សំណុំរឿងព្រះតេជគុណ លួន សុវ៉ាត ត្រូវបានចៅក្រមបង្គាប់ឱ្យព្រះរាជអាជ្ញាពិនិត្យឡើងវិញ

នៅថ្ងៃអង្គារទី ២៥ ខែវិច្ឆិកា ព្រះតេជគុណព្រះនាម លួន សុវ៉ាត ត្រូវបានកោះហៅទៅតុលាការរាជធានីភ្នំពេញ។ ព្រះអង្គត្រូវបានចោទប្រកាន់ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ” នៅលើការចូលរួម និងការគាំទ្រការធ្វើបាតុកម្មប្រឆាំង នឹងជម្លោះដីធ្លីដែលកំពុងបន្ត​នៅទូទាំងប្រទេសកម្ពុជា។

 

នៅម៉ោង ៧.៣០នាទីព្រឹកមានអ្នកគាំទ្រព្រះអង្គជាង២០០ នាក់បានមកប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ រួមទាំង​​ព្រះសង្ឃមកពីបណ្តាខេត្ត និងនៅក្នុងរាជធានីភ្នំពេញ និងសមាជិកសហគមន៍ជីក្រែង និងបន្ទាយស្រីក្នុងពីខេត្តសៀមរាប និងសហគមន៍នានានៅរាជធានីភ្នំពេញផងដែរ ដើម្បីគាំទ្រដល់ព្រះតេជគុណ លួន សុវ៉ាត ដែលមានរហស្សនាមមួយទៀតគឺ “ព្រះសង្ឃពហុព័ត៌មាន” នេះជាលើកដំបូងហើយ ដែលព្រះសង្ឃត្រូវបានកោះហៅទៅតុលាការដោយមិនត្រូវបានដោះស្បង់ជាមុន នៅក្នុងប្រវត្តសាស្រ្តកម្ពុជាក្រៅពីរបប ប៉ុល ពត

នៅក្នុងបន្ទប់សវនាការ មានអ្នកតំណាងមកពីសហគមន៍អន្តរជាតិចូលរួមសង្កេតការ និងស្តាប់ ​ដូចជា (DanChurchAid) អង្គការលើកលែងទោសអន្តរជាតិ(AI) ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្ស (OHCHR) ស្ថានទូតនៃសហគមន៍អ៊ឺរ៉ុបដូចជា ប្រទេសស៊ុយអែត, អាល្លឺម៉ង់, ប្រទេសស្វីស, និង សហភាពអឺរ៉ុប (EU) ។

នៅម៉ោង៩ ព្រឹកតុលាការបានស្នើសុំអ្នកចូលស្តាប់សវនាការចុះហត្ថលេខាលើវត្តមានចូលរួមមួយ។ អង្គការ លីកាដូ បានរាយការណ៍ថា នេះគឺជាលើកដំបូងហើយដែលពួកគេបានឃើញអ្នកចូលរួមសវនាការសា​​​ធារណៈ តម្រូវឱ្យចុះហត្ថលេខាលើបញ្ជីវត្តមានចូលរួមការជំនុំជម្រះក្តីនៅទីសាធារណៈ។ អ្នកចូលរួមស្តាប់សវនាការមួយចំនួនបានបដិសេធមិនចុះហត្ថលេខាលើបញ្ជីវត្តមានទេ រួមមានអ្នកតំណាងមកពីអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ និងមន្រ្តីស្ថានទូតនានាប្រចាំប្រទេសកម្ពុជាផងដែរ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s