អ្នកចូលរួមជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅព្រៃសរសាជាថ្មី

នៅព្រឹកថ្ងៃអាទិត្យទី ២៨ ខែធ្នូឆ្នាំ២០១៤ មានអ្នកចូលរួមជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅព្រៃសរបស់មជ្ឈមណ្ឌលអប់រំកែប្រែទី ២ (ម ២) ដើម្បីគាំទ្រដល់សកម្មជនសិទ្ធិដីធ្លីចំនួន១៨ ដែលត្រូវបានជាប់ឃុំបច្ចុប្បន្ន។ Continue reading “អ្នកចូលរួមជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅព្រៃសរសាជាថ្មី”

សាលាឧទ្ធរណ៍កំណត់បើកសវនាការនៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៥ខាងមុខ

នៅព្រឹកទី២៤ ខែធ្នូ មានប្រជាពលរដ្ឋប្រមាណ១០០នាក់ រួមទាំងសមាជិកគ្រួសាររបស់សកម្មជនឃុំខ្លួននិងសមាជិកសហគមន៍បានប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ធរណ៍ ក្នុងគោលបំណងដើម្បីដាក់ញត្តិអំពាវនាវឱ្យសាលាឧទ្ធរណ៍ពន្លឿនការកាត់ក្តីសកម្មជនដែលបច្ចុប្បន្នកំពុងឃុំខ្លួននៅពន្ធនាគារព្រៃសម ១ និងម ២។ ញត្តិនេះក៏រួមបញ្ចូលទាំងស្ត្រីទាំង ៨ ដែលបានធ្វើកូដកម្មអត់អាហារ ១៤ ថ្ងៃចាប់តាំងពីទី ១០ ខែធ្នូ។ Continue reading “សាលាឧទ្ធរណ៍កំណត់បើកសវនាការនៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៥ខាងមុខ”

ព្រះសង្ឃ​ផ្កាប់​បាត្រ​តជាលើកដំបូងនៅមុខក្រសួងយុត្តិធម៌

សមាជិករាប់រយនាក់នៃសហគមន៍ សកម្មជន និងព្រះសង្ឃបានប្រមូលផ្តុំគ្នាដើម្បីដាក់ញត្តិទាមទារដោះលែង១៨នាក់ នៅព្រឹកថ្ងៃពុធទី១៨ ខែធ្នូ ព្រះសង្ឃ និងសមាជិកសហគមន៍ប្រមាណជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅកន្លែងផ្សេងគ្នានៅកណ្តាលរាជធានីភ្នំពេញដើម្បីផ្តល់ញត្តិទៅស្ថាប័នរដ្ឋាភិបាល។ Continue reading “ព្រះសង្ឃ​ផ្កាប់​បាត្រ​តជាលើកដំបូងនៅមុខក្រសួងយុត្តិធម៌”

កូនៗរបស់ស្ត្រីជាប់ពន្ធនាគារ ជួបលោកស្រី អាណា ឯកអគ្គរដ្ឋទូតស៊ុយអែត

នៅថ្ងៃទី១៥ ខែធ្នូ ឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំប្រទេសកម្ពុជាលោកស្រី អាណា បានអនុញ្ញតឱ្យ កូនៗរបស់ស្ត្រីបឹងកក់ដែលកំពុងជាប់ពន្ធនាគារ នៅព្រៃសរបានចូលជួបពិភាក្សា និងរាយការណ៍ពីករណីរបស់ស្រ្តីបឹងកក់ និងសហគមន៍ផ្សេងទៀត ដែលក្នុងនោះមានការចូលរួមដោយលោកស្រី ពុង ឈីវកេក (ប្រធានអង្គការលីកាដូ) និងលោក អ៊ី សារ៉ុម (នាយកប្រតិបត្តិនៃសមាគមធាងត្នោត) ។ Continue reading “កូនៗរបស់ស្ត្រីជាប់ពន្ធនាគារ ជួបលោកស្រី អាណា ឯកអគ្គរដ្ឋទូតស៊ុយអែត”

ការប្រមូលផ្តុំគ្នាជាថ្មីនៅមុខពន្ធនាគារព្រៃសរ

នៅថ្ងៃអាទិត្យទី១៤ ខែធ្នូ សកម្មជនដីធ្លី លំនៅដ្ឋាន និងសកម្មជនសិទ្ធិមនុស្សប្រមាណជាង៥០០នាក់ (រួមទាំងសមាជិកសហគមន៍ក្រីក្រ ព្រះសង្ឃ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល) បានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារព្រៃសរ ម២  នៅម៉ោង៧ព្រឹក។ Continue reading “ការប្រមូលផ្តុំគ្នាជាថ្មីនៅមុខពន្ធនាគារព្រៃសរ”

អង្គការលីកាដូអំពាវនាវឱ្យដោះលែង មនុស្សទាំង១៨នាក់កំពុងជាប់ពន្ធនាគារព្រៃស

ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤៖ នៅថ្ងៃពុធ ប្រទេសកម្ពុជា នឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ អង្គការ លីកាដូ សូមឆ្លៀតយកឱកាសនេះ សូមធ្វើការអំពាវនាវទទួច សូមឱ្យមានការចាប់អារម្មណ៍ទៅលើបុរស និងស្ត្រីចំនួន១៨នាក់។ Continue reading “អង្គការលីកាដូអំពាវនាវឱ្យដោះលែង មនុស្សទាំង១៨នាក់កំពុងជាប់ពន្ធនាគារព្រៃស”

អង្គការអន្តរជាតិជាច្រើនអំពាវនាវ សូមឲ្យបញ្ឈប់ការចាប់ខ្លួនអ្នកការពារសិទិ្ធមនុស្សដោយមិនត្រឹមត្រូវនៅកម្ពុជា

ទីក្រុងញូវយ៉ក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤៖ បណ្តាញអន្តរជាតិសម្រាប់សិទិ្ធសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ESCR-Net) បានផ្ញើលិខិតមួយច្បាប់ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ ទៅកាន់សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដើម្បីបង្ហាញការព្រួយបារម្ភជាខ្លាំងទៅលើការចាប់ខ្លួន និងការផ្តន្ទាទោសថ្មីៗនេះមកលើសកម្មជនសិទិ្ធដីធ្លីជាស្ត្រីចំនួន ៧នាក់ ដែលបានព្យាយាមការពារសិទិ្ធមនុស្ស និងសិទិ្ធរបស់ក្រុមគ្រួសារនានាដែលរស់នៅក្នុងតំបន់បឹងកក់ ដែលជាតំបន់ដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ Continue reading “អង្គការអន្តរជាតិជាច្រើនអំពាវនាវ សូមឲ្យបញ្ឈប់ការចាប់ខ្លួនអ្នកការពារសិទិ្ធមនុស្សដោយមិនត្រឹមត្រូវនៅកម្ពុជា”