សាទរចំពោះការដោះលែង ប៉ុន្តែនៅតែមិនទាន់មានយុត្តិធម៌នៅ ឡើយ

សវនាការនៅសាលាឧទ្ធរណ៍បានបញ្ចប់នៅរសៀលកាល

ពីម្សិលមិញ បន្ទាប់ដំណើរប្រព្រឹត្តទៅអស់រយៈពេល បួនម៉ោង កន្លះ

ដែលលទ្ធផលធ្វើឱ្យរីករាយ និងទឹកភ្នែក។ អ្នក១៣នឹងមាន

សេរីភាព ក៏ប៉ុន្តែនៅតែពុំមានយុត្តិធម៌ដដែល។

ព្រឹកប្រលឹម ម៉ោង៦.៣០នាទី មានកម្លាំងប៉ូលិសជម្រុះប្រមាណ១៥០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃបានបិទគ្រប់ច្រកចូលទាំងអស់ទៅកាន់សាលាឧទ្ធរណ៍

រាជធានីភ្នំពេញ។ អ្នកភូមិបឹងកក់ សមាជិកក្រុមគ្រួសារ សហគមន៍នានា ដៃគូពាក់ព័ន្ធ អ្នកយកព័ត៌មាន និងមិត្តភក្តិអ្នកបឹងកក់ចំនួន៥០០នាក់ ត្រូវបានគេហាមចូលទៅក្បែរសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ ប៉ូលិសបានប្រាប់ថា គេត្រូវបានបញ្ជាមកពីថ្នាក់លើ មិនអនុញ្ញាតអ្នកណាម្នាក់ចូលទៅក្បែរសាលាឧទ្ធរណ៍ឡើយ។ នៅព្រឹកដដែលមានអ្នកភូមិបឹងកក់យ៉ាងហោចណាស់៥នាក់ និងកូនអ្នកភូមិចំនួន៧នាក់ ត្រូវបានកម្លាំងប៉ូលិសចម្រុះធ្វើការបង្រ្កាបយ៉ាងចាស់ដៃ បណ្តាលឱ្យស្រីអាយុ២៧ឆ្នាំ ម្នាក់ធ្លាក់ឈាមយ៉ាងច្រើន ដួលសន្លប់ និងបានរលូតកូនបីខែក្នុងពោះរបស់នាង ក្រោមពេលប៉ូលិសបង្រ្កាបកុបកម្មធាក់ត្រូវពោះនាងយ៉ាងដំណំ។

សវនាការចាប់ផ្តើមម៉ោង៧.៣០នាទី ដែលមានអ្នកចូលរួមស្តាប់ប្រមាណ៤០នាក់ រូមមាន តំណាងមកពីភ្នាក់ងារផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ឯកអគ្គរដ្ឋទូតសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា ភា្នក់ងារផ្តល់ជំនួយ ដានីដា ឧត្តមស្នងការរបស់អង្គការសហប្រជាជាតិ សម្រាប់សិទ្ធិមនុស្សនៅកម្ពុជា អ្នកយកសារព័ត៌មាន និងតំណាងអង្គការអន្តរជាតិ និងជាតិជាច្រើនរូបទៀត។ ស្រ្តីទាំង១៣នាក់ត្រូវបានគេចោទសួរម្នាក់ម្តងៗ ហើយសេចក្តីសម្រេចដោះលែងអ្នកទាំង១៣នាក់ ត្រូវបានប្រកាសឱ្យដឹងនៅម៉ោងប្រមាណ១២.៣០នាទី។ ស្របពេលដែលអ្នកគាំទ្រប្រមាណជាង៣០០នាក់កំពុងរង់ចាំនៅក្បែមាត់ទន្លេ ប្រមាណ១០០ម៉េត្រពីសាលាឧទ្ធរណ៍បានស្រែកហោសាទរនឹងដំណឹងនោះ ហើយក៍ប្រញាប់រួសរាន់ធ្វើដំណើរឆ្ពោះទៅមុខពន្ធនាគារព្រៃស ដើម្បីធ្វើពិធីទទួលស្វាគមន៍អ្នកទាំង១៣នាក់។ នៅម៉ោងប្រមាណ៧.៣០នាទីយប់ អ្នកទាំង១៣នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីពន្ធនាគារ ក្រោយពេលបានបំពេញនូវសំណុំលិខិតចំនួន៥១ច្បាប់សម្រាប់ម្នាក់ៗរួចរាល់។
អំឡុងពេលដង្ហែដោយតុក តុក (ម៉ូតូកង់បី)ប្រមាណជិត១០០គ្រឿង អមដោយរថយន្តនិងម៉ូតូយ៉ាងច្រើនកុះករ តាមដងផ្លូវ អ្នកស្រុកបានចេញមកសាទរ ក្រវីដៃ និងស្រែកបន្លឺសំឡេងយ៉ាងកងរំពង ប្រកបដោយទឹកមុខរីករាយស្រស់ថ្លា។ កម្មវិធីទាំងមូលត្រូវបានបញ្ចប់ក្រោមកម្មវីពិធីជប់លាងយ៉ាងសប្បាយ ដែលមានអ្នកចូលរួមប្រមាណជាង៧០០នាក់នៅសហគមន៍បឹងកក់ ភូមិ២២។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s