អ្នកស្ម័គ្រចិត្តរបស់អង្គការសមាគមធាងត្នោតត្រូវបានឃាត់ខ្លួនជាច្រើនម៉ោង

បាតុកម្មព្រឹកនេះឃើញមានសកម្មជនដីធ្លីចំនួនប្រហែល២៥០ មកពីតំបន់បឹងកក់ ឡពាង ព្រះវិហារ និងបុរីកីឡា ព្រះសង្ឃនិងក្រុមសង្គមស៊ីវិលបានប្រមូលផ្តុំនៅមុខវិទ្យាស្ថានពុទ្ធសាសនាក្បែវិមានរដ្ឋសុភា ដើម្បីអំពាវនាវឱ្យមានការដោះលែងសកម្មជនទាំង១៩នាក់ ដែលឥឡូវនេះនៅជាប់ពន្ធនាគារព្រៃស អស់រយៈពេល ១៨ថ្ងៃមកហើយ។ ក្រុមបាតុករមានបំណងហែក្បួនទៅកាន់រដ្ឋសភាជាតិ ដើម្បីដាក់ញត្តិជូនរដ្ឋសភាជាតិសុំព័ត៌​មាន​ត្រឡប់ទាក់ទងនឹងញត្តិមួយដែលសហគមន៍បានបញ្ជូនទៅ​​រដ្ឋសភាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងមកនេះដែលបានអំពាវនាវឱ្យមានអន្តរាគមន៍ពីសភាក្នុងការកោះហៅរដ្ឋមន្រ្តីក្រ​សួង​យុត្តិធម៌ និងប្រធានតុលាការដំបូងរាជនាធីភ្នំពេញមកបំភ្លើលើករណីឃុំខ្លួនសកម្មជនដីធ្លីស្រី្ត១០នាក់ សកម្មជននយោ​បាយ និងព្រះសង្ឃ៣អង្គកាលពីថ្ងៃទី១០កន្លងមក។

នៅក្នុងការប៉ះទង្គិចបន្តិចបន្តួចពីកម្លាំងសន្តិសុខ និងអាជ្ញាធរ​មូលដ្ឋាន មានអ្នកស្ម័គ្រចិត្តការងារសហគមន៍ម្នាក់ ពីសមាគមធាងត្នោត អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ជាមួយនឹងអ្នកបើករម៉កកង់បីម្នាក់រួមទាំងសម្ភារៈមួយចំនួនក្នុងនោះមានមេក្រូ និងប្រព័ន្ធឧគ្ឃោសនសព័្ទត្រូវបានរឹបអូសដោយកម្លាំងប៉ូលីសខណ្ឌចំការម៉ន។

ផ្លូវនៅខាងមុខរដ្ឋសភាជាតិត្រូវបានបិទ និងប៉ូលិសបង្រ្កាបកុ​ប្ប​កម្ម និងសន្តិសុខខណ្ឌជាង១០០នាក់ ត្រូវបានកេកេណ្ឌឱ្យរក្សាសណ្តាប់ធ្នាប់ និងគំរាមប្រើអំពើហិង្សាលើបាតុករ នៅខណៈដែលវត្តមានរបស់នាយករដ្ឋមន្រ្តី ហ៊ុន​ សែន កំពុងចូលរួមប្រជុំនៅក្នុងរដ្ឋសភា ដែលការប៉ុនប៉ងប្រគល់ជូនញត្តិដល់រដ្ឋសភាងត្រូវបានខកខាន។ ក្រុមអ្នកតវ៉ាប្រហែលជា ១០០ នាក់បានបន្តសកម្មភាពនិងការដើរដង្ហែរក្បួនទៅក្រសួងយុតិ្តធម៌ដើម្បីដាក់ជូនញត្តិមួយទៀត។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s