សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការ លោក​ វន់ ពៅ ចាន់ ពុទ្ធិស័ក ថេង សាវឿន និងកម្មករ២០នាក់

Putisak's wife
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន ប្រធាន សម្ព័នសហគមន៍កសិករកម្ពុជា លោក ចាន់ ពុទ្ធិស័ក សកម្មជនដីធ្លីនៅបឹងកក់ និងកម្មករ២០នាក់ នឹងត្រូវបើកសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ស្អែកនេះ។ ខណៈពេលដែលសមាជិកសហគមន៍នានាដែលរងផលប៉ះពាល់ដោយការបណ្តេញចេញពីលំនៅដ្ឋាន និងដីធ្លី កម្មកររោងចក្រ សមាជិកសហជីព អង្គការសង្គមស៊ីវិល និងអ្នកការទូតមួយចំនួនកំពុងត្រៀមទៅប្រមូលផ្តុំមុខ សាលាដំបូងរាជធានីភ្នំពេញ ដោយមានកាន់បដា និងសារផ្សេងៗដើម្បីសម្តែងការគាំទ្រដល់អ្នកទាំង២៣នាក់ និងសុំឱ្យតុលាការឯករាជ្យ និងផ្តល់យុត្តិធម៌ក្នុងការកាត់ក្តីអ្នកទាំងអស់នោះ។ ចំណែកឯអ្នកការទូត និងសកម្មជនសិទ្ធិមនុស្សមួយចំនួននិងចូលទៅស្តាប់ដំណើរការកាត់ក្តីក្នុងបន្ទប់សវនា

ការដោយផ្ទាល់ផងដែរ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន ប្រធាន សម្ព័នសហគមន៍កសិករកម្ពុជា លោក ចាន់ ពុទ្ធិស័ក សកម្មជនដីធ្លីនៅបឹងកក់ និងកម្មករ២០នាក់ត្រូវបានចាប់ខ្លួនដោយកម្លាំងពិសេសទ័ពឆ័ត្រយោង៩១១ ក្រោយការបង្រាប់ និងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃដោយពួកទាហាន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ខណៈពួកគេនិងកម្មករជាច្រើននាក់ផ្សេងទៀតធ្វើការតវ៉ាមួយនៅតំបន់សេដ្ឋកិច្ច

ពិសេសកំបូលជាយរាជធានីភ្នំពេញ ហើយបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តកំពុងចាម។
សមាគមន៍ ក្រុមគ្រួសារ និងអ្នកជាទីស្រឡាញ់ទាំង២៣នាក់ សូមអំពាវនាវដល់ប្រជាពលរដ្ឋអ្នកស្រឡាញ់នូវយុត្តិធម៌ សន្តិភាព និងប្រជាធិបតេយ្យទាំងមកចូលរួមនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក ស្អែកនេះកុំបីអាក់ខានឡើយ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s