ពិតជាអយុតិ្តធម៌បុប្ផាត្រូវបានតុលាការកាត់ឱ្យជាប់ពន្ធនាគារ៣ឆ្នាំ

IMAG0892

ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​អ្នកស្រី យ៉ោ​ម បុប្ផា ទៅ​លប​ទ​ចោទ​ដែល​អ្នកស្រី​ពុំបាន​ប្រព្រឹត្ត និង​សម្រេច​ដាក់​អ្នកស្រី ក្នុង​ពន្ធនាគារ​រយៈពេល ៣ឆ្នាំ។ បទ​ចោទ​ប្រឆាំងនឹង​អ្នកស្រី និង​ជនជាប់ចោទ​បីនាក់​ផ្សេងទៀត ត្រូវបាន​អះអាងថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយដំ​លើ​បុគ្គល​ដែល​សង្ស័យថា​ជា​ចោរលួច ប៉ុន្តែ​ហេតុការណ៍​ពិត​ដែល​ប្រឆាំងនឹង​អ្នកស្រី គឺមាន​លក្ខណៈ​ច្បាស់លាស់​ទៅហើយ (អ្នកស្រី និង​សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់​ដទៃទៀត គឺជា​បន្លាក្នុងកែវភ្នែក​របស់​អាជ្ញាធរ

ហើយ​អ្នក​ទាំងនោះ​ត្រូវតែ​បិទមាត់)។

អ្នកស្រី យ៉ោ​ម បុប្ផា គឺជា​អ្នកតំណាង​សហគមន៍​បឹងកក់​ម្នាក់ (BKL) ដែលមាន​ភាពលេច​ធ្លោ ក្នុងអំឡុង​ពេលធ្វើ​យុទ្ធនាការ​ដើម្បី​ដោះលែង​ស្ត្រី​បឹងកក់​ទាំង ១៣ នាក់ កាលពីដើម​ឆ្នាំនេះ។ នៅ​មុនពេល​មានការ​ចាប់ខ្លួន អ្នកស្រី​ត្រូវបាន​គេ​គំរាម កំហែង រំខាន និង​បំភិតបំភ័យ ហើយ​គាត់​ត្រូវបាន​ប្រាប់​ដោយ​ឥត​លាក់លៀម​ពី​នគរបាល​ថា អ្នកស្រី​ត្រូវបាន​ដាក់ “ក្នុង​បញ្ជីខ្មៅ” ហើយ​អ្នកស្រី​នឹង​ជួប “គ្រោះថ្នាក់​នាពេលឆាប់ៗនេះ។
ករណី​ប្រឆាំងនឹង​អ្នកស្រី យ៉ោ​ម បុប្ផា ក៏មាន​ការជាប់​ពាក់​និង​ស្វាមី​របស់​អ្នកស្រី គឺ​លោក លួស សា​ខន និង​ប្អូនប្រុស​ពីរ​នាក់​ទៀត​របស់​អ្នកស្រី​ផងដែរ លោក យ៉ោ​ម គឹមហុង និង លោក យ៉ោ​ម សិទ្ធ។ អ្នក​ទាំង​បួន​នាក់ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ពីបទ​ហិង្សា​ដោយ​ចេតនា​ដោយមាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ និង​ដាក់ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ។ អ្នក​ទាំងអស់ ត្រូវបាន​បង្គាប់​ឲ្យ​សង​សំណង​រដ្ឋប្បវេណី​ចំនួន ៣០.០០០.០០០ រៀល (ប្រហែល ៧.៥០០ ដុល្លារ​អាមេរិក) ទៅ​ជនរងគ្រោះ​ទាំងពីរ។

លោក អ៊ី សា​រ៉ុ​ម អ្នកសម្របសម្រួល​កម្ម​វិធី​នៃ​សមាគម​ធាងត្នោត បាន​មានប្រសាសន៍ថា៖ “ការពិត ដែល​មិន​មែនមាន​វិមតិសង្ស័យ​លើ​ភស្តុតាង​តែមួយ​ដែលថា​អ្នកស្រី យ៉ោ​ម បុប្ផា និង​ស្វាមី​របស់​អ្នកស្រី បាន​វាយ ឬក៏​បង្ក​ហិង្សា គួរតែ​នាំ​ឲ្យ​មានការ​លើកលែង​ការចោទប្រកាន់​តាម​មាត្រា ២១៨។

ការប្រកាស​សាលក្រម​ដែល​បង្ហាញ​ពី​ពិរុទ្ធភាព បានធ្វើ​ឲ្យ​មានការ​សម្តែង​ការខឹង​សម្បា​ពី​អ្នក​ដែល​បាន​ប្រមូល​ផ្តុំគ្នា​នៅក្បែរ​តុលាការ ដើម្បី​គាំទ្រ​អ្នកស្រី យ៉ោ​ម បុប្ផា ដែល​បណ្តាល​ឲ្យ​មានប្រតិកម្ម​តប​ដោយ​ហិង្សា​ពី​នគរបាល។ យ៉ាងតិចណាស់ ស្ត្រី​បាតុករ​ចំនួន ៥ នាក់ បាន​រងរបួស​ដោយសា​រ​ដំបងឆក់ និង​ខែល​ការពារ​របស់​នគរបាល ហើយ ៣ នាក់ ត្រូវ​ទ​ទូល​ការព្យាបាល។

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s