សេចក្តីថ្លែងការណ៍រួមដីសម្បទាន១២.៤៤ ហិចតា ត្រូវតែជាដំណោះស្រាយសម្រាប់ អ្នកភូមិបឹងកក់ កំពុងរស់នៅបច្ចុប្បន្ន

ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៣

សហគមន៍បឹងកក់ និងអង្គការសង្គមស៊ីវិល ដូចមានរាយនាមខាងក្រោម សូមអំពាវ​-នាវ​​ឱ្យ​មានការដាក់បញ្ចូលចំនួនគ្រួសារដែលនៅសេសសល់ទៅក្នុង​តំបន់ដីសម្បទានចំនួន ១២,៤៤ ហិចតា ដែលស្ថិតនៅជិតអតីតបឹងធម្មជាតិ។ ផែនការថ្មីដែលដាក់បង្ហាញជូន ដោយ​សហគមន៍​ថ្ងៃនេះ បង្ហាញយ៉ាងលម្អិតលម្អិត ពីវិធីដែលគម្រោងផែនការនេះអាច សម្រេច​ទៅបាន ប្រកបដោយសមស្របនិងសមធម៌។

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះ​ហត្ថ​-លេខា​លើ អនុ​ក្រិត្យលេខ ១៨៣ ផ្តល់ដីសម្បទានចំនួន ១២.៤៤ ហិចតា នៃផ្ទៃដីតំបន់​បឹងកក់ ទៅឱ្យ​សហគមន៍​​​​ដែលមានជម្លោះតាំងពីឆ្នាំ ២០០៧ ជាមួយក្រុមហ៊ុន ស៊ូកាគូអ៊ីន ដែល គ្រប់គ្រង​ដោយ​សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនឈ្មោះ ឡៅ ម៉េងឃីន។ តាំងពីពេល​នោះ​​មក មានគ្រួសារចំនួន ៦៣១គ្រួសារបានទទួលប័ណ្ណកម្មសិទ្ធិកាន់កាប់ដី​របស់ពួកគេ។ ទោះ​ជា​ដូច្នោះ​ក៏ដោយ មានគ្រួសារចំនួនជាង ៧០គ្រួសារដែលមានផ្ទះ​មិន​ស្ថិតនៅក្នុងបរិវេណ​ដី​​​សម្បទាន​ដែលបានចារនៅក្នុងអនុក្រិត្យនេះត្រូវបានកាត់ចេញ។

ថ្ងៃនេះ សហគមន៍បឹងកក់ បានផ្តួចផ្តើមបង្ហាញផែនការលម្អិតមួយសម្រាប់ដាក់​បញ្ចូល​​​​គ្រួសារ​​​ដែល​ត្រូវបានកាត់ចេញទាំងអស់។ បន្ទាប់ពីបានសហការជាមួយអង្គការ​មិន​មែន​រដ្ឋា​ភិ​​​បាលក្នុងស្រុកឈ្មោះ សមាគមធាងត្នោត ដែលហៅកាត់ថា (STT) នៅក្នុងឆ្នាំ ២០១២ រួចមក យើងរកឃើញថាមានដីឡូត៏ទំនេរចំនូន ៤០០ឡូត៏ដែលគ្របដណ្តប់លើផ្ទៃ​ដី​ជាង ២ហិចតា នៅក្នុងតំបន់សម្បទាននេះ។ របាយការណ៍ដែលចេញដោយអង្គការ (STT) នៅខែ មិថុនា ឆ្នាំ២០១២ ដែលមានចំណង ជើងថា “នៅក្រៅព្រំ” អាចដោះស្រាយ​បញ្ហា​ករណីជំលោះរ៉ាំរ៉ៃនេះតាមរយៈការផ្តល់ដីឡូត៏ដែលស្ថិតនៅតំបន់ ១២.៤៤ ហិចតា​នេះ​ឱ្យ ទៅគ្រួសារដែលបានកាត់ចេញ។

ក្រោយពីការចេញផ្សាយរបាយការនេះ សហគមន៍បឹងកក់បានបន្តធ្វើការជាមួយ​អង្គការ STT ដើម្បីបង្កើតផែនការលម្អិតមួយសម្រាប់ការដាក់​បញ្ចូលក្រុមគ្រួសារដែល​ត្រូវ​បានកាត់ចេញ។ ផែនការដែលកំពុងដាក់បង្ហាញជូនក្នុងថ្ងៃនេះបានបង្ហាញពីរបៀប​នៃការ​ដាក់បញ្ចូលគ្រួសារដែលបានកាត់ចេញដែលមានទំហំដីខុសៗគ្នាទៅក្នុងដីសម្បទាន​ចំនួន​១២.៤៤ ​​​​ហិចតា។ ផែនការនេះបានគូសបង្ហាញពីរបៀបដែលគ្រួសារត្រូវបានកាត់​ចេញនៅ​ក្នុងភូមិ១, ៦, ២២ និង ភូមិ២៤ គួរទទួលបានដីឡូត៏ដែលមានទំហំ ៦៤ម២ ហើយបាន​កំណត់​​ដីឡូត៏ដែលមិនទាន់ម្ចាស់ចំនួន៣០ ដែលអាចចែកចាយទៅឱ្យគ្រួសារដែលកំពុង​កាន់​​កាប់ដីធំជាងអ្នកផ្សេង ដែលហេតុនេះហើយទើបត្រូវការដីច្រើនជាងមួយឡូត៏ នៅ​ក្នុង​តំបន់​សម្ប​ទាន​​​នេះ។ ផែនការនេះក៏បានបែងចែកដីមានទំហំធំជាងគេមួយចំនួនទៅឱ្យគ្រួ-​សារ​​​​ចំនួន១៣​គ្រួសារ មកពីភូមិ ១ ដែលអ្នកទាំងនេះជាម្ចាស់ដីមានទំហំធំ​មុនពេលដែល​ភូមិ​​របស់​ពួក​គេ​ត្រូវ​បានចាក់ពន្លិចដោយដីខ្សាច់កាលពីឆ្នាំ ២០១០។

សម្រាប់ជាជម្រើសក្នុងការរកដំណោះស្រាយ ផែនការនេះក៏បានបង្ហាញឱ្យឃើញ​ថា​ការ​​​ដាក់​​​​​​បញ្ចូលដីថែម១ហិចតាទៀតនៅក្នុងភូមិ២២ ទៅក្នុងតំបន់សម្បទាន​នឹងអាចឱ្យ​គ្រួ​-សារ​​ចំនួន ១៨គ្រួសារ បន្តនៅកន្លែងដែលពួកគេកំពុងតែរស់នៅបច្ចុប្បន្ន ខណៈដែលគ្រួ​-សារ​​​ចំនួន ៥៦​គ្រួសារ​ទៀត​អាចសង់នៅក្នុងតំបន់នេះ។

លោក ចាន់ ពុទ្ធិស័ក ដែលជាតំណាងក្រុមគ្រួសារដែលបាន​កាត់ចេញបាន​លើក​ឡើង​ថា៖ “ពួកយើងខ្ញុំទាំងអស់គ្នា ជឿជាក់ថាផែនការនេះបានបង្ហាញពីដំណោះស្រាយ ឈ្នះ ឈ្នះ” ។ “ពួកយើងខ្ញុំទាំងអស់គ្នា ជឿជាក់ថាលោកនាយករដ្ឋមន្រ្តី ចេញអនុក្រិត្យ​នេះ​ឡើង មានបំណងសម្រាប់ជាដំណោះស្រាយដល់ប្រជាពលរដ្ឋដែលនៅសេសសល់នៅ ក្នុង​តំបន់បឹង​កក់នេះ។ ឥឡូវនេះពួកយើងខ្ញុំទាំងអស់គ្នា បានចូលរួមបង្កើតផែនការនេះ​ដើម្បី​ឱ្យក្តីស្រមៃនេះក្លាយជាការពិត” ។

អ្នកស្រី ផាន់ ឈុនរ៉េត ដែលជាតំណាងឱ្យភូមិ ២២ មានប្រសាសន៍ថាថា៖ “គ្រួសារ​ចំនួន​៤៨គ្រួសារបានឯកភាពគ្នាជាមួយនឹងផែនការនេះ។ ហេតុដូច្នេះពួកយើងសូម​អំពាវនាវដល់សាលារាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលកម្ពុជាសហការជាមួយពួកយើង ខ្ញុំទាំងអស់គ្នា ដើម្បីឱ្យផែនការនេះអាចអនុវត្តទៅបាន”។

អ្នកស្រី ខែក ចាន់ស្មី ជាតំណាងអ្នកភូមិ២១ បានមានប្រសាសន៍ថា “ជម្លោះដីធ្លីនេះ​នឹង​​នៅតែបន្ត ល្គឹក​ណា​តែដំណោះស្រាយមិនត្រូវបានដោះ​ស្រាយជូនប្រជាពលរដ្ឋ​ទាំង​នោះ​​ទេ” “អ្នកភូមិទាំងអស់គ្នានៅក្នុងដីសម្បទាន ឯកភាពអនុម័តទទួលយកគម្រោង​ផែនការនេះ ពីព្រោះថា យើងទាំងអស់គ្នាចង់បញ្ចប់ជម្លោះធ្លីអូសបន្លាយដ៏យូរមកនេះ ហើយ​​​​​វិលត្រឡប់រកការអភិវឌ្ឍន៍សហគមន៍របស់យើងប្រកបទៅដោយសន្តិភាព”។

ភ្នាក់ងារសង្គមស៊ីវិលក៏សង្ឃឹមថាការចេញផ្សាយផែនការនេះជាសាធារណៈនឹងជួយជំរុញ

ភាគីទាំងអស់ចូលមកចរចារគ្នាដើម្បីបង្កើតជាដំណោះស្រាយឡើង។

លោកអ៊ី សារ៉ុម ជាប្រធានសម្របសម្រួលកម្មវិធីនៅអង្គការ សមាគមធាងត្នោតបាន​មាន​ប្រសាសន៍ថា “ខណៈដែលផែនការនេះមិនអាចដោះស្រាយបញ្ហាដែល​ប្រឈមដោយ​គ្រួសារចំនួន ៣៥០០គ្រួសារដែលត្រូវបានបណ្តេញចេញពីបឹងកក់រួចទៅហើយ វាគឺជា​ដំណោះស្រាយដ៏សម្យស្រម និងជាក់ស្តែងដែលអាចអនុវត្តទៅបានសម្រាប់គ្រួសារដែល ត្រូវ​​​​​​​បានកាត់ចេញ។ ជាការពិតណាស់ ផែនការនេះ វានឹងត្រូវការចរចារ និង​អភិវឌ្ឍ​លម្អិតបន្ថែមទៀតក៏ប៉ុន្តែយើងសង្ឃឹមថា ភាគីទាំងអស់យកផែនការនេះជាចំណុចចាប់ផ្តើម​មួយ​សម្រាប់កិច្ចពិភាក្សាដ៏ជាក់លាក់” ។

លោក អៀង វុទ្ធី ជានាយកប្រតិបត្តិរបស់អង្គការសមធម៌កម្ពុជាមានប្រសាសន៍ថា “នេះជាដំណោះស្រាយដ៏ងាយស្រួលបំផុត និងត្រូវឆ្លើយតបចំជម្លោះដីធ្លីអូស​បន្លាយដ៏យូរ​មកនេះ” “ការអនុញ្ញាតិឱ្យអនុវត្តផែនការនេះ នឹងបញ្ជាក់យ៉ាងច្បាស់​ពីការប្តេជ្ញាចិត្ត​របស់​រដ្ឋភិបាលក្នុងការដោះស្រាយបញ្ហាដែលកំពុងប៉ះពាល់ដល់ប្រជាពលរដ្ឋរបស់ខ្លួន” ។

– សហគមន៍ស្រ្តីបឹងកក់តស៊ូដើម្បីសិទ្ធិលំនៅដ្ឋាន

– មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍

– អង្គការសមធម៌កម្ពុជា

– អង្គការសមាគមធាងត្នោត

– សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា

– សមាគមមន្ត្រីរាជការកម្ពុជា

– សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ

– មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា

– បណ្តាញយុវជនកម្ពុជា

– សម្ព័ន្ធសហគមន៏កសិករកម្ពុជា

– ក្រុមការងារពិសេសសម្រាប់សិទ្ធិលំនៅឋាន

– សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

– សកម្មភាពប្រជាជនដើម្បីការផ្លាស់ប្តូរ

– សកម្មភាពសង្គមដើម្បីការផ្លាស់ប្តូរ

សម្រាប់សារពត៌មានបន្ថែម៖

លោក ចាន់ ពុទ្ធិស័ក តំណាងភូមិ១ ទូរស័ព្ទ ០១២​ ៩១០ ០២៣

អ្នកស្រី ទេព វន្នី តំណាងភូមិ២២ ទូរស័ព្ទ០១២​ ៦០៤ ៦៤៨

លោក អ៊ី សារ៉ុម អ្នកសម្របសម្រួលកម្មវិធី អង្គការសមាគមធាងត្នោត ទូរស័ព្ទ ០១២​ ៨៣៦ ៥៣៣

លោក យ៉េង វិរៈ នាយកប្រត្តបត្តិ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ទូរស័ព្ទ ០៦៦ ៧៧៧ ០០០

លោក អៀង​ វុទ្ធី នាយកប្រត្តបត្តិ អង្គការសមធម៌កម្ពុជា ទូរស័ព្ទ០១២ ៧៩១ ៧០០

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s