ការប្រមូលផ្តុំគ្នាជាថ្មីនៅមុខពន្ធនាគារព្រៃសរ

នៅថ្ងៃអាទិត្យទី១៤ ខែធ្នូ សកម្មជនដីធ្លី លំនៅដ្ឋាន និងសកម្មជនសិទ្ធិមនុស្សប្រមាណជាង៥០០នាក់ (រួមទាំងសមាជិកសហគមន៍ក្រីក្រ ព្រះសង្ឃ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល) បានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារព្រៃសរ ម២  នៅម៉ោង៧ព្រឹក។ នេះជាលើកទី៤ ហើយ ដែលនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះការប្រមូលផ្តុំនៅមុខគុកព្រៃសរមានការកើនឡើងចំនួននៃអ្នកចូលរួមបើប្រៀបធៀបទៅនឹងសប្តាហ៍មុនៗ។

 

នៅម៉ោង១០ ព្រឹកពួកគេបានដើរដង្ហែរក្បួនពីម២ ឆ្ពោះទៅពន្ធនាគារម១ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះសកម្មជនជាប់ឃុំផ្សេងទៀត និងព្រះសង្ឃបីអង្គនៅទីនោះ។ ស្រដៀងគ្នាទៅនឹងការធ្វើបាតុកម្មមុនដែរ ប៉េងប៉ោងជាច្រើនត្រូវបានគេបង្ហោះឡើងលើ។ កុមាររបស់ជនជាប់ឃុំបានថ្លែងតាមរយះមីក្រូហ្វូនអំពីទុក្ខលំបាលពេលដែលគ្មានម្តាយ និងឱពុកនៅក្បែរខ្លួន បន្ទាប់មកព្រះសង្ឃបានធ្វើធម្មទេសនាខ្លីមួយស្តីពីការបង្រៀនពុទ្ធសាសនាស្តីពីគុណម្តាយ និងទុក្ខ។ ក្រុមអ្នកតវ៉ានេះបានសង្ឃឹមថានឹងបានផ្ញើសារមួយទៅរដ្ឋាភិបាលថាពួកគេនឹងនៅតែរួបរួមគ្នាដោយមិនភ័យខ្លាច និងគាំទ្រសកម្មជនទាំងអស់ និងព្រះសង្ឃរហូតដល់ពួកគេត្រូវបានដោះលែង។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s