នេះឬរដ្ឋាភិបាលត្រូវបម្រើរាស្រ្ត ដូចប្រសាសន៍សម្តេចហ៊ុន សែន?

img_1323

កាលពីព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣ ប្រជាពលរដ្ឋបឹងក​ក់ប្រមាណពី៦០ទៅ៧០ បានជួបជុំ​គ្នាធ្វើការតវ៉ាមួយនៅមុខក្រសួងយុត្តិធម៌ ក្នុងគោលបំណងសុំអន្តរាគមន៍ពីក្រ​សួងជួយជំរុញករណី អ្នកស្រី យ៉ោម បុប្ផា ឱ្យទៅដល់សាលាឧទ្ធ និងសុំឱ្យបានដោះលែងរូបគាត់ឱ្យបានឆាប់ ប៉ុ​ន្តែគេមិ​នបានឃើញមន្រ្តីណា​ម្នាក់បានចេ​ញមកជួបប្រជាពលរដ្ឋទាំង​នោះឡើយ។ ប្រជាពលរដ្ឋបឹងកក់ទាំងនោះបានដើរសំដៅទៅភូមិគ្រឹះ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍។ មកដល់ចំ​ណុចសួនច្បារមានប៉ូលិសបង្រ្កា​បកុប្បកម្ម និ​ងសន្តិសុខ​ការពារក្រុមហ៊ុនជាច្រើននាក់​បានធ្វើការរារាំង និងវាយដុំប្រ​ជាពលរដ្ឋដែលភាគច្រើនជាស្រ្តី​យ៉ាងសាហាវព្រៃផ្សៃបំផុត ​និងមួយចំនួន​ទៀតត្រូវបានចាប់​ខ្លួនបោះចូលឡានមានទ្រុងបិទជិតដូចសត្វធាតុ។ អ្នកស្រុកមួយចំ​នួនត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទី​រពេទ្យកាល់លីម៉ែត្រ ខណៈដែលអ្នកខ្លះទៀ​តបែកក្បាល បា​ក់ធ្មេញ បាក់ដៃ ​។ល។ សូមចុចលើសេចក្តីថ្លែ​ងព័ត៌មានរបស់សង្គមស៊ីវិល។

???????????????????????????????

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s