អង្គការអន្តរជាតិជាច្រើនអំពាវនាវ សូមឲ្យបញ្ឈប់ការចាប់ខ្លួនអ្នកការពារសិទិ្ធមនុស្សដោយមិនត្រឹមត្រូវនៅកម្ពុជា

ទីក្រុងញូវយ៉ក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤៖ បណ្តាញអន្តរជាតិសម្រាប់សិទិ្ធសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ESCR-Net) បានផ្ញើលិខិតមួយច្បាប់ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ ទៅកាន់សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដើម្បីបង្ហាញការព្រួយបារម្ភជាខ្លាំងទៅលើការចាប់ខ្លួន និងការផ្តន្ទាទោសថ្មីៗនេះមកលើសកម្មជនសិទិ្ធដីធ្លីជាស្ត្រីចំនួន ៧នាក់ ដែលបានព្យាយាមការពារសិទិ្ធមនុស្ស និងសិទិ្ធរបស់ក្រុមគ្រួសារនានាដែលរស់នៅក្នុងតំបន់បឹងកក់ ដែលជាតំបន់ដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។

 

ស្ត្រីទាំងនោះ ត្រូវបានគេរាយការណ៍ថាត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅពេលដែលកំពុងតវ៉ាសូមឲ្យមានការចាប់អារម្មណ៍ លើទឹកជន់លិចនៅក្នុងតំបន់របស់អ្នកទាំងនោះកាលពីខែថ្មីៗកន្លងទៅ។ ក្រោយមកនាថ្ងៃដដែល ជនជាប់ចោទទាំង ៧នាក់ ត្រូវបានជំនុំជម្រះ និងផ្តន្ទាទោសនូវទោសជាប់ពន្ធនាគារអតិបរមាដល់ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀលក្នុងម្នាក់ៗ។

 

នៅថ្ងៃបន្ទាប់ អ្នកការពារសិទិ្ធមនុស្សចំនួន ៤នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួនបន្តបន្ទាប់ នៅខណៈដែលកំពុងតវ៉ាអហិង្សានៅក្រៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអំពាវនាវសូម​ឲ្យមានការដោះលែងស្ត្រីទាំង ៧នាក់។ នៅថ្ងៃបន្ទាប់ ជនជាប់ចោទនីមួយៗ ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ១ឆ្នាំ។ នៅពេលដែលមានប្រជាពលរដ្ឋជាច្រើនប្រមូលផ្តុំគ្នាតវ៉ាការចាប់ស្ត្រីជាអ្នកការពារសិទិ្ធមនុស្សទាំងនោះដាក់ពន្ធនាគារ អ្នកទាំងនោះក៏ត្រូវបានឃុំខ្លួន​ផងដែរ។ បច្ចុប្បន្ន​នេះជាសរុប មនុស្សចំនួន ១៩ នាក់ ត្រូវបានឃុំខ្លួន។

 

សកម្មជនសិទិ្ធមនុស្ស និងពលរដ្ឋជាច្រើន បានបន្ទោសការលិចលង់ មកពីការចាក់បំពេញផ្ទៃបឹង បន្ទាប់ពីទឹកបឹងត្រូវបានបូមចេញដើម្បីយកដីធ្វើអាជីវកម្មអភិវឌ្ឍវិស័យអចលនវត្ថុ ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន ស៊ូកាគូ អ៊ីន ជាក្រុមហ៊ុនសាងសង់របស់សមាជិកព្រឹទ្ធសភា លោក ឡៅ ម៉េងឃីន។

 

អ្នកតវ៉ាជាច្រើន អះអាងថាបន្ទាប់ពីត្រូវបានបណ្តេញចេញដោយបង្ខំប្រជាពលរដ្ឋជិត ២០.០០០ នាក់ ពីតំបន់នោះ ដោយសាលារាជធានីភ្នំពេញនៅឆ្នាំ ២០០៨ ទឹកជំនន់យ៉ាងអាក្រក់នៅជុំវិញសហគមន៍ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងច្រើនដល់សុខភាព ផ្ទះសម្បែង និងមុខរបររបស់គ្រួសារអ្នកទាំងនោះ។

 

លិខិតមួយច្បាប់នេះ ដែលត្រូវបានគាំទ្រដោយអង្គការចំនួនជាង ២២០ និងបុគ្គលចំនួនជាង ៥០ នាក់ នៅក្នុងប្រទេសចំនួន ២០ បានលើកឡើងនូវការព្រួយបារម្ភថា ការចាប់ខ្លួន ការចេញដីកាកោះហៅ និងការចោទប្រកាន់ គឺជាសកម្មភាពវាយតបវិញទៅលើអ្នក​ដែលចង់ការពារសិទិ្ធមនុស្ស ហើយសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ឈប់ការផ្តន្ទាទោសដែលមានលក្ខណៈនយោបាយទាំងអស់មកលើអ្នកការពារសិទិ្ធមនុស្សដែលកំពុងធ្វើការដើម្បីលើកកំពស់សិទិ្ធរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់បឹងកក់។

 

ESCR-Net ក៏សូមអំពាវនាវ សូមឲ្យមានការស៊ើបអង្កេតភ្លាមៗ ដោយឯករាជ្យ និងមានប្រសិទិ្ធភាព ទៅលើការរំលោភសិទិ្ធមនុស្សទាំងអស់ដែលពាក់ព័ន្ធនឹងការបណ្តេញចេញដោយបង្ខំលើសហគមន៍បឹងកក់ រួមទាំងដោះស្រាយបញ្ហានានាដែលពាក់ព័ន្ធនឹងទឹកជំនន់ ប្រព័ន្ធបង្ហូរទឹក ការផ្តល់សំណង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅនឹងកន្លែង និងឆ្ងាយពីកន្លែង ដែលតាំងទីលំនៅ។

 

ជាចុងក្រោយ លិខិតនេះ សំនូមពរដល់រាជរដ្ឋាភិបាលកម្ពុជា សូមឲ្យអនុវត្តនៅការស៊ើបអង្កេតភ្លាមៗ ឯករាជ្យ និងមានប្រសិទិ្ធភាព ទៅលើការរំលោភសិទិ្ធមនុស្សទាំងអស់ដែល​ពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមហ៊ុន ស៊ូកាគូ អ៊ីន ហើយចាត់វិធានការណ៍សមរម្យ ដើម្បីធានាថា តាមរយៈប្រព័ន្ធតុលាការ រដ្ឋបាល និងច្បាប់ ឬមធ្យោបាយដទៃទៀត សហគមន៍ដែលរងផលប៉ះពាល់ពីការរំលោភសិទិ្ធមនុស្សពីក្រុមហ៊ុនទាំងនោះ ទទួលបានសំណងដ៏មានប្រសិទ្ធភាព។

 

លិខិតមួយច្បាប់ពេញ អាចយកបានតាមរយៈ៖ http://www.escr-net.org/node/365714

 

អំពី ESCR-Net

 

បណ្តាញអន្តរជាតិសម្រាប់សិទិ្ធសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ESCR-Net) មានទំនាក់ទំនងជាមួយអង្គការ ចលនាសង្គម និងសកម្មជនជាង ២៧០ មកពី ៧០ប្រទេសទូទាំងពិភពលោក ដែលផ្តល់នូវការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងការតស៊ូមតិរួម ដើម្បីកសាងចលនាពិភពលោកមួយក្នុងការធ្វើឲ្យមានពិតនូវសិទិ្ធមនុស្ស និងយុត្តិធម៌សង្គមសម្រាប់ទាំងអស់គ្នា។

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

 

លោក អ៊ី សារ៉ុម (ភាសាអង់គ្លេស/ខ្មែរ)

នាយកប្រតិបត្តិ, សមាគមធាងត្នោត

sarom@teangtnaut.org

 

លោក អៀង វុទ្ធី (ភាសាអង់គ្លេស/ខ្មែរ)

នាយកប្រតិបត្តិ, អង្គការសមធម៌កម្ពុជា

vuthy@equitablecambodia.org

 

លោក Sergio Rozalén (ភាសាអង់គ្លេស/អេស្ប៉ាញ)

អ្នកសម្របសម្រួលផ្នែកទំនាក់ទំនង

srozalen@escr-net.org

www.escr-net.org

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s