សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល

សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល ចំពោះនីតិវិធីតុលាការ លើករណី អ្នកស្រី យ៉ោមបុប្ផា

តុលាការកំពូលបដិសេធ ការសុំនៅក្រៅ ឃុំអ្នកស្រី បុប្ផា

កាលពី​ថ្អៃ​ទី១៧ ខែ​មិនា ឆ្នាំ២០១៣ ម្សិលមិញ​នេះ បាន​បើកសវនាការ​អសាធារណៈ​មួយ​លើ​ការសុំ​នៅក្រៅ​ឃុំ​របស់​អ្នកស្រី យ៉ោ​ម បុប្ផា។ ដំណើរការ​នៃ​ការបើក​សវនាការ​គឺ​បានបញ្ចប់​នៅ​ម៉ោង​ប្រមាណ៩ព្រឹក ប៉ុន្តែ​ត្រូវបាន​ពន្យា​រហូតដល់​ម៉ោង​ប្រមាណ១២ថ្ងៃត្រង់​ទើ​ប្រកាស់ ដោយ​បដិសេធ​ការ សុំ​នៅក្រៅ​ឃុំ​របស់​អ្នកស្រី បុប្ផា តាម​លេស​ថា​មិនមាន​ភស្តុតាង​គ្រប់គ្រាន់​ពី​វេជ្ជបណ្ឌិត​អំពី​ស្ថានភាព​សុខភាព​របស់​ចុង។ អ្នកភូមិ​បឹងកក់ និង​អ្នកគាំទ្រ​មកពី​សហគម​ន៍​នានា​ប្រមាណ​ជាង១០០នាក់ បាន​ផ្ទុះ​កំហឹង​នឹង​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នេះ។ រូប​ជ​ញ្ជី​ញ​តំណាំង​ឱ្យ​ប្រព័ន្ធតុលាការ​ឯក រាជ​ត្រូវបាន​ដុត អមដោយ​កំហឹង​ស្រែក​ដៀលត្មះ​អំពី​ស្ថាប័ន​តុលាការ​ដែល​មិន​បំរើឱ្យ​ផលប្រយោជន៍​រាស្ត្រ ប៉ុន្តែ​ពុករលួយ និង​បំរើ​តែ​នយោបាយ។

នេះឬរដ្ឋាភិបាលត្រូវបម្រើរាស្រ្ត ដូចប្រសាសន៍សម្តេចហ៊ុន សែន?

img_1323

កាលពីព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣ ប្រជាពលរដ្ឋបឹងក​ក់ប្រមាណពី៦០ទៅ៧០ បានជួបជុំ​គ្នាធ្វើការតវ៉ាមួយនៅមុខក្រសួងយុត្តិធម៌ ក្នុងគោលបំណងសុំអន្តរាគមន៍ពីក្រ​សួងជួយជំរុញករណី អ្នកស្រី យ៉ោម បុប្ផា ឱ្យទៅដល់សាលាឧទ្ធ និងសុំឱ្យបានដោះលែងរូបគាត់ឱ្យបានឆាប់ ប៉ុ​ន្តែគេមិ​នបានឃើញមន្រ្តីណា​ម្នាក់បានចេ​ញមកជួបប្រជាពលរដ្ឋទាំង​នោះឡើយ។ ប្រជាពលរដ្ឋបឹងកក់ទាំងនោះបានដើរសំដៅទៅភូមិគ្រឹះ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍។ Continue reading “នេះឬរដ្ឋាភិបាលត្រូវបម្រើរាស្រ្ត ដូចប្រសាសន៍សម្តេចហ៊ុន សែន?”