សវនាការ ២៣នាក់ត្រូវបាន ពន្យា ដោយឆ្មាំពន្ធនាគារ

20140425_083917

ការរង់ចាំយ៉ាងយូរនៃការបើកសវនាការ សកម្មជនសិទ្ធិមនុស្ស ដីធ្លី គឺលោក វន់ ពៅ ចាន់ ពុទ្ធិស័ក ថេង សាវឿន និងវិរៈកម្មករ២០នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនកាលពីដើមខែមករាមក។ នៅព្រឹកម៉ោង៨ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការរហូតដល់ពេលល្ងាច។
តាំងពីព្រឹកព្រលឹម គេសង្កេតឃើញកម្លាំងប៉ូលិសបានបិតផ្លូវនៅជុំវិញ។ និងផ្លូវមុន្នីរ៉េត ទល់មុខស្តាតអូឡាំពិច មុខសាលាដំបូងរាជធានីភ្នំពេញរួចជាស្រេច។
ក្រោមកម្តៅថ្ងៃដ៏ក្តៅ សហគមន៍ដីធ្លីមកពីតំបន់ផ្សេងៗប្រមាណជាង៤០០នាក់បានប្រមូលផ្តុំគ្នាទល់មុងរបាំងដែកប៉ូលិស ដែលមានកម្លាំងប៉ូលិសចម្រុះរាប់រយនាក់ ឈរការពារប្រជាសហគមន៍មិនឱ្យចូលទៅក្បែរសវនាការនៅសាលាដំបូង។ បាតុករកាន់ផ្កាឈូក បដាមានសារ “ដោះលែង២៣នាក់” និងសារបោះពុម្ពលើអាវយ៉ីត និងមានគូសសារលើផ្ទៃមុខផងដែរ។ បាតុករក៏បានស្រែកទៀមទាររកយុត្តិធម៌ និងសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ដល់អ្នកទាំង២៣ តាមប្រព័ន្ធបំពងសំឡេង “មេក្រូ” ខណៈពេលដែលមានសកម្មជនអ្នកឃ្លាំមើលសិទ្ធិមនុស្សជាច្រើន

សិបនាក់តាមដានឃ្លាំមើលសកម្មភាពយ៉ាងយកចិត្តទុកដាក់សកម្មជនអ្នកឃ្លាំមើល

សិទ្ធិមនុស្ស និងអ្នកការទូតជាច្រើននាក់តម្រង់ជួរគ្នាដើម្បីសុំលិខិតអនុញ្ញាតពីឆ្មាំយាម ដើម្បីបានចូលទៅស្តាប់ដំណើរការនៃវនាការ ដែលបានរៀបចំជាបីបន្ទប់ ដែលជនសង្សីទាំង២៣នាក់បានអង្គុយរង់ចាំនៅទីនោះស្រាប់។
ភាពតានតឹងរវាងអ្នកតវ៉ា និងកម្លាំងប៉ូលិសនៅពេលអ្នកភូមិព្យាយាមចង់ចូលមុខបរិវេណសាលាដំបូងដើម្បីបាន

សម្តែងការគាំទ្រដល់សមាជិកពួកគេ។ នៅម៉ោងប្រមាណ៩ព្រឹក សកម្មជនដីធ្លីមកពីតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ខែក ចាន់រស្មី អ្នកស្រី បូ ឆវី និងសកម្មជនផ្សេងទៀតប្របាណ៥នាក់បានឡើងរណាំងដែករត់សម្រុកចូល សំដៅទៅមុខអគារសាលាដំបូង ដែលធ្វើឱ្យមានការប៉ះទង្គិចជាមួយកម្លាំងប៉ូលីសជាច្រើនរយនាក់ ហើយពូកគេត្រូវបានកម្លាំងប៉ូលីសដែលភាគច្រើនសន្តិសុខខណ្ឌចាប់សែងដូច

សត្វជ្រូកត្រឡប់ទៅខាងក្រៅវិញ។
នៅប្រមាណម៉ោងជាង៤រសៀលមានដំណឹងមកពីបន្ទាប់សវនាការថា ឆ្មាំពន្ធនាគារព្រៃសបានចូលបន្ទប់សវនាការ ហើយប្រាប់ឱ្យចៅក្រមបញ្ឈប់សវនាការ និងត្រូវយកជនទាំង២៣ត្រឡប់ទៅពន្ធនគារវិញ។ សវនាការការក៏ បញ្ឈប់ដូចការបញ្ជា និងអ្នកទាំង២៣ ត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារព្រៃស “ម១” នៅម៉ោងជាង៤ល្ងាច។
អ្វីដែលជារឿងចម្លែក គឺមន្ត្រីឆ្មាំពន្ធនាគារអាចមានសិទ្ធិបញ្ឈប់សវនាការ និងបញ្ជាដល់ព្រះរាជអាជ្ញា និងចៅក្រមឱ្យអនុវត្តតាមខ្លួនបាន ដែលប្រទេសដទៃនៅលើពិភពលោកមិនដែលជួបប្រទះ។

20140425_084842 20140425_091343 20140425_092303 20140425_092945 20140425_084437

 

Advertisements

សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការ លោក​ វន់ ពៅ ចាន់ ពុទ្ធិស័ក ថេង សាវឿន និងកម្មករ២០នាក់

Putisak's wife
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន ប្រធាន សម្ព័នសហគមន៍កសិករកម្ពុជា លោក ចាន់ ពុទ្ធិស័ក សកម្មជនដីធ្លីនៅបឹងកក់ និងកម្មករ២០នាក់ នឹងត្រូវបើកសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ស្អែកនេះ។ ខណៈពេលដែលសមាជិកសហគមន៍នានាដែលរងផលប៉ះពាល់ដោយការបណ្តេញចេញពីលំនៅដ្ឋាន និងដីធ្លី កម្មកររោងចក្រ សមាជិកសហជីព អង្គការសង្គមស៊ីវិល និងអ្នកការទូតមួយចំនួនកំពុងត្រៀមទៅប្រមូលផ្តុំមុខ សាលាដំបូងរាជធានីភ្នំពេញ ដោយមានកាន់បដា និងសារផ្សេងៗដើម្បីសម្តែងការគាំទ្រដល់អ្នកទាំង២៣នាក់ និងសុំឱ្យតុលាការឯករាជ្យ និងផ្តល់យុត្តិធម៌ក្នុងការកាត់ក្តីអ្នកទាំងអស់នោះ។ ចំណែកឯអ្នកការទូត និងសកម្មជនសិទ្ធិមនុស្សមួយចំនួននិងចូលទៅស្តាប់ដំណើរការកាត់ក្តីក្នុងបន្ទប់សវនា

ការដោយផ្ទាល់ផងដែរ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន ប្រធាន សម្ព័នសហគមន៍កសិករកម្ពុជា លោក ចាន់ ពុទ្ធិស័ក សកម្មជនដីធ្លីនៅបឹងកក់ និងកម្មករ២០នាក់ត្រូវបានចាប់ខ្លួនដោយកម្លាំងពិសេសទ័ពឆ័ត្រយោង៩១១ ក្រោយការបង្រាប់ និងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃដោយពួកទាហាន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ខណៈពួកគេនិងកម្មករជាច្រើននាក់ផ្សេងទៀតធ្វើការតវ៉ាមួយនៅតំបន់សេដ្ឋកិច្ច

ពិសេសកំបូលជាយរាជធានីភ្នំពេញ ហើយបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តកំពុងចាម។
សមាគមន៍ ក្រុមគ្រួសារ និងអ្នកជាទីស្រឡាញ់ទាំង២៣នាក់ សូមអំពាវនាវដល់ប្រជាពលរដ្ឋអ្នកស្រឡាញ់នូវយុត្តិធម៌ សន្តិភាព និងប្រជាធិបតេយ្យទាំងមកចូលរួមនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក ស្អែកនេះកុំបីអាក់ខានឡើយ។