សកម្មភាពសាមគ្គីភាពទី១២ ដោះលែង១៥នាក់!

អ្នកភូមិ​បឹងកក់ និង​មិត្តភក្តិ​អ្នក​ទាំង១៣នាក់​កំពុង​ជាប់ពន្ធនាគារ ប្រមាន៨០នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រសួងយុត្តិធម៌

កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី២៤នេះ ដោយ​ពួកគេ​បាន​អំពាវនាវ សុំឱ្យ​សាលា​ឧទរ​ណ៍​ផ្តល់​ភាពយុត្តិធម៌​ដល់​ម្តាយ​របស់​ពួកគេ នៅ

ពេល​បើកសវនាការ​ថ្ងៃ​ពុធ ទី២៧ខាងមុខ។ ដោយ​ដៃ​កាន់​ផ្កាឈូក និង​បដារ​នានា ទាមទារ​ឱ្យ​ដោះលែង​ម្តាយ​របស់​ពួកគេ ជាមួយនិង​ច្រៀង​ចម្រៀង​រៀបរាប់​ពី​ការរំលោភ​ដីធ្លី និង​លំនៅឋាន​ខណៈដែល​តំណាង​អ្នក​បឹងកក់​បីនាក់​បាន​អនុញ្ញាតឱ្យ

ចូលជួប​មន្ត្រី​ក្នុង​ក្រសួងយុត្តិធម៌។ អ្នក​បឹងកក់​ក្រោយមក​បាន​ដើរ​ច្រៀង​សំដៅទៅ​សាលា​ឧទរ​ណ៍ បន្ទាប់មក​បាន​បាច

ផ្កាឈូក​ឡើងលើ ដោយបាន​លែង​សត្វ​ចាប១៥ក្បាល​តំណាង​អ្នក​ទាំង១៥នាក់។

ប៉ូលិស​ស្លៀក​ឯកសណ្ឋាន​ស៊ីវិល ដោយមាន​វត្តមាន​លោក សុខ​ពេញ​វុ​ធ អភិបាលរង​ខណ្ឌដូនពេញ តាមឃ្លាំមើល​សកម្មភាព

អ្នក​តវ៉ា ប៉ុន្តែ​ពុំមាន​សេចក្តីរាយការណ៍​អំពើហិង្សា​ទេ។

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s