះហៅក្រៅៈគ្មាន
មុខរបរៈចូលនិវត្តន៍
ប័ណ្ណកម្មសិទ្ធិៈ ត្រូវគេកាត់ចេញដោយបំពាន
ថ្ងៃចាប់ខ្លួនៈ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២
ដោះលែងអោយនៅក្រៅឃុំបណ្តោះអាសន្នៈ ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១២ (ចុងចោទត្រូវបង្ហាញ ខ្លួននៅមុខរាល់ ពេលកោះហៅ ដោយចៅក្រមស៊ើបអង្កេតមិនត្រូវផ្លាស់ ប្តូរទីលំនៅ និងត្រូវមកបង្ហាញខ្លូននៅមុខប៉ុស្តិ៍នគរបាល ឲ្យបានទៀងទាត់)

ភរិយារបស់លោក សៅ សារឿន បានមានប្រសាសន៍ថា “ ស្វាមីរបស់ខ្ញុំត្រូវបានជាប់ក្នុងពន្ធនាគារ ប៉ុន្តែលោកអត់បានប្រព្រឹត្តអ្វីខុសទាល់តែសោះ”
សៅ សារឿន អាយុ៧២ឆ្នាំ ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២ នៅ ពេលដែលលោកកំពុងពិសារកាហ្វេនៅក្នុងតៀមមួយក្បែរសាលាដំបូងរាជធានីភ្នំពេញ។ ខណៈ ពេល ដែលលោកបានរៀបចំឯកសារត្រៀមខ្លួនចូលទៅធ្វើសក្ខីកម្មឲ្យអ្នកតំណាងបឹងកក់ទាំង
១៣ នាក់។

លោកសៅ សារឿន មានដីមួយកន្លែងក្នុងតំបន់បឹងកក់។ នគរបាលបានតាមឃ្លាំមើល សកម្មភាពលោកយ៉ាងជាប់លាប់។

នៅថ្ងៃចាប់ខ្លួន ភរិយាលោកសៅ សារឿន បានទទួលទូរស័ព្ទពីអ្នកជិតខាងម្នាក់បានផ្តល់ ព័ត៌មានថា ស្វាមីរបស់គាត់គេត្រូវចាប់ខ្លួន។ ទុកជាមានការស្នើសុំជាច្រើនដងក៏ដោយ ក៏ភរិយា របស់លោកមិនបានអនុញ្ញាតឲ្យចូលសួរសុខទុក្ខស្វាមីទេ រហូត៣ថ្ងៃក្រោយមកទើបបានជួប។ ភរិយាលោកបានសង្កេតឃើញថា លោកមានការភ័យខ្លាច ហើយនាងពិតជាបារម្ភអំពីសុខភាព របស់ស្វាមីពីព្រោះតែស្វាមីនាងមានបញ្ហាសុខភាព ដែលតម្រូវឲ្យទទួលបានការព្យាបាលជាប្រចាំ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s