ព្រះសង្ឃ​ផ្កាប់​បាត្រ​តជាលើកដំបូងនៅមុខក្រសួងយុត្តិធម៌

សមាជិករាប់រយនាក់នៃសហគមន៍ សកម្មជន និងព្រះសង្ឃបានប្រមូលផ្តុំគ្នាដើម្បីដាក់ញត្តិទាមទារដោះលែង១៨នាក់ នៅព្រឹកថ្ងៃពុធទី១៨ ខែធ្នូ ព្រះសង្ឃ និងសមាជិកសហគមន៍ប្រមាណជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅកន្លែងផ្សេងគ្នានៅកណ្តាលរាជធានីភ្នំពេញដើម្បីផ្តល់ញត្តិទៅស្ថាប័នរដ្ឋាភិបាល។

ព្រះសង្ឃ និងសកម្មជនសហគមន៍បានទៅកាន់រដ្ឋសភាជាតិដែលជាកន្លែងដែលពួកគេបានស្នើសុំការឆ្លើយតបទៅនឹងញត្តិដាក់ជូនរដ្ឋសភាកាលពីថ្ងៃមុន ដើម្បីស្នើសុំការដោះលែងសកម្មជន១៨នាក់ ដែលកំពុងជាប់ពន្ធនាគារនាមកដល់ពេលបច្ចុប្បន្ននេះ។

បន្ទាប់មកបានដង្ហែក្បួនទៅក្រសួងយុតិ្តធម៌ដើម្បីបិណ្ឌបាត្ររដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា  ចេញមកទទួលញត្តិ ប៉ុន្តែដោយសារ លោក អង្គវង្ស វឌ្ឍានា មិនព្រមចេញមកទទួលញត្តិ រយៈ​ពេល​ពីរ​ម៉ោង​បន្ទាប់មក ព្រះសង្ឃ​ប្រហែល​៥០​អង្គ​បាន​ផ្កាប់​បាត្រ​របស់​ព្រះ​អង្គ ជា​កាយវិការ​ជម្នះ​ដែល​បង្ហាញ​ថា ព្រះសង្ឃ​នឹង​មិន​ទទួល​ទេយ្យទាន​ពី​រដ្ឋមន្ត្រី​រូប​នេះ​ទេ។តាមដែលព្រះពុទ្ធព្រះធ្លាប់ធ្វើកាលសម័យព្រះ​ ហើយក្រោយមក បានធ្វើការហែក្បួនចុងក្រោយទៅព្រះបរមរាជវាំងដើម្បីដាក់ញត្តិមួយផ្សេងទៀតដើម្បីសុំអន្តរាគមន៍ពីព្រះមហាក្សត្រខ្មែរ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s