តុលាការកំពូលសម្រេចដោះលែងបុប្ផាឱ្យនៅក្រៅឃុំបណ្តោះអាសន្ន

1456653_758978107452962_1861640564_n

សេចក្តីសម្រេច​ដោះលែង​បណ្តោះអាសន្ន៖

កាលពី​ថ្ងៃទី២២ វិ​ច្ឆ​កា ឆ្នាំ២០១៣ តុលាការ​កំពូល​បានសម្រេច​ដោះលែង សកម្មជន​ដីធ្លី​ដ៏​ល្បីល្បាញ​គឺ​អ្នកស្រី យ៉ោ​ម បុប្ផា ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោយពេល​អ្នកស្រី​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជាង​បួន​រយ​ថ្ងៃ​យ៉ាង​អយុត្តិធម៌​មក។

ភាពអយុត្តិធម៌​ចំពោះ​អ្នកស្រី យ៉ោ​ម បុប្ផា

ក៏ប៉ុន្តែ​ការសម្រេច​ក្តី​នេះ​គឺ​មិនបាន​ឆ្លុះបញ្ចាំង​ពី​យុត្តិធម៌ និង​ឆន្ទានុសិទ្ធិ​ពិតប្រាកដ​របស់​តុលាការ​កំពូល​ឡើយ ព្រោះថា​តុលាការ​កំពូល​បានសម្រេច​បង្វែរ​រឿងក្តី​របស់​អ្នកស្រី​បុប្ផា​ទៅឱ្យ​សាលាឧទ្ធរណ៍​បើកសវនាការ​ជាថ្មី​ម្តងទៀត ដោយ​លើក​ហេតុផល​ថា​សេចក្តីសម្រេច​អង្គហេតុ​របស់​សាលាឧទ្ធរណ៍​កន្លងមក​គឺ​ពុំមាន​ហេតុផល​គ្រប់គ្រាន់​ក្នុងការ​ដាក់បន្ទុក​លើ​ចុងចោទ។

ពិធី​ទទួល​អ្នកស្រី យ៉ោ​ម បុប្ផា​ក្រោយពេល​ចេញពី​ពន្ធនាគារ PJ

សហគមន៍​បឹងកក់ និង​អ្នកគាំទ្រ​អ្នកស្រី​យ៉ោ​ម បុប្ផា​រាប់រយ​នាក់ និង​ទាំង​ព្រះ​ស​ង្ឈ​ផង​បានធ្វើ​ទទួល​អបអ​សាទរ​អ្នកស្រី​បុប្ផា​ចេញពី​ពន្ធនាគារ​យ៉ាង​ឱឡារិក ដោយ​ដង្ហែ​អ្នកស្រី​ចាប់​តាំង​មុខ​ពន្ធនាគារ​រហូតដល់​ស​ហគ​មន៍​បឹងកក់ ដោយ​មានការ​រាំលេង​យ៉ាង​សប្បាយ​រហូតដល់​យប់​ជ្រៅ បើ​ទោះ​មាន​ភ្លៀង​ធ្លាក់​យ៉ាងយូរ​នៅ​ពេលយប់​ថ្ងៃទី២២នោះ​ក៏ដោយ។

Advertisements

យុទ្ធនាការជុំវិញពិភពលោកគាំទ្រឱ្យមានការដោះលែង អ្នកស្រីយ៉ោម បុប្ផា សកម្មជនដីធ្លី

អង្គការលើកលែងទោស អន្តរជាតិ​ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មជុំវិញពិភពលោក ដើម្បីទាមទារឱ្យមានការដោះលែង

អ្នកស្រីយ៉ោម បុប្ផា សកម្មជនដីធ្លីដែលរងការចោទប្រកាន់ដោយអយុត្តិធម៌ ​និងជាប់ពន្ធនគារអស់រយៈពេល៤៤៤ថ្ងៃមកហើយ។

ដើម្បីចូលរួមគាំទ្រលើញតិ្តឱ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា សូមចុចទីនេះ

ជាថ្មីម្តងទៀតអ្នកភូមិបឹងកក់ និងសកម្មជនដីធ្លីទៅមុខតុលាការកំពូល

bkl 2

កាលពី​ថ្ងៃទី ១៩ ខែ​វិ​ច្ឋ​កា  ជាថ្មី​ម្តងទៀត​អ្នកភូមិ​បឹងកក់ និង​សកម្មជន​ដីធ្លី​ប្រមាណ​ជាង២០០នាក់ ដែល​ដឹកនាំ​ដោយ​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី​ទេព វ​ន្នី ដែលមាន​សម្លៀកបំពាក់​ស​ចងក្បិន ដង្ហែរ​ព័ទ្ធជុំវិញ​សាលា​កំពូល។ គោលបំណង​នៃ​ការជួបជុំ​នោះ​គឺ​ដើម្បី​អំពាវនាវ​ដល់​សាលា​កំពូល​ផ្តល់ យុ​ត្តិ​ធរ​ដល់​អ្នកស្រី យ៉ោ​ម បុប្ផា និង​ដោះ​លែងឱ្យ​អ្នកស្រី​មាន​សេរីភាព​បាន​ជួបជុំ​ក្រុមគ្រួសារ​ដូចដើម​វិញ នៅក្នុង​សវនាការ​នា​ថ្ងៃទី២២ ខែ​វិ​ច្ឋ​កា ខាងមុខនេះ។

bkl 3

សាលាកំពូលកំណត់ថ្ងៃ សវនាការ អ្នកស្រី បុប្ផា

IMG_0175-48

សាលា​កំពូល​កំណត់​ថ្ងៃ សវនាការ អ្នកស្រី យ៉ោ​ម បុប្ផា សកម្មជន​ប្រឆាំងនឹង​ការបណ្តេញចេញ​ដោយ​បង្ខំ និង​ជា​អ្នកទោស​មនសិការ។

សំណុំ​រឿងក្តី​អ្នកស្រី​បុប្ផា នឹងត្រូវ​បើកសវនាការ​នៅ​ថ្ងៃទី២២ វេលា​ម៉ោង៨ព្រឹក ខែវិច្ឆិកា ឆ្នាំ២០១៣ខាងមុខនេះ ដើម្បី​ជំនុំជម្រះ​រឿងក្តី ដ៏​សែន​អ​យុ​ត្តិ​ធម៌ បណ្តាលឱ្យ​អ្នកស្រី​ជាប់ពន្ធ​ធនាគារ​អស់​រយះពេល​ជាង​បួន​រយ​ថ្ងៃ​មកនេះ។

សមាជិក​ក្រុមគ្រួសារ​របស់​អ្នកស្រី​បុប្ផា និង​អ្នកគាំទ្រ​សន្តិភាព និង​យុ​ត្តិ​ធរ​រាប់រយ​នាក់​មកពី​តំបន់​បឹងកក់ បុរី​កីឡា ថ្មគោល និង​សហគមន៍​ដែល​កំពុង​រង​ការបណ្តេញ​ជាច្រើន​ទៀត នឹង​ប្រមូល​ផ្តុំគ្នា​មុខ​សាលា​កំពូល​ដើម្បី​សម្តែង​ការគាំទ្រ​ដល់​អ្នកស្រី។