ពលរដ្ឋ​តវ៉ា​មុខ​រដ្ឋសភា​អំពាវនាវដោះលែងសកម្មជន​ដីធ្លី​ព្រះសង្ឃ​និង​នយោបាយ

ពលរដ្ឋ​ និងអង្គការសង្្គមស៊ីវិលប្រមាណ ជាង២០០​នាក់ មក​ពី​សហគមន៍​ជាច្រើន​ដែល​មាន​បញ្ហា​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ដើម្បី​ស្នើ​ឱ្យ​រដ្ឋសភា អន្តរាគមន៍​រក​យុត្តិធម៌​ដល់​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី ព្រះសង្ឃ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ។

ក្រុម​អ្នក​តវ៉ា​ដែល​មាន​កាន់​រូបថត​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន ព្រះសង្ឃ និង​បដា​ជាច្រើន​នោះ អះអាង​ថា ពួក​គេ​ស្នើ​ឱ្យ​រដ្ឋសភា កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ ​មក​ឆ្លើយ​បំភ្លឺ​ពី​ការ​ចាប់​ខ្លួន និង​ដាក់​ទោស​សកម្មជន​ដីធ្លី រួម​និង​ព្រះសង្ឃ។

លើស​ពី​នេះ ក្រុមអ្នកតវ៉ាសុំ​ឱ្យ​ដោះ​លែង​ព្រះសង្ឃ និង​សកម្មជន ១៥​នាក់ ឱ្យមាន​សេរីភាព​ដោយ​ពុំ​មាន​លក្ខខណ្ឌ។ អ្នក​ទាំង ១៥​នាក់​នោះ​រួម​មាន សកម្មជន​ដីធ្លី ១០​នាក់ ព្រះសង្ឃ ៣​អង្គ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ២​នាក់។

ការ​តវ៉ា​នេះ កើត​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ស្ត្រី​ជា​សកម្មជន​ដីធ្លី​ចំនួន ១០​នាក់ និង​ព្រះសង្ឃ​ព្រះនាម សឺន ហាយ ដាក់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ និង​ពិន័យ​ប្រាក់ ២​លាន​រៀល​ម្នាក់ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​បិទ​ផ្លូវ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​របស់​ស្រ្តីអ្នក​បឹងកក់ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា។ ស្រប​គ្នា​នេះ ព្រះសង្ឃ ២​អង្គ​នៅ​វត្ត​ស្ទឹងមានជ័យ ក៏​ត្រូវ​ឃាត់​ព្រះ​កាយ និង​ផ្សឹក។ ចំណែក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប គឺ​លោក មាជ សុវណ្ណារ៉ា និង​លោក ទេព ណារិន ក៏​ត្រូវ​ចាប់​ខ្លួន​ដែរ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។ តំណាងរដ្ឋសភាដែលដឹកនាំដោយអ្នកស្រី ឡោ ខែង មកពីគណៈបក្សប្រជាជន បានចេញមកទទួលញត្តិ និងបានសន្យាចំពោះមុខប្រជាពលរដ្ឋថា រដ្ឋសភា នឹងដាក់លិខិតទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង ដើម្បីនាំ លោកប៉ា សុជាតិវង្ស មកឆ្លើយនៅចំពោះមុខសភា នៅពេលខាងមុខ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s