សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល

IMAG0881

ការធ្វើទុក្ខបុកម្នេញតាមរយៈផ្លូវច្បាប់លើសកម្មជនដីធ្លី ត្រូវតែបញ្ចប់
អ្នកស្រី យ៉ោម បុប្ផា គួរតែត្រូវបានដោះលែងជាបន្ទាន់ និងមិនមានល័ក្ខខ័ណ្ឌ

ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២៖ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី យ៉ោម បុប្ផា ទៅលើបទចោទ ដែលអ្នកស្រីពុំបានប្រព្រឹត្តិ និងសម្រេចដាក់អ្នកស្រីក្នុងពន្ធនាគាររយៈពេល ៣ឆ្នាំ។ បទចោទប្រឆាំងនឹងអ្នកស្រី និង ជនជាប់ចោទបីនាក់ផ្សេងទៀតត្រូវបានអះអាងថា មានជាប់ពាក់ព័ន្ធនឹងការវាយដំលើបុគ្គល ដែលសង្ស័យថា ជាចោរ លួច ប៉ុន្តែហេតុការណ៍ពិត ដែលប្រឆាំងនឹងអ្នកស្រី គឺមានលក្ខណៈច្បាស់លាស់ទៅហើយ (អ្នកស្រី និងសកម្មជនដីធ្លី សហគមន៍បឹងកក់ដទៃទៀត គឺជាបន្លាក្នុងកែវភ្នែករបស់អាជ្ញាធរ ហើយអ្នកទាំងនោះត្រូវតែបិទមាត់)។

អ្នកនាង ណាលី ពីឡូក នាយិការអង្គការសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “ការដាក់ពន្ធនាគារ រយៈពេលបីឆ្នាំនេះ គឺជាការព្រមានដ៏តឹងរ៉ឹងមួយទៀតទៅកាន់សកម្មជនមូលដ្ឋាន ដែលហ៊ានប្រឆាំងនឹងអំណាចដែល មាន (បិទមាត់ បើមិនដូច្នោះទេ យើងនឹងឃុំខ្លួនអ្នក)”។

អ្នកស្រី យ៉ោម បុប្ផា គឺជាអ្នកតំណាងសហគមន៍បឹងកក់ម្នាក់ (BKL) ដែលមានភាពលេចធ្លោ ក្នុងអំឡុងពេល ធ្វើយុទ្ធនាការ ដើម្បីដោះលែងស្ត្រីបឹងកក់ទាំង ១៣ នាក់ កាលពីដើមឆ្នាំនេះ។ នៅមុនពេលមានការចាប់ខ្លួន អ្នកស្រីត្រូវ បានគេគម្រាមកំហែង រំខាន និងបំភិតបំភ័យ ហើយគាត់ត្រូវបានប្រាប់ដោយឥតលាក់លៀមពីនគរបាលថា អ្នកស្រីត្រូវ បានដាក់ “ក្នុងបញ្ជីខ្មៅ” ហើយអ្នកស្រីនឹងជួប “គ្រោះថ្នាក់នាពេលឆាប់ៗនេះ”។

ករណីប្រឆាំងនឹងអ្នកស្រី យ៉ោម បុប្ផា ក៏មានការជាប់ពាក់នឹងស្វាមីរបស់អ្នកស្រី លោក លួស សាខន និងប្អូន ប្រុសពីរនាក់ទៀតរបស់អ្នកស្រីផងដែរ លោក យ៉ោម គឹមហុង និងលោក យ៉ោម សិដ្ឋ។ អ្នកទាំងបួននាក់ត្រូវបាន ផ្តន្ទាទោសពីបទហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងដាក់ ពន្ធនាគាររយៈពេលបីឆ្នាំ។ អ្នកទាំងអស់ ត្រូវបានបង្គាប់ឲ្យសងសំណងរដ្ឋប្បវេណីចំនួន ៣០.០០០.០០០ រៀល (ប្រហែល ៧.៥០០ ដុល្លារ) ទៅជនរងគ្រោះទាំងពីរ។

នេះ ជាការបង្ហាញសញ្ញាយ៉ាងច្បាស់ថា អ្នកស្រី យ៉ោម បុប្ផា គឺជាគោលដៅពិតប្រាកដនៅក្នុងការស៊ើបអង្កេត នេះ ដោយការផ្តន្ទាទោសទៅលើស្វាមីរបស់អ្នកស្រី ត្រូវបានព្យួរទាំងស្រុង ហើយគាត់បានដើរចេញយ៉ាងមានសេរីភាព ពីក្នុងបន្ទប់សវនាការ។ ប្អូនប្រុសទាំងពីររបស់អ្នកស្រី ត្រូវបានផ្តន្ទាទោសកំបាំងមុខ និងដីកាបង្គាប់ឲ្យចាប់ខ្លួនអ្នកទាំង ពីរត្រូវបានចេញ។

នៅក្នុងរយៈពេលប្រាំម៉ោង នៃសវនាការកាលពីថ្ងៃទី២៦ ខែធ្នូ អង្គសវនាការ បានផ្លាស់ប្តូរពីភាពមិនសម ហេតុផលមួយទៅភាពមិនសមហេតុផលមួយបន្ទាប់ទៀត។ ទ្រីស្តីនៃការចោទប្រកាន់ បានបង្ហាញថាអ្នកស្រី យ៉ោម បុប្ផា និងស្វាមី គឺជាអ្នកផ្តើមគំនិតក្នុងការប្រព្រឹត្តហិង្សាទៅលើបុគ្គលពីររូបដែលកំពុងអង្គុយនៅក្នុងហាងភេសជ្ជៈមួយ ហើយបន្ទាប់មកបានបង្ហាញខ្លួនដើម្បីពិនិត្យមើលគម្រោងរបស់អ្នកទាំងពីរដែលកំពុងអនុវត្ត។ ក៏ប៉ុន្តែ មិនមានសាក្ខី កម្មណាមួយ ដែលបានលើកឡើង បានគាំទ្រទ្រីស្តីនៃការចោទប្រកាន់អំពីគម្រោងបង្កហិង្សានេះទេ។ ផ្ទុយទៅវិញមាន ភាពមិនស៊ីចង្វាក់គ្នាជាច្រើននៅក្នុងសាក្ខីកម្មរបស់សាក្សីខាងដាក់បន្ទុក (ជាពិសេសរវាងសាក្ខីកម្មនៅក្នុងអង្គសវនាការ និងសេចក្តីថ្លែងការណ៍ជាលាយល័ក្ខអក្សររបស់អ្នកទាំងនោះនៅក្នុងសំណុំរឿង)។ លើសពីនេះទៅទៀត មានភាពជា ឯកសណ្ឋានដែលគួរឲ្យកត់សម្គាល់ជាច្រើននៅក្នុងសាក្ខីកម្មរបស់សាក្សីទាំងនោះ នៅក្នុងអង្គសវនាការ។ ឧទារហណ៍ អ្នកទាំងនោះ បានចាប់ផ្តើមនិយាយដោយថា អាវុធដែលត្រូវបានប្រើដើម្បីបង្ករបួសស្នាម (ទួលណឺវ៉ីស) មានពណ៌ខៀវ (ទោះជា មិនមានសំនួរសួរទៅពួកគេ ក៏អ្នកទាំងនោះ បានឆ្លើយប្រាប់ដែរ) ។ ពួកគេទាំងអស់សុទ្ធតែឆ្លើយយ៉ាងជឿជាក់ ថា ការវាយដំនោះបានចាប់ផ្តើមនៅម៉ោង ៧ និង១០ នាទីត្រឹម ទោះជាបុគ្គលទាំងពីរ ដែលត្រូវបានអះអាងថា ជាជន រងគ្រោះ បានសារភាពថា បានពិសារស្រាសអស់រយៈពេលជាច្រើនម៉ោង ហើយបុគ្គលពីរនាក់ផ្សេងទៀត បានអះអាង ថាបានមកដល់បន្ទាប់ពីការវាយដំត្រូវបានចាប់ផ្តើម។

ក៏ប៉ុន្តែ សំខាន់ជាងនេះទៅទៀត រាល់សាក្សីនីមួយៗ បានអះអាងថា អ្នកស្រី យ៉ោម បុប្ផា និងស្វាមីរបស់អ្នកស្រី មិនបានប្រព្រឹត្តិហិង្សាដោយផ្ទាល់ខ្លួនពួកគេនោះទេ ហើយត្រឹមតែមានវត្តមាន បន្ទាប់ពីការវាយដំនោះ ត្រូវបានបំបែក ចេញ និងស្ថិតនៅខាងក្រៅហាងភេសជ្ជៈប៉ុណ្ណោះ។ អ្នកស្រី យ៉ោម បុប្ផា និងស្វាមីអ្នកស្រី បានផ្តល់សាក្ខីកម្មថា អ្នក ទាំងពីបានស្ថិតនៅជិតនោះ ដោយបានជជែកលេងជាមួយអ្នកជិតខាង និងបានដើរមកហាងភេសជ្ជៈនោះ បន្ទាប់ពីលឺ សម្រែក។ អ្នកជិតខាង ក៏បានបញ្ជាក់សាក្ខីកម្មនេះផងដែរ។

លោក អ៊ី សារ៉ុម អ្នកសម្របសម្រួលកម្មវិធីនៃសមាគមធាងត្នោត បានមានប្រសាសន៍ថា៖ “ការពិត ដែលមិន មែនមានវិមតិសង្ស័យលើភស្តុតាងតែមួយ ដែលថាអ្នកស្រី យ៉ោម បុប្ផា និងស្វាមីរបស់អ្នកស្រី បានវាយ ឬក៏បង្កហិង្សា គួរតែនាំឲ្យមានការលើកលែងការចោទប្រកាន់តាមមាត្រា ២១៨”។

លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទិ្ធលំនៅឋាន បានមានប្រសាសន៍ថា៖ “នៅពេលដែលអ្នកបញ្ចូលការពិត ដែលថាបុគ្គលដែលសន្មតជាជនរងគ្រោះមិនចាំនូវអ្នកដែលបានវាយខ្លួន ឬក៏ការពិត មូលដ្ឋានផ្សេងទៀត ហើយនឹងដែលថា សាក្សីខាងដាក់បន្ទុកនីមួយៗរួមទាំងជនរងគ្រោះទាំងពីរ បានផ្តល់ភស្តុតាងផ្ទុយ គ្នាយ៉ាងច្បាស់ នោះវាមិនមានចង្ងល់ ដែលសេសសល់ថាអ្នកស្រី យ៉ោម បុប្ផា គឺជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញ ខាងនយោបាយនាពេលសព្វថ្ងៃនេះនោះទេ”។

ការប្រកាសសាលក្រម ដែលបង្ហាញពីពិរុទ្ធភាព បានធ្វើឲ្យមានការសម្តែងការខឹងសម្បាពីអ្នកដែលបានប្រមូល ផ្តុំគ្នានៅក្បែរតុលាការ ដើម្បីគាំទ្រអ្នកស្រី យ៉ោម បុប្ផា ដែលបណ្តាលឲ្យមានប្រតិកម្មតបដោយហិង្សាពីនគរបាល។ យ៉ាងតិចណាស់ ស្ត្រីបាតុករចំនួន ៥ នាក់ បានរងរបួសដោយសារដំបងឆក និងខែលការពាររបស់នគរបាល ហើយ ៣ នាក់ ត្រូវទទូលការព្យាបាល។

ការផ្តន្ទាទោសអ្នកស្រី យ៉ោម បុប្ផា គឺបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសកម្មជនដីធ្លីដ៏លេចធ្លោម្នាក់ ដែលមានអាយុ ៦៤ ឆ្នាំ អ្នកស្រី ទឹម សាក់មុន្នី មកពីសហគមន៍បុរីកីឡា ត្រូវបានរកឃើញថាមានពិរុទ្ធភាពលើការផ្តល់ “ការអះអាង ដោយភូតកុហក” តាមមាត្រា ៦៣៣ នៃក្រមព្រហ្មទណ្ឌ ទោះជាមិនមានភស្តុតាង ឬសាក្សីណាមួយប្រឆាំង នឹងអ្នកស្រីត្រូវបានបង្ហាញនៅក្នុងតុលាការ។ “ភស្តុតាង” តែមួយគត់ ដែលត្រូវបានបង្ហាញក្នុងអង្គសវនាការ គឺជាខ្សែ វីដេអូស្តីពីការតវ៉ារបស់អ្នកស្រីលើបញ្ហាសិទិ្ធដីធ្លី។

អ្នកស្រី ទឹម សាក់មុន្នី ត្រូវបានដាក់ពន្ធនាគាររយៈពេល ៦ ខែ។ ដោយបានទទួលទោសពន្ធនាគាររយៈពេល ៣ ខែ និង ២១ថ្ងៃ រួចទៅហើយ រយៈពេលសេសសល់នៃទណ្ឌកម្មលើអ្នកស្រីត្រូវបានព្យួរ ហើយអ្នកស្រី ត្រូវបាន ដោះលែង កាលពីល្ងាចម្សិលមិញ ដើម្បីទៅជួបជុំជាមួយគ្រួសាររបស់អ្នកស្រីវិញ។ នៅខណៈដែលការដោះលែង អ្នកស្រី ត្រូវបានស្វាគមន៍ ការផ្តន្ទាទោសនេះ ត្រូវបានធ្វើឡើងដើម្បីជាវិធីសាស្ត្ររក្សាមុខមាត់របស់អាជ្ញាធរ ដែលមាន ការអល់អែក ក្នុងការសារភាពថាករណីប្រឆាំងនឹងអ្នកស្រី គឺមិនមានមូលដ្ឋានចាប់តាំងពីថ្ងៃទីមួយ។

យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមធ្វើការជំទាស់ទៅលើសាលក្រម ដែលបង្ហាញ ពីពិរុទ្ធភាពលើអ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី ដែលត្រូវបានអះអាងថា ជាអ្នកទោសនៃមនសិការ ដោយ អង្គការលើកលែងទោសអន្តរជាតិ។ យើងខ្ញុំ សូមអំពាវនាវ សូមឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា ជាបន្ទាន់ និង មិនមានល័ក្ខខ័ណ្ឌ សូមឲ្យមានការលើកលែងការផ្តន្ទាទោស ដោយមិនមានមូលដ្ឋានលើអ្នកទាំងពីរ និងសូមឲ្យបញ្ឈប់ ការរំខានដែលកំពុងមានការកើនឡើង ទៅលើសកម្មជនសិទិ្ធដីធ្លី។
សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
អង្គការបន្ទាយស្រី (BSO)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
សមាគមមន្ត្រីរាជការកម្ពុជា (CICA)
សហព័ន្ធសហជីពកម្មករចំនីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
បណ្តាញយុវជនកម្ពុជា (CYN)
សមធម៌កម្ពុជា (EC)
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
សម្ព័ន្ធស្ត្រីបឹងកក់តស៊ូ ដើម្បីសិទ្ធិលំនៅឋាន (LBKWSHR)
លីកាដូកាណាដា (LC)
សកម្មភាពប្រជាជនដើម្បីការផ្លាស់ប្តូរ (PAC)
សកម្មភាពសង្គមដើម្បីការផ្លាស់ប្តូរ (SAC)
សមាគមធាងត្នោត (STT)
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

 លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ០១២ ៥៣៤ ៧៩៦
 លោក អ៊ី សារ៉ុម អ្នកសម្របសម្រួលនៃសមាគមធាងត្នោត, ០១២ ៨៣៦ ៥៣៣
 លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍, ០១២ ៨០១ ២៣៥

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s