ប្រជាពលរដ្ឋដង្ហែរក្បួនដាក់ញត្តិតាមស្ថានទូតធំៗស្នើសុំឃ្លាំមើលដំណើរការសវនាការនៅថ្ងៃ២២ មករា

នៅព្រឹកថ្ងៃទី១៥ ខែមករា នេះមានប្រជាពលរដ្ឋប្រមាណ២៥០នាក់ រួមទាំងព្រះសង្ឃអង្គការសង្គមស៊ីវិលនិងសមាជិកសហគមន៍ក្រីក្រក្នុងទីក្រុងពីបុរីកីឡា, ផ្លូវ រថភ្លើងទួលសង្កែ AB, សហគមន៍សាមគ្គី និងអ្នកផ្សេងទៀតបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតបារាំងដើម្បីដាក់ជូនលិខិតអញ្ជើញដល់បុគ្គលិកស្ថានទូត ស្នើឱ្យទៅចូលរួមក្នុងសវនាការ​ កាត់ទោសសកម្មជនស្ត្រីដាក់ពន្ធនាគារទាំង១០នាក់ នៅថ្ងៃទី ២២ ខែមករាខាងមុខនេះ។ ការហែក្បួននេះបានបន្តទៅស្ថានទូតផ្សេងទៀតពេញមួយថ្ងៃរួមទាំងស្ថានទូតអង់គ្លេស កូរ៉េខាងត្បូង និងស្ថានទូតអាឡឺម៉ង់ ជប៉ុន និងទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិការិយាល័យ OHCHR។ បាតុករក៏បានដើរក្បួនទៅកាន់អគាររបស់សហភាពអឺរ៉ុបដែលពួកគេត្រូវបានរារាំងដោយក្រុមប៉ូលីសដោយមានខែលការពារសន្តិសុខនៅលើផ្លូវ២៥៤ ក្បែរ អនុ វិទ្យាល័យអនុវត្ត។ ទោះយ៉ាងណាតំណាងរបស់ពួកគេត្រូវបានអនុញ្ញាតចូលទៅកាន់ស្ថានទូតសហភាពអឺរ៉ុបដើម្បីដាក់ញត្តិជូន។ ទោះបីមានកងកម្លាំងប៉ូលីសរួមទាំងកម្លាំងស៊ីវិលជាច្រើនតាមឃ្លំាមើលការដើរក្បួនក៏ដោយក៏មានការប៉ះទង្គិចណាមួយកើតឡើងឡើយ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s