ករណីរបស់អ្នកស្រី យ៉ោម បុប្ផាត្រូវបាន លាតត្រដាង

របាយការណ៍សង្ខេបបច្ចុប្បន្នភាពរបស់អង្គការលីដូ លើករណី អ្នកស្រី យ៉ោម បុប្ផា អង្គការលីដូ ថ្មីៗនេះបានចេញមុខមកបកស្រាយករណីរបស់អ្នកស្រី​ យ៉ោម បុប្ផា យ៉ាងក្បោះក្បាយ​។ ធាតុពិតនៃអង្គហេតុទាំងឡាយដែល គួសបញ្ជាក់ពីការកាត់ទោស​​អ្នកស្រី យ៉ោម បុប្ផា ដោយអយុត្តិធម៌ និង បង្ហាញឱ្យឃើញដោយគ្មានការសង្ស័យថា អាជ្ញាធរ បានកំណត់យកអ្នកស្រី ជាគោលដៅ ដើម្បីបង្កការភ័យខ្លាយ និងការចាប់ពិរុទ្ធ​ ក្នុងចំណោមសមាជីកសកម្មដែលនៅ

សេសសល់នៅក្នុងសហគមន៍បឹងកក់ដែលពោពេញទៅដោយបញ្ហា នៅមិនទាន់ដោះស្រាយនៅឡើយ។ សូមមើលរបាយការណ៍

ទាំងស្រុងរបស់អង្គការលីដូ

Advertisements

អ្នកស្រីទេព វន្នី ​និងវីដេអូ វីទ័រវ៉យ

ខ្សែ វីដេអូ ​ដែលផលិតដោយអង្គការ Vital Voices មានជាភាសាខ្មែរ និងអង់គ្លេស ស្តីពីឆាកជីវិតស្រ្តី និងប្រជាសហគមន៍បឹងកក់ធ្វើការតស៊ូទាមទារសិទ្ធិ​សេរីភាព និងលំនៅឋានរបស់ខ្លួន ជាពិសេសក្រោមការដឹងនាំរបស់អ្នកស្រីទេព វន្នី រហូតដល់ទទួលបានពានរង្វាន់ជាមេដឹកនាំ Leadership for Public Life Award ​នៅ​ថ្ងៃទី២​ខែមេសា​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋ​អា​មេ​រិក។