សវនាការសំណុំរឿងអ្នកស្រី យ៉ោម បុប្ផា នឹងកំណត់ពេលនៅដើមខែមិថុនាខាង មុខ

IMAG0891

តាមប្រពភដែលអាចជឿទុកចិត្តបាន ករណីបើកសវនាការលើសំណុំរឿងអ្នកស្រី យ៉ោម បុប្ផា ដែលជាសកម្មជនការពារដីធ្លី និងលំនៅដ្ឋាននៃសហគមន៍បឹងកក់ នឹងកំណត់ធ្វើនៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០១៣ វេលាម៉ោង២រសៀលខាងមុខ នៅឧទ្ធរណ៍ក្រោយក្រសួងយុត្តិធម៌។ តាមសំណីមេធាវីមួយរូបរបស់អ្នកស្រីបុប្ផា លោកមិនទាន់បានទទួលលិខិត​ជាផ្លូវការណ៍ណាមួយស្តីពីការបើក​សវនាការលើករណីអ្នកស្រីបុប្ផានេះ នៅឡើយទេ ប៉ុន្តែលោកបានទទួលស្គាល់ថាបានទទួលដំណឹងនេះ។

Advertisements

សហគមន៍បឹងកក់ និងសហគមន៍ដទៃ ទៀតនៅរាជធានីភ្នំពេញបានទៅអង្វរសុំ ព្រះមហាក្សត្រ

936239_192292607587210_276235080_n

កាលពីម៉ោង២រសៀលថ្ងៃនេះ មានប្រជាពលរដ្ឋជាងមួយរយនាក់ មកពីសហគមន៍ បឹងកក់ សហគមន៍បុរីកីឡា សហគមន៍ថ្មគោល និងសហគមន៍ផ្សេងទៀតនៅរាជធានីភ្នំ ពេញ បានទៅប្រមូលផ្តុំគ្នានៅមុខព្រះរមរាជវាំងក្នុងគោលបំណង                                                       ថ្វាយញតិ្តសុំព្រះរាជ​ព្រះទានពីព្រះករុណាជីវិតតម្កល់លើត្បូង មេត្តាប្រោសលើកលែងទោសអ្នកស្រី យ៉ោម បុប្ផា ឱ្យបានចេញពីពន្ធនាគារ​ក្នុងថ្ងៃចម្រើន​ព្រះជន្មាយុរបស់ព្រះអង្គ។ ជាអកុសលកូនចៅក្រោមលម្អងធូលីព្រះបាត របស់ព្រះអង្គ មិនត្រូវបានគេអនុញ្ញាតឱ្យចូលព្រះរមរាជវាំងដើម្បី​បានថ្វាយជូន ព្រះអង្គនូវញតិ្តនោះឡើយ ដោយមានកម្លាំងប៉ូលិសចម្រុះជាច្រើនរយនាក់ បានធ្វើការរារាំង កូនចៅរបស់ព្រះអង្គ ធ្វើឱ្យប្រជាពលរដ្ឋមានការខកចិត្តយ៉ាងខ្លាំង និងអស់សង្ឃឹម ហើយបាននាំគ្នា​ដើរត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លូន។

សហគមន៍បឹងកក់ និងសគមន៍ផ្សេង ទៀត នៅរាជធានី ភ្នំពេញប្រមូលផ្តុំ នៅមុខគុកប៉េសេ

198054_416107501820807_505963317_n

កាលពី​ថ្ងៃទី១២ ឧសភា​នេះ សគម​ន៍​បឹងកក់ និង​សហគមន៍​ផ្សេងទៀត​បាននាំគ្នា​ប្រមូលផ្តុំ​មុខ​គុក​ប៉េសេ មាន​ប្រមាណ១៥០នាក់ ដើម្បី​រំឭក​ដល់​គុណ​ម្តាយ ដែល​អ្នកស្រី​បុប្ផា​ជា​ម្តាយ​ដ៏​ល្អ​មួយ​រួប​ប៉ុន្តែ​ត្រូវបាន​ជាប់ពន្ធនាគារ យ៉ាង​អយុត្តិធម៌ និង​រស់នៅ​បែក​ពី​កូន​ជាទី​ស្រឡាញ់​អស់​រយៈពេល២៥០ថ្ងៃ​មកហើយ គិតដល់​ថ្ងៃ១២ ឧសភា ឆ្នាំ២០១៣នេះ។

247741_490545677685827_737332952_n

936828_490544807685914_2002663393_n

សាររបស់កុមារ លីហួរ កូនអ្នកស្រី យ៉ោម បុប្ផា ផ្ញើចេញថ្ងៃទិវា ម្តាយ ​និងថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រ មកដល់

Bopha

សារដ៏មានអត្ថន័យជ្រាលជ្រៅ និង​ទឹកមុខស្រពោនរបស់កុមារលីហួរ កូនអ្នកស្រី យ៉ោម បុប្ផា ផ្ញើចេញថ្ងៃទិវាម្តាយ ​និងថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរមកដល់នាថ្ងៃស្អែកនេះ និងជាពិសេស ផ្ញើជូនសម្រាប់មនុស្សស្រឡាញ់មនុស្សធម៌ និងយល់ពីជីវិតក្មេងរស់គ្មានម្តាយ។​ មកដល់ថ្ងៃនេះ មានចំនួន២៥០ថ្ងៃហើយ ដែលកុមារលីហួរ រស់ដោយគ្មានម្តាយ ដែលកុមារ/កូនៗទាំងអស់នៅលើលោកយើងនេះប្រាថ្នាចង់បាន និងជាម្លប់ដែលមិនអាចខ្វះបាន។

សកម្មជនដីធ្លីប្រមូលផ្តុំនៅមុខស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ និងភ្នំពេញ

ខណៈមានសកម្មជនដីធ្លីប្រមាណជាង៦០នាក់មកពីតំបន់

បឹងកក់ប្រមូលផ្តុំគ្នា ធ្វើការទាមទារមួយសុំឱ្យស្ថានទូតកូរ៉េ ដែលតំណាងឱ្យប្រទេសមួយដែលមាន ឥទ្ធិពលលើប្រទេសកម្ពុជា ឱ្យជួយអន្តរាគមន៍ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីបានដោះលែងអ្នកស្រីបុប្ផាដោយឥតលក្ខខណ្ឌ។ នៅថ្ងៃដដែលនេះដែរ ក៏មាន​ការប្រមូលផ្តុំគ្នាដែលមានការចូល រួមពីអ្នកស្រី ប៉ូវ សោភា ​និងលោកសុគន្ធរដ្ឋ និងសកម្មជនការពារដីធ្លី និងសិទ្ធិមនុស្សជាច្

រើនទៀតនៅទីក្រុងសេអ៊ូល មុខស្ថានទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋកូរ៉េ ដែលការទាមទារនោះមានខ្លឹមសារដូចអ្នករៀបចំនៅស្រុកខ្មែរដែរ។

អង្គការលើកលែងទោសអន្តរជាតិអំពាវនាវសុំឱ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា

 

អង្គការលើកលែងទោសអន្តរជាតិ ដែលមានមូលដ្ឋានប្រចាំនៅប្រទេស កូរ៉េខាងត្បូង នៅក្នុងសប្តាហ៍នេះ

បានធ្វើការអំពាវនាវមួយសុំឱ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា

សកម្មជន បឹងកក់ផ្ញើសារដីធ្លីទៅប្រទេសកូរ៉េខាងត្បូង

ស្របពេលដែល អ្នកស្រីប៉ូវ សោភា និងលោក​ សុគន្ធរដ្ឋបានធ្វើដំណើរទៅប្រទេស

កូរ៉េខាងត្បូង និងបាននាំយកនូវសារមួយចំនួនស្តីពីការវិវាទដីធ្លីដ៏រ៉ាំរ៉ៃ

អូសបន្លាយជាច្រើនឆ្នាំនៅសហគមន៍បឹងកក់ ដែលបង្កឡើងដោយក្រុមហ៊ុន ស៊ូកាគូអ៊ីន សហការជាមួយសាលារាជធានីភ្នំពេញ បណ្តេញប្រជាពលរដ្ឋជាង៣៥០០គ្រួសារចេញពីតំបន់បឹងកក់ ដោយពុំបានផ្តល់សំណងសមរម្យ និងយកលេស

ថាប្រជាពរដ្ឋរស់នៅទីនោះខុសច្បាប់ និងចង់បានការអភិវឌ្ឍន៍ទីក្រុងឱ្យស្អាត។

នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ សកម្មជនសហគមន៍បឹងកក់ជាច្រើននាក់ បានមកប្រមូលផ្តុំគ្នានៅមុខស្ថានទូត កូរ៉េខាងត្បួងនៅរាជធានីភ្នំពេញ ដើម្បីអំពាវនាវសុំឲ្យមានការដោះលែងសកម្មជនបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដែលត្រូវបានអង្គការលើកលែងទោសអន្តរជាតិផ្តល់នាមជា អ្នកទោសនៃមនសិការ កាលពីដើមឆ្នាំនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅទស្សនាគេហទំព័ររបស់អង្គការលីការដូ

http://www.licadho-cambodia.org/album/view_photo.php?cat=55