ទោសដែលដាក់លើសកម្មជនដីធ្លីគឺបង្ហាញឱ្យឃើញពីប្រទេសគ្មានយុត្តិធម៌

IMG_0150

សេចក្តីថ្លែងការណ៍របស់អង្គការលើងលែងទោសអន្តរជាតិ

កាលពីថ្ងៃទី២៧ ធ្នូ ២០១២ អង្គការលើងលែងទោសអន្តរជាតិ ដែលមានមូដ្ឋាននៅប្រទេសអង់គ្លេស បានចេញនូវសេចក្តីថ្លែងការបស់ខ្លួន ថ្កោលទោសចំពោះតុលាការរាជធានីភ្នំពេញ ដែលកាត់ទោសដ៍សែន​អយុត្តិធម៌លើសកម្មជនដីធ្លី អ្នកស្រីយ៉ោម បុប្ផា​ និងជាតំណាងមួយ​រូបមកពីតំបន់បឹងកក់។ កាលពី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ អ្នកស្រីយ៉ោម បុប្ផា​ ត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធ្ននាគារ​រយៈ​ពេ​ល​បីឆ្នាំ​​ពី បទចោ​ទប្រ​ឆាំងនឹងអ្នកស្រី និង ជនជាប់ចោទបីនាក់ផ្សេងទៀតត្រូវបានអះអាងថា មានជាប់ពាក់​ព័ន្ធ​នឹងការវាយដំលើបុគ្គល ដែល​សង្ស័យថា ជាចោរលួច ប៉ុន្តែហេតុការណ៍ពិត ដែលប្រឆាំងនឹងអ្នកស្រី គឺមាន​លក្ខណៈ​ច្បាស់​លាស់​ទៅហើយ (អ្នកស្រី និងសកម្មជនដីធ្លី សហគមន៍បឹងកក់ដទៃទៀត គឺជាបន្លាក្នុងកែវភ្នែករបស់អាជ្ញាធរ ហើយអ្នកទាំងនោះត្រូវតែបិទមាត់)។

លោក រូបីត អាបូត មន្រ្តីស្រាវជ្រាវ របស់អង្គការលើងលែងទោសអន្តរជាតិស្តីពីកម្ពុជា បានថ្លែងថា លោក​មានអារម្មណ៍ រន្ធត់នៅពេលបានឮដំណឹងស្តីពីការកាត់ទោសអ្នកស្រី យ៉ោម បុប្ផា ភស្តុតាង​បង្ហា​ញ​ឱ្យ​ឃើញកាត់តែច្បាស់ថា​ ប្រជាជនកម្ពុជាពិតជាមិនអាចជឿជាក់លើ ប្រព័ន្ធតុលាការកម្ពុជា មែន។

កាលពីសប្តាហ៍មុនអ្នក ស្រី​ យ៉ោម បុប្ផា និង​អ្នកស្រី ទឹមសាក់មុន្នី ត្រូវបានអង្គការលើងលែងទោសអន្តរជាតិ ផ្តល់ងារជាអ្នកទោសមនសិការ ដោយថាអ្នកទាំងពីរ ធ្វើសកម្មភាពតវ៉ាក្នុងបុព្វហេតុការពារលំនៅឋាន និងដីធ្លី​របស់គេគេចផុតពីការបណ្តេញចេញដោយបង្ខំតែប៉ុណ្ណោះ។ ជាភាសាអង់គ្គេស

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s