សកម្មជនជាង៣០០អង្គ នាក់បានប្រមូលផ្តុំនៅចុងសប្តាហ៍នេះ

សកម្មជនមកពីសហគមន៍ក្រីក្រ ព្រះសង្ឃ សកម្មជននយោបាយ និងយុវជនជាង៣០០អង្គ នាក់បានប្រមូលផ្តុំគ្នានៅមុខពន្ធនាគារព្រៃស ម១ និងម២ ដើម្បីបង្ហាញពីការសាគ្គីភាពចំពោះមនុស្សដែលជាទីស្រឡាញ់របស់គេ និងព្រះសង្ឃជាទីគោរព និងបានជំរុញឱ្យអ្នកខាងក្នុងពន្ធនាគារមានស្មារតីរឹងមាំ កុំរុញរានឹងភាពអយុត្តិធម៌។ បន្ទាប់មក ពួកគេបានធ្វើដំណើរមកប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់រូបថតអ្នកជាទីស្រឡាញ់របស់គេទាំង១៩អង្គនាក់ និងបានអំពាវនាវឱ្យតុលាការបង្ហាញពីភាពស្អាតស្អំ និងផ្តស់យុត្តិធម៌ដល់ព្រះសង្ឃមួយអង្គទៀតដែលតុលាការកោះហៅទៅសាកសួរនៅថ្ងៃទី២៥ខាងមុខ។ គួរកត់សម្គាល់ដែរថា តំណាងរាស្រ្តខ្មែរ អាមេរិកកាំងប្រចាំរដ្ឋមាស្សាជូសេត ដែលទើបជាប់ឆ្នោតថ្មីៗ លោក មុំ រ៉ាឌីក៍បានចូលរួមនៅក្នុងការប្រមូលផ្តុំនោះដែរ។

កម្មវិធីប្រមូលផ្តុំបន្តនឹងធ្វើ នៅថ្ងៃទី២៥ វិច្ឆិកា ខាងមុខដើម្បីសម្តែងការគាំទ្រព្រះសង្ឃព្រះ នាម លួន សុវ៉ាត ដែលត្រូវឆើ្លយបំភ្លើចំពោះមុខចៅក្រម ដែលចៅក្រម ដែលព្រះអង្គត្រូវបានចោទប្រកាន់ថាបានញុះញ៉ង់ឱ្យមានធ្វើបាតុកម្ម និងបទផ្សែងទៀត។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s