សាលាឧទ្ធរណ៍សម្រេចបន្តដាក់ពន្ធនា គារអ្នកស្រីយ៉ោម បុប្ផា

DSC_6035

អំពើ​អយុត្តិធម៌​នៅតែ​បន្ត​កើតមាន​ដដែល​សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន។ ជាក់​ស្នែង​ករណី​អ្នកស្រី​យ៉ោ​ម បុប្ផា មិន​ត្រូវបាន​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​ផ្តល់ឱ្យ​ទេ ផ្ទុយទៅវិញ​គេ​កាត់ទោស​ដោយ​អយុត្តិធម៌​បំផុត កាលពី​ថ្ងៃទី១៤ មិថុនា កន្លងទៅនេះ។ ប្រធាន​អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក តាំង ស៊ុន​ឡាយ បានប្រកាស​សាលដីកា​បន្ធូរ​បន្ថយទោស​អ្នកស្រី យ៉ោ​ម បុប្ផា ១ឆ្នាំ គឺ​មានន័យថា​អ្នកស្រី​នៅជាប់​ទោស ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២០លាន​រៀល ឱ្យ​ជនរងគ្រោះ​ពីរ​នាក់​ជា​អ្នករត់ម៉ូតូឌុប។ ចៅក្រម​ចោទ​ពីបទ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​នៃ​ក្រមព្រហ្មទណ្ឌ។ អ្នកស្រី យ៉ោ​ម បុប្ផា ជាប់ពន្ធនាគារ​ជិត​មួយឆ្នាំ​ហើយ​គិតពី​ថ្ងៃ​ចាប់ខ្លួន​មកទល់ពេលនេះ។ អ្នកស្រី​ត្រូវ​ជាប់​ឃុំឃាំង​ជាង​មួយឆ្នាំ​ទៀត គឺ​មានន័យថា​អ្នកស្រី​នឹង​ជាប់ពន្ធនាគារ​ក្នុង​រយៈពេល​មួយឆ្នាំ​និង បី​ខែ​ទៀត។
ការប្រកាស​សាលដីកា​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាឧទ្ធរណ៍​បាន​បើកសវនាការ​ជំនុំជម្រះ​តាំងពី​ម៉ោង ២រសៀល ថ្ងៃទី១៤ មិថុនា នេះ ហើយ​សាលាឧទ្ធរណ៍​បានប្រកាស​សាលដីកា​នៅវេលា​ម៉ោង ៧យប់​នេះ ឱ្យ​អ្នកស្រី យ៉ោ​ម បុប្ផា ឱ្យ​ជាប់ទោស​ចំនួន ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០លាន​រៀល។
ទោះបីជា​សាលាឧទ្ធរណ៍​បាន​បន្ធូរបន្ថយ​ទោ​សបុ​ប្ផា​ចំនួន ១ឆ្នាំ​ក្ដី ប៉ុន្តែ​ការសម្រេច​នេះ​នៅតែមាន​ភាពមិនប្រក្រតី ពីព្រោះថា​តុលាការ​គ្មាន​ភស្តុតាង​ណាមួយ​ជាក់លាក់​ដើម្បី​ដាក់ទោស​អ្នកស្រី យ៉ោ​ម បុប្ផា ទេ។ អ្នកតាមដាន​នៅក្នុង​បន្ទប់​សវនាការ​បាន​មើលឃើញ​ភាពមិនប្រក្រតី​ជាច្រើន​ដែល​មិនបាន​បង្ហាញ​ពី​ភាពយុត្តិធម៌​ដល់​អ្នកស្រី។

Advertisements

សវនាការអ្នកស្រី យ៉ោម បុប្ផា នឹងបន្តបើកនៅថ្ងៃទី១៤នេះ នៅម៉ោង២រសៀល

IMG_0334

សវនាការ​អ្នកស្រី យ៉ោ​ម បុប្ផា នឹង​បន្ត​បើក​នៅ​ថ្ងៃទី១៤នេះ​វេលា​ម៉ោង២រសៀល នៅ​សាលាឧទ្ធរណ៍​ស្ថិត​ក្រោយ​ក្រសួងយុត្តិធម៌។ អ្នកភូមិ​បឹងកក់ និង​អ្នកភូមិ​ផ្សេងទៀត​នៅ​រាជធានី​ភ្នំពេញ​នឹង​ទៅ​ចូលរួម​ដើម្បី​លើកទឹកចិត្ត​និង​គាំទ្រ​អ្នកស្រី និង​ស​ង្ឈឹ​ម​ថា​អ្នក​អ្នកស្រី​បុប្ផា​នឹង​ត្រូវបាន​ដោះលែង​នោះ​ក្នុងថ្ងៃនេះ។ ក្នុងនោះ​ក៏មាន​វត្តមាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ម្ចាស់ជំនួយ អង្គទូត​នានា​ជាច្រើន​នឹង​ទៅ​ចូលរួម​ឃ្លាំមើល​ដំណើរការ​នៃ​សវនាការ​នោះដែរ។

សវនាការអ្នកស្រី យ៉ោម បុប្ផា ត្រូវបានលើកទៅបន្តនៅថ្ងៃទី១៤ មិថុនាខាងមុខ

IMG_9909-18

សវនាការ​អ្នកស្រី យ៉ោ​ម បុប្ផា នៅ​សាលា​ឧទរ​ណ៍​បានចាប់ផ្តើម​នៅ​ម៉ោង២.៤៥នាទី​នា​ថ្ងៃទី៥ មិថុនា ឆ្នាំ២០១៣ និង​បាន​ផ្អាក​នៅ​ម៉ោង​ប្រមាណ៥.៣០នាទី ដោយ​សាក្សី​អ្នកស្រី​ចំនួន​បីនាក់ និង​សាក្សី​មកពី​ខាង​ដើមចោទ​ចំនួន​បីនាក់​ផ្សេងទៀត​នៅ​មិនបាន សាកសួរ​នៅឡើយ។

នៅក្នុង​ថ្ងៃ​សវនាការ​នោះ គេ​សង្កេតឃើញ​មាន​ក្រុម​អ្នកគាំទ្រ​អ្នកស្រី​យ៉ោ​ម បុប្ផា ប្រមាណ​ជាង៤០០នាក់ រួមមាន​ក្រុម​អ្នករត់រ​ម៉ក​កង់​បី សហ​ជិព​កម្មករ សមាជិក​សហគមន៍​នានា​នៅ​រាជធានី​ភ្នំពេញ តំណាង​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើ​នាក់ ព្រះ​ស​ង្ឈ ព្រមទាំង​អ្នកយក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាច្រើន។ ក្នុងនោះដែរ គេ​សង្កេតឃើញ​មាន​ក្រុម​ដែល​គេ​ហៅ​ខ្លួន​ឯថា​ជា​អ្នករត់ ម៉ូតូឌុប មួយ​ក្តាប់​តូច​ដែលមាន​គ្នា​មិន​ច្រើនជាង​សាប​សិប​នាក់ និង​ត្រូវបាន​គេ​ជឿថា​ជា​ក្រុម​រៀបចំ​ដោយមាន​អ្នក​ជួល​ក្នុងតម្លៃ៣០,០០០៛ ក្នុងម្នាក់ៗ បានមក​ស្រែក​ទាមទារ​បដិសេធ​ការដោះលែង​អ្នកស្រី​បុប្ផា។ ក្រុម​ដែល​ធ្វើឡើង​តាម​រូបមន្ត​សប្ប​និមិត្ត​នេះ​ព្យាយាម​ជេរប្រទេច ដល់​ក្រុម​អ្នកគាំទ្រ​អ្នកស្រី​បុប្ផា ដើម្បី​បង្ក​ការឈាន​ទៅដល់​ការប្រើ​អំពើហិង្សា ប៉ុន្តែ​គេ​ពុំ​ឃើញ​កើតមាន​នូវ​អំពើហិង្សា​បានឡើយ ដោយ​ក្រុម​ម្ខាង​ទៀត​ព្យាយាម​អត់ធ្មត់ និង​មាន​ការជួយ​បន្ថយ​ភាព​តានតឹង​ពី​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅនឹងកន្លែង។

នៅក្នុង​បន្ទប់​សវនាការ​ឯណោះ​វិញ គេ​សង្កេតឃើញ​មាន​មន្ត្រីការទូត​នានា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ម្ចាស់ ផ្តល់ជំនួយ តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហ​ប្រជា​តិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នាក់​បាន​តាមដាន​ដំណើរការ​នៃ​សវនាការ​នោះ។

កម្លាំង​ប៉ូលិស​មិនត្រូវ​បាន​គេ​ឃើញ​មាន​វត្តមាន​ច្រើន​ទេ ប៉ុន្តែ​មាន​កម្លាំង​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ជាច្រើនរូប​ត្រូវបាន​គេ​សង្កេតឃើញ​ស្ថិតនៅ​សភាព ប្រុង​ជើងការ និង​ទូរស័ព្ទ​ឆ្លើយ​ឆ្លងទៅ មេ​របស់​ពួកគេ​យ៉ាង​ស្រ​ស្រាក់​ស្រ​ស្រាំ ក្នុងនោះដែរ​ពួគគេ (កម្លាំង​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល)ជួយ​ជ្រុម​ជ្រែង​ក្រុម​ដែល​គេ​ហៅ​ខ្លួនឯង​ថា​ជា​ក្រុម​រត់​ម៉ូតូឌុប​នោះ ឱ្យ​ប្រឹង​ស្រែកជេរ និង​គា​គង​ការពារ​មិនឱ្យ​សមា​ជា​ជិ​កណា​ម្នាក់​ចេញពី​ទីលាន​ឬ​ក្រុម​គេ​ទេ។

 

IMG_9789-4

IMG_0175-48

IMG_0005-27

IMG_0258-56

IMG_9803-5

IMG_0036-30

IMG_9777-2

IMG_0138-38

IMG_0118-36

ថ្ងៃនេះជាថ្ងៃដែល សាលាឧទ្ធរណ៍ បើកសវនាការលើ ករណី អ្នកស្រី យ៉ោម បុប្ផា

P1020337

សាលាឧទ្ធរណ៍​បានកំណត់​យក​ថ្ងៃទី៥មិថុនា​នេះ ដើម្បី​បើកសវនាការ​លើ​ករណី​អ្នកស្រី យ៉ោ​ម បុប្ផា ដែលជា​សកម្មជន​ដីធ្លី និង​ជា​អ្នកទោស​មនសិការ ដែល​ទទួលស្គាល់​ដោយ​អង្គការ​លើកលែងទោស​អន្តរជាតិ។ រហូតមកដល់​ថ្ងៃនេះ​អ្នកស្រី​យ៉ោ​ម បុប្ផា បាន​ជាប់ពន្ធនាគារ​អស់ រយៈពេល​ចំនួន២៧៥ថ្ងៃ មកហើយ។ មហាជន ជាតិ និង​អន្តរជាតិ​កំពុង​រង់ចាំ​មើល​ដំណើរការ​កាត់ទោស​រប​ស់​សាលាឧទ្ធរណ៍ ដែល​គេ​ល្បី​ថា​ប្រព័ន្ធ​តុលា​រការ​នៅ​ស្រុក​ខ្មែរ​គឺ​មិន​ឯករាជ្យ និង​ស្ថិតនៅក្រោម​អំណាច​អ្នកនយោបាយ ហើយ​កន្លងមក​គេ​ពុំដែល​បានឃើញ ឬឮ​ថា​បានផ្តល់​យុត្តិធម៌​ពិតប្រាកដ​ដល់​ជនរងគ្រោះ​ដែលជា​អ្នកទន់ខ្សោយ ឬ​អ្នកក្រីក្រ​សោះឡើយ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​អស់ជំនឿ។ ដូច្នេះ​សម្រាប់​ថ្ងៃនេះ​សូម​រង់​ចាំមើល​លទ្ធផល​ពិតប្រាកដ​ចេញ​សវនាការ​នេះ។ សូម​អាន​បន្ថែម​នូវ​របាយការណ៍

សង្ខេបរបស់អង្គការលីការដូ

តំណាងសហគមន៍ បឹងកក់៤នាក់ ធ្វើកូដកម្មអត់ អាហារនៅមុខ សាលាឧទ្ធរណ៍

P1020312

សហគមន៍​បឹងកក់​បួន​នាក់​ធ្វើ​កូដកម្ម​អត់​អាហារ​នៅមុខ​សាលាឧទ្ធរណ៍

កាលពី​ថ្ងៃទី៣ខែមិថុនា​ឆ្នាំ២០១៣ កន្លងទៅនេះ តំណាង​សហគមន៍​បឹងកក់ ចំនួន​បួន​នាក់ ដែលមាន​អ្នកស្រី ទេព វ​ន្នី អ្នកស្រី បូ សោភា អ្នកស្រី បូ ឆវី និង​អ្នកស្រី គង់ ចន្ថា បានធ្វើ​កូដកម្ម​អត់​អាហារ​នៅមុខ​សាលាឧទ្ធរណ៍ ចាប់ពី​ម៉ោង៨.៣០នាទី​ព្រឹក រហូតដល់ ម៉ោង៦.៣០នាទី​ព្រឹក។ ដោយ​តស៊ូ​នៅក្រោម​កម្តៅ​ដ៏​សែន​ក្តៅ និង​មាន​ភ្លៀង​ផងដែរ។ ការធ្វើ​កូដកម្ម​អត់​អាហារ​នៅមុខ​សាលាឧទ្ធរណ៍​នោះ គឺ​ដើម្បី​ទាមទារ​ឱ្យ​ផ្តល់​យុត្តិធម៌​ឱ្យមាន​ការដោះលែង​អ្នកស្រី យ៉ោ​ម បុប្ផា នៅក្នុង​ថ្ងៃ​បើកសវនាការ​នា​ថ្ងៃទី៥ មិថុនា ខាងមុខ ដោយ​ឥត​លក្ខខណ្ឌ។

P1020334

P1020333

936323_121057158101116_1512819076_n

485830_121057378101094_49654296_n

លីហួរ ដង្ហោយហៅរ កម្តាយក្នុងថ្ងៃទិវា កុមារ

DSC_6006

មានការ​រៀបចំ​នឹង​ដង្ហែ​ក្បួន​ពី​សហគមន៍​បឹងកក់​ទៅ​ស្ថានទូត​អាមេរិក និង​សាលាឧទ្ធរណ៍
កាលពី​ថ្ងៃទី១ខែមិថុនា​ឆ្នាំ២០១៣ កន្លងទៅនេះ សហគមន៍​បឹងកក់ និង​ចូលរួម​ឋ​ពី​សហ​គន៍​ផ្សេង​បានរៀបចំ​ទិវា​កុមារ​អន្តរជាតិ ប្រចាំឆ្នាំ២០១៣ ដែលមាន​ការចូលរួម​ពី​កុមារា កុមារី​យ៉ាងហោចណាស់​ជាង៣០០នាក់ និង​សមាជិក​សហគមន៍​ផ្សេងទៀត មកពី​តំបន់ផ្សេងៗ ជាពិសេស​ពី​សហគមន៍​ដែល​កំពុង​ទទួលរង​ដោយ ការបណ្តេញ​ដោយ​បង្ខំ។ នៅ​ម៉ោង​ប្រមាណ៨ ព្រឹក អ្នករៀបចំ​បាន​ដើរ​ក្បួន​ចេញពី​សហ​គក​មន៍​បឹងកក់ ភូមិ២២ ឆ្ពោះទៅ​ស្ថានទូត​អាមេរិក បន្ទាប់មក​ទៅមុខ​សាលាឧទ្ធរណ៍ ដើម្បី​ទាមទារ​សុំ​យុត្តិធម៌​សម្រាប់​អ្នកស្រី យ៉ោ​ម បុប្ផា និង​សុំឱ្យ​ដោះលែង​អ្នកស្រី ក្នុង​ថ្ងៃ​បើកសវនាការ​នា​ថ្ងៃទី៥ មិថុនា ខាងមុខ ដោយ​ឥត​លក្ខខណ្ឌ។ ក្នុងការ​ជួបជុំគ្នា​នៅមុខ​សាលាឧទ្ធរណ៍​ក៏មាន​វត្តមាន​កុមារា លី​ហួរ ដែលជា​កូនស្រី​របស់​អ្នកស្រី​បុប្ផា​ផងដែរ ដោយ​គេ​បាន​ស្រែក​ដង្ហោយ​ហៅរក​ម្តាយ​របស់គេ អមដោយ​សំឡេង​បន្ទរ​យ៉ាង​ទ្រហឹង​ពី​កុមារ​ដទៃទៀត ដែល​មើលទៅ​គួរឱ្យ​ស្រណោះ និង​ក្តុកក្តួល​រំជួលចិត្ត​ពេក​ក្រៃ ព្រោះថា​កុមា​រលី​ហួរ បាននិងកំពុង​ឃ្លាត​ម្តាយ​របស់គេ​អស់​រយៈពេល​ជាង២៧០ថ្ងៃ​មកហើយ។

DSC_5999

DSC_6021

DSC_6035

DSC_6066

DSC_6008