កូនៗរបស់ស្ត្រីជាប់ពន្ធនាគារ ជួបលោកស្រី អាណា ឯកអគ្គរដ្ឋទូតស៊ុយអែត

នៅថ្ងៃទី១៥ ខែធ្នូ ឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំប្រទេសកម្ពុជាលោកស្រី អាណា បានអនុញ្ញតឱ្យ កូនៗរបស់ស្ត្រីបឹងកក់ដែលកំពុងជាប់ពន្ធនាគារ នៅព្រៃសរបានចូលជួបពិភាក្សា និងរាយការណ៍ពីករណីរបស់ស្រ្តីបឹងកក់ និងសហគមន៍ផ្សេងទៀត ដែលក្នុងនោះមានការចូលរួមដោយលោកស្រី ពុង ឈីវកេក (ប្រធានអង្គការលីកាដូ) និងលោក អ៊ី សារ៉ុម (នាយកប្រតិបត្តិនៃសមាគមធាងត្នោត) ។ នៅក្នុងជំនួបនោះ កូនអ្នកជាប់ពន្ធនាគារបានរៀបរាប់អំពីការធ្វើកូដកម្មអត់អាហាររបស់ស្ត្រី៨នាក់ ក្នុងចំណោម១០នាក់ ចាប់តាំងពីថ្ងៃទី១០​ ខែធ្នូ ហើយមកដល់បច្ចុប្បន្នស្ថានភាព សុខភាពអ្នកទាំងនោះកំពុងមានបញ្ហាយ៉ាងធ្ងន់ធ្ងរ និងស្ថានភាពអ្នកស្រី ផាន់ ឈុនរ៉េត លោក យ៉ាយ ង៉ែត ឃុន និងអ្នក ស្រី បូ ឆវី កំពុងមានជម្ងឺយ៉ាងធ្ងន់ធ្ងរដែលត្រូវការព្យាបាល ជាបន្ទាន់។ បានជ្រាបនូវព័ត៌មាននេះលោកស្រី អាណា បានសន្យាថា នឹងធ្វើការជាមួយស្ថានទូតផ្សេងទៀតនៃសហភាពអឺរ៉ុប ហើយនិងរដ្ឋាភិបាលកម្ពុជា  ដើម្បីជំរុញឱ្យដោះលែងសកម្មជនទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s