អាមេរិក​ស្នើ​ឲ្យ​តុលាការ​ពិនិត្យ​ករណី​​ចាប់​ឃុំ​អ្នក​បឹង​កក់​១៣​នាក់

ដែន អយុធ្យា វិទ្យុអាស៊ីសេរី ថ្ងៃទី ២១ មិថុនា ២០១២

រដ្ឋាភិបាល​សហរដ្ឋអាមេរិក កំពុង​យកចិត្តទុកដាក់​ចំពោះ​ចំណាត់ការ​តុលាការ​កម្ពុជា ដែល​កាត់ក្តី​ឲ្យ​ពលរដ្ឋ​បឹងកក់ ១៣នាក់​មានទោស ក្នុងករណី​ការពារ​ដីធ្លី និង​លំនៅឋាន​មិន​ឲ្យ​បាត់បង់។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត នា​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី២០ មិថុនា ឆ្នាំ២០១។
ទោះយ៉ាងណា សហរដ្ឋអាមេរិក​រំពឹង​ថា តុលាការ​នឹង​ដោះលែង​ពលរដ្ឋ​បឹងកក់​ទាំង ១៣នាក់​ឲ្យ​មាន​សេរីភាព​ក្នុងពេលឆាប់ៗ និង​បាន​រិះគន់​ប្រព័ន្ធតុលាការ​កម្ពុជា ចំពោះ​ការចាប់​ឃុំខ្លួន​នេះ។

មិនមែន​មានតែ​មន្ត្រី​សង្គម​ស៊ីវិល​នោះទេ ដែល​ឈឺឆ្អាល និង​ចាត់ទុក​ការជម្រះ​ក្ដី​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ស្របតាម​នីតិវិធី​ឲ្យ​បាន​ត្រឹមត្រូវ​នោះ សូម្បី​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ថត (William Todd) ក្នុងនាម​សហរដ្ឋអាមេរិក ក៏​ចង់​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា ផ្ដល់​យុត្តិធម៌ ឬក៏​បើកសវនាការ​ជាថ្មី​លើ​សំណុំរឿង​អ្នក​បឹងកក់​ទាំង ១៣នាក់ កំពុង​ជាប់ពន្ធនាគារ​ឲ្យ​បាន​ត្រឹមត្រូវ។

កាលពី​ថ្ងៃ​ពុធ ទី២០ ខែមិថុនា លោក វីល្លៀម ថត បាន​ឲ្យ​ដឹង​តាម​សំឡេង​អ្នកបកប្រែ​ភាសា​ថា សហរដ្ឋអាមេរិក និង​ពិភពលោក​ទាំងមូល កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​តុលាការ​កម្ពុជា ដែល​បាន​ចាប់​ពលរដ្ឋ​បឹងកក់ ១៣នាក់ ដាក់ពន្ធនាគារ។ ប៉ុន្តែ​សហរដ្ឋអាមេរិក មានជំនឿថា អ្នកភូមិ​ទាំង ១៣នាក់ នឹងត្រូវ​តុលាការ​ផ្ដល់​យុត្តិធម៌ និង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ក្នុងពេលឆាប់ៗនេះ។

លោក វីល្លៀម ថត បន្ថែម៖ «បញ្ហា​បឹងកក់ រដ្ឋាភិបាល​អាមេរិក សម្ដែង​ការព្រួយបារម្ភ​ចំពោះ​ការចាប់​ដាក់​ឃុំឃាំង​នូវ​ប្រជាពលរដ្ឋ​ចំនួន ១៥នាក់ ប៉ុន្តែ​ពេលថ្មីៗនេះ​រដ្ឋាភិបាល​បាន​ដោះលែង​ពលរដ្ឋ​ចំនួន ២នាក់ ដែលជា​សញ្ញា​វិជ្ជមាន។ ហើយ​ថា ពលរដ្ឋ​ចំនួន ១៣នាក់​ទៀត ដែល​នៅសល់​នឹងត្រូវ​កាត់ទោស​នៅ​សាលាឧទ្ធរណ៍។ សង្ឃឹមថា ពួកគេ​នឹង​ត្រូវបាន​ដោះលែង បន្ទាប់ពី​ការកាត់ក្ដី​នៅ​សាលឧទ្ធរណ៍ ហើយ​យើង​រីករាយ​នឹង​តាមដាន​ជាមួយ​ពិភពលោក​ទាំងមូល ដើម្បី​តាមដាន​ពលរដ្ឋ​បឹងកក់​ទាំងនេះ។ សហរដ្ឋអាមេរិក និង​ពិភពលោក​ទាំងមូល​កំពុង​តាមដាន​ដំណើរការ​ក្ដីក្ដាំ​របស់​អ្នកភូមិ​បឹងកក់​ទាំង ១៣នាក់ ដែល​មិនទាន់​ចេញពី​ពន្ធនាគារ​នៅឡើយ»។

សហរដ្ឋអាមេរិក​បាន​ចាត់ទុក​សវនាការ​រ​បស់​តុលាការ​កម្ពុជា ចំពោះ​ករណី​អ្នកភូមិ​បឹងកក់​ថា មាន​ភាពមិនប្រក្រតី​ជាច្រើន មានដូចជា សវនាការ​មាន​ភាព​តក់ក្រហល់ និង​ចុងចោទ​គ្មាន​មេធាវី​ការពារ​ក្តី​ជាដើម។

កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ស្ត្រី​បឹងកក់​ចំនួន ១៣នាក់ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារម្នាក់ៗពី ១ឆ្នាំ ទៅ ២ឆ្នាំកន្លះ ចោទ​បទ​រំលោភ​កាន់កាប់​ដោយ​ខុសច្បាប់​លើ​អចលនវត្ថុ​របស់​នីតិបុគ្គល​សាធារណៈ និង​បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ។

ការចាប់​ពលរដ្ឋ​បឹងកក់​ដាក់ពន្ធនាគារ បាន​នាំ​ឲ្យ​មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​បឹងកក់​ជាច្រើនលើក​ច្រើនសា​ទៅកាន់​ស្ថានទូត​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ស្ថាប័នកំពូលៗ នៃ​រាជរដ្ឋាភិបាល មាន​ក្រសួងយុត្តិធម៌ ស្ថាប័ន​រដ្ឋសភា និង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាដើម ដើម្បី​ស្នើ​ដោះលែង​ពលរដ្ឋ​បឹងកក់​ទាំង ១៣នាក់ ឲ្យ​មាន​សេរីភាព។

ទាក់ទង​បញ្ហា​នេះ តុលាការ​សាលាឧទ្ធរណ៍​គ្រោង​លើកយក​សំណុំរឿង​អ្នក​បឹងកក់​ទាំង ១៣នាក់មក​បើកសវនាការ​ជម្រះក្ដី នៅ​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១។

យ៉ាងណាក៏ដោយ លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូត​អាមេរិក រំពឹងថា តុលាការ​សាលាឧទ្ធរណ៍​នឹង​កាត់សេចក្ដី​មិន​លំអៀង ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​បឹងកក់​ទាំង ១៣នាក់ ឲ្យ​មាន​សេរីភាព​ឡើងវិញ។

បន្ថែម​លើ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​មួយចំនួន ក៏​កំពុង​ចាំមើល​ការផ្ដល់​យុត្តិធម៌​របស់​សាលាឧទ្ធរណ៍​ទៅលើ​ពលរដ្ឋ​បឹងកក់​ទាំង ១៣នាក់ ដោយ​យកចិត្តទុកដាក់ និង​បាន​រិះគន់ថា ការកាត់ក្ដី​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅលើ​ពលរដ្ឋ​បឹងកក់​ទាំង ១៣នាក់ ឲ្យ​ជាប់ពន្ធនាគារ​ជា​ទង្វើ​ខុសច្បាប់៕

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s