អ្នកបឹងកក់ទាំង១៥នាក់ ត្រូវបានដោះលែង ចូរបញ្ចប់ករណីជម្លោះដីធ្លីចាប់ពីពេលនេះតទៅ

នៅក្រៅខ្សែបន្ទាត់ ជារបាយការណ៍ថ្មីមួយចេញដោយអង្គការសមាគមធាងត្នោត (STT)ដែលស្នើឲ្យមានដំណោះស្រាយដែលអាចសម្រេចបាន និងជាប្រតិបត្តិជាក់ស្តែងមួយ

ចំពោះគ្រួសារដែលត្រូវបានកាត់ចេញពីដីសម្បទាន១២,៤៤ហិចតានៅតំបន់បឹងកក់។

របាយការណ៍នេះបង្ហាញថាគ្រួសារដែលត្រូវបានគេកាត់ចេញទាំងបំពានពីដីសម្បទាន

១២,៤៤ហិចតា គួរតែអាចត្រូវបានបញ្ចូលក្នុងតំបន់ដីសម្បទាន ក៏ដូចជាការអនុញ្ញាតឲ្យគ្រួសារមួយចំនួនអាចបញ្ចូលទៅរស់នៅលើទីតាំងនោះ តាមរយៈ

ធ្វើការពិនិត្យសារឡើងវិញក្នុងកម្រិតតូចមួយ លើព្រំប្រទល់នៃដី សម្បទាន។

នៅថ្ងៃទី១១ សីហា ២០១១ នាយករដ្ឋមន្រ្តីហ៊ុន សែនបានចុះហត្ថាលេខាលើអនុក្រឹតលេខ ១៨៣ ផ្តល់ដី១២,៤៤ហិចតានៃតំបន់បឹងកក់ជូនសហគមន៍នៅទីនោះ។ នេះបញ្ជាក់អំពីជោគជ័យដ៏ធំមួយចំពោះគ្រួសារដែលសេសសល់នៅក្នុងសហគមន៍ ដែលពួកគាត់បានព្យាយាមតវ៉ាទាមទារដីរបស់ពួកគាត់តាំងពីឆ្នាំ២០០៧មកម្ល៉េះ នៅពេលដែលបឹងធម្មជាតិទំហំ១៣៣ហិចតាត្រូវបានជួលជាកិច្ចសន្យារយៈពេល៩៩ឆ្នាំ

ទៅឱ្យក្រុមហ៊ុនស៊ូកាគូអ៊ីន ដែលស្ថិតក្នុងកាលៈទេសៈមិនប្រាកដប្រជា។ ក្រុមហ៊ុននេះជា

របស់លោក ឡោ ម៉េងឃីន ជាសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា។

ប៉ុន្តែជោគជ័យនេះជាជោគជ័យដ៏ល្វីងជូរចត់បំផុត។ គ្រួសារចំនួន៨៥%នៃសហគមន៍ដែលមានគ្រួសារចំនួនប្រមាណ៣.៥០០ត្រូវបានផ្លាស់

ទីលំនៅដោយបង្ខំពីទីតាំងនេះរួចរាល់ទៅហើយ។ លើសពីនេះទៀត មិនត្រឹមតែគ្រួសារទាំងអស់ដែលនៅសេសសល់ក្នុងទីតាំងនេះមិនត្រូវបានបញ្ចូលឱ្យ

រស់នៅលើដីសម្បទាន១២,៤៤ហិចតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានពាក្យចចាមរ៉ាម

ជាច្រើនទៀតថាប្លង់ដីនៅក្នុងដីសម្បទានត្រូវបានផ្តល់ជូនឱ្យ ឡោ ម៉េងឃីនទៀតផង។

កាលពីដើមឆ្នាំ២០១២ ដោយមានសំណើរបស់សហគមន៍បឹងកក់ អង្គការសមាគម

ធាងត្នោត (STT) បានចាប់ ផ្តើមធ្វើផែនទីកំណត់ព្រំប្រទល់នៃដី១២,៤៤ហិចតារួមគ្នា

ជាមួយនឹងប្លង់ដីទំនេរដែលនៅក្នុងតំបន់នោះ។ អង្គការសមាគមធាងត្នោត ក៏បានបង្កើតផែនទីទីតាំងរបស់គ្រួសារដែលប្រហែលជាត្រូវបានកាត់ចេញពីដី សម្បទានផងដែរ។

លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើផែនទី បង្ហាញថាគ្រួសារដែលត្រូវបានកាត់ចេញ

ពីដីសម្បទាន១២,៤៤ហិចតាគួរតែអាចផ្តល់ជូននូវប្លង់ដីទំនេរនៅក្នុងទីតាំងនោះ ដោយផ្អែក

តាមទស្សនៈនៃដីដែលទំនេរចោល។

លោក អ៊ី សារ៉ុម ប្រធានអ្នកសម្របសម្រួលនៃអង្គការសមាគមធាងត្នោតបាននិយាយថា “តាមរយៈសកម្មភាពនៃការអង្កេតរបស់អង្គការសមាគមធាងត្នោត យើងបានកំណត់ថាមានគ្រួសារចំនួន៧០គ្រួសារទំនងជាត្រូវបានកាត់ចេញពីតំបន់សម្បទាន និងមានប្លង់ដីទំនេរចោលចំនួន៤០១នៅលើដី១២,៤៤ហិចតានោះ” ។ “បើទោះបីជាលទ្ធផល

នៃការអង្កេតនេះចង្អុលបង្ហាញជាបឋម ចៀជាងកម្រិតនៃភាពជាក់លាក់របស់ផែនទីក្តី ក៏របាយការណ៍របស់ពួកយើងបង្ហាញថាវាជាក់ស្តែងណាស់គួរតែអាចបែងចែកដីសម្រាប់គ្រួសារ

ដែលកាត់ចេញឱ្យចូលរស់នៅក្នុងទីតាំងនោះ”។

របាយការណ៍បញ្ជាក់យ៉ាងច្បាស់ដោយបង្ហាញអំពីរបៀបនៃការផ្តល់ជូនដីឱ្យគ្រួសារចំនួន៧០គ្រួសារ

ក្នុងមួយគ្រួសារទទួលបាន ប្លង់ដីយ៉ាងហោចណាស់ទំហំ៤x១៦ម៉ែត្រលើដីសម្បទាន ដែលគួរតែ

ទទូលបានផ្ទៃដីសរុប០,៤៥ហិចតា ស្មើនឹង៣,៦%បន្ថែមទៀតនៃដីសម្បទាន១២,៤៤ហិចតា។ ការបន្ថែមដី០,៤៥ហិចតាថែមទៀតក្នុងផ្ទៃដីដែលបានបែងចែករួចជាស្រេច ជាដីដែលមានផ្ទះស្រាប់ និងប្លង់ដីក្នុងដីសម្បទាននេះគឺមានន័យថាទំហំដីកំពុងប្រើប្រាស់នៃដី១២,៤៤ហិចតាគួរតែកើនឡើង

ដល់៤៥%តែប៉ុណ្ណោះ។

របាយការណ៍ក៏បង្ហាញអំពីជម្រើសនៃមធ្យោបាយផ្សេងទៀតនៃការដោះស្រាយបញ្ហាជូនគ្រួសារមួយ

ចំនួនដែលត្រូវកាត់ចេញ ដោយធ្វើការកែប្រែព្រំប្រទល់ដីសម្បទាន។ ដោយការដាក់បញ្ចូលគ្នានៃគ្រួសារដែលមានទីតាំងនៅតាមជាយនៃដីសម្បទានក្នុងភូមិ៦ ភូមិ២២ និងភូមិ២៤ ដែលផ្ទៃដីសរុបនឹងកើនឡើង០,៩០ហិចតាបន្ថែមទៀតសម្រាប់ផ្ទៃដី សម្បទានសរុប១៣,៣៤ហិចតា។

នោ រ៉ាឡីនស្ត្រោម អ្នកគ្រប់គ្រងការអភិវឌ្ឍន៍កម្មវិធីនៃអង្គការសមាគមធាងត្នោតបាននិយាយថា“សហគមន៍បានចូលរួម

យ៉់ាងពេញទំហឹងក្នុងការបង្កើតបានជារបាយការណ៍នេះ”។ “យើងសង្ឃឹមយ៉ាងមុតមាំថារបាយការណ៍នេះនឹងជួយធ្វើឱ្យ សម្រេចបាននូវការខិតខំពុះពាររបស់សហគមន៍អស់រយៈកាលដ៏ច្រើនឆ្នាំមកនេះ”

សហគមន៍បានទទួលការស្វាគមន៍ចំពោះសំណើនានាដែលបានដាក់បញ្ចូលក្នុងរបាយការណ៍នេះ។

សុខ តុងហេង ដែលផ្ទះរបស់គាត់ត្រូវបានកាត់ចេញពីដីសម្បទាន បាននិយាយថា “ពួកយើងយល់ស្របនឹងដំណោះស្រាយដែលទីតាំងនៃគ្រួសារមួយចំនួនត្រូវបានកាត់ចេញគួរតែអាច

ផ្លាស់ប្តូរទៅរស់នៅក្នុងតំបន់សម្បទាន ប៉ុន្តែព្រំប្រទល់នៃដី១២,៤៤ហិចតាគួរត្រូវបានពិនិត្យឡើងវិញ

ដើម្បីបញ្ចូលគ្រួសារផ្សេងទៀត ដែលជាដំដោះស្រាយមួយដ៏ល្អសម្រាប់សហគមន៍”។

ចាន់ ពុទ្ធិស័ក្ក ជាតំណាងសហគមន៍នៅក្នុងភូមិ១ ដែលផ្ទះរបស់គាត់ត្រូវបានកាត់ចេញពីដីសម្បទានផងដែរ

បាននិយាយថា “ដំណោះស្រាយបែបនេះជាដំណោះស្រាយឈ្នះ-ឈ្នះមួយសម្រាប់អ្នកទាំងអស់គ្នា ដូចជាវាអាចដោះស្រាយបញ្ហាឱ្យអ្នកពាក់ព័ន្ធទាំងអស់ នឹងអនុញ្ញាតឱ្យសហគមន៍បន្តការរស់នៅ និងធ្វើ

ការអភិវឌ្ឍន៍ដោយសន្តិភាព”

អ្នកស្រី ទេព វន្នី ជាតំណាងសហគមន៍នៅក្នុងភូមិ២២ បាននិយាយថា “ដំណោះស្រាយនេះគឺជាអ្វីដែលយើងបានព្យាយាមតវ៉ាទាមទារ”។ “គ្រួសាររបស់ខ្ញុំទទួលបានប្លង់កម្មសិទ្ធិរួចហើយ ប៉ុន្តែពួកយើងបន្តការទាមទារដើម្បីធានាថាអ្នករាល់គ្នាទទួលបានផលប្រយោជន៍ពីអនុក្រឹតនេះ”

អ្នកពាក់ព័ន្ធសង្គមស៊ីវិលផ្សេងទៀតក៏ចង់ឃើញការបញ្ចប់មួយ ចំពោះការពុះពាររបស់សហគមន៍ផងដែរ។

“យើងជឿជាក់ថាសំណើនេះពិតជាជម្រើសដែលអាចសម្រេចបានមួយ ដែលជាដំណោះស្រាយមួយសម្រាប់

ផ្នែកខ្លះនៃជម្លោះដីបឹងកក់” លោក សៀ ភារម្យ នាយកអង្គការក្រុមការងារពិសេសសម្រាប់សិទ្ធលំនៅដ្ឋាន។ “បើទោះបីជាដំណោះស្រាយនេះមិនបានដោះស្រាយស្ថានភាពដ៏លំបាកនៃគ្រួសារប្រមាណ៣.៥០០គ្រួសារ

ដែលបានផ្លាស់ទីដោយបង្ខំពីតំបន់បឹងកក់ក៏ដោយ ក៏វាពិតជាផ្តល់នូវដំណោះស្រាយដែលអាចប្រតិបត្តិបានមួយសម្រាប់គ្រួសារដែលនៅសេសសល់ក្នុងតំបន់

នេះដែលត្រូវបានគេកាត់ចេញដោយបំពានពីដីសម្បទាន១២,៤៤ហិចតាដែរ”។

“សហគមន៍បឹងកក់ធ្លាប់ឆ្លងកាត់ឆ្អែតឆ្អន់ហើយ” លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលអប់រំច្បាប់

សម្រាប់សហគមន៍។ “អ្នកតំណាងសហគមន៍ដែលត្រូវបានឃុំឃាំងខ្លួនក្នុងពន្ធនាគារត្រូវបានគេដោះលែង

ឱ្យមានសិទ្ធិសេរីភាព ប៉ុន្តែសេចក្តីសំអាងដែលសមាជិកសហគមន៍ធ្លាប់បានលើកឡើងកាលពីថ្ងៃទី២២ ឧសភា

នៅតែបន្សល់ទុក ដូចជាសំណើនេះជាជំហ៊ានមួយឆ្ពោះទៅកាន់ដំដោះស្រាយស្ថានភាពសម្រាប់គ្រួសារ

ដែលត្រូវកាត់ចេញ”។

យើងទាំងអស់គ្នា ជាក្រុមដែលបានចុះហត្ថាលេខា ដូចខាងក្រោមសូមអំពាវនាវដល់សាលារាជធានីភ្នំពេញ

និងរាជរដ្ឋាភិបាលកម្ពុជាសូមទទួលយកការទាមទាររបស់សហគមន៍ក្នុងគោលបំណងកំណត់ព្រំប្រទល់

ជាក់លាក់នៃដីសម្បទាន១២,៤៤ហិចតា និងចូលខ្លួនចចារជាមួយសហគមន៍ដើម្បីអាចធ្វើការបញ្ចូល

គ្រួសារដែលបានកាត់ចេញ។

  • អង្គការសមធម៌កម្ពុជា (EC)
  • សមាគមមន្ត្រីរាជការឯករាជ្យនៃកម្ពុជា (CICA)
  • សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  • អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO)
  • មជ្ឈមណ្ឌលកម្មករកម្ពុជាដើម្បីអភិវឌ្ឍន៍(CWCD)
  • បណ្តាញយុវជនកម្ពុជា (CYN)
  • សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  • មជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
  • ក្រុមការងារពិសេសម្រាប់សិទ្ធិលំនៅដ្ឋាន (HRTF)
  • ការអភិវឌ្ឍន៍ដោយការចូលរួមអន្តរជាតិ (IDI)
  • សមាគមប្រជាធិបតេយ្យឯករាជ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)
  • សម្ព័ន្ធស្រ្តីតស៊ូដើម្បីសិទ្ធិលំនៅឋាន
  • អង្គការលីកាដូ កាណាដា
  • សកម្មភាពប្រជាជនដើម្បីផ្លាស់ប្តូរ(PAC)
  • សមាគមធាងត្នោត(STT)
  • គណៈកម្មាធិការអង្គការក្រៅរដ្ឋាភិបាលកម្ពុជា ស្តីពី ស៊ីដរ (NGO-CEDAW)
  • សកម្មភាពសង្គមដើម្បីផ្លាស់ប្តូរ(SAC)

 អ្នកអាចដោនឡូតរបាយការណ៍ដោយចុចទីនេះ

សម្រាប់ព័ត៌មានបន្ថែម

  • លោក តុងសុខហេង គ្រួសារដែលគេកាត់ចេញពីដីសម្បទាន១២.៤៤ ហិចតា នៅតំបន់បឹងកក់ទូរស័ព្ទលេស ០៧៧ ៩៩០ ៤៦៦
  • ចាន់ ពុទ្ធិស័ក តំណាងភូមិ១ បឹងកក់ ទូរស័ព្ទលេស ០១២ ៩១០ ០២៣
  • ទេព វន្នី តំណាងភូមិ២២បឹងកក់ទូរស័ព្ទលេស ០១២ ៦០៤ ៦៤៨
  • អ៊ី សារ៉ុម អ្នកសម្របសម្រួលអង្គការសមាគមធាងត្នោត ទូរស័ព្ទលេស ០១២ ៨៣៦ ៥៣៣
  • សៀ ភារម្យ នាយលេខាធិការដ្ឋាន ការងារពិសេសសិទ្ធិលំនៅឋាន ទូរស័ព្ទលេស ០១២ ៨៥២ ៣២៥
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s