ក្រុម​អ្នក​ត​វ៉ាដាក់ញ្ញត្តិ​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន

កាលពី​ព្រឹកថ្ងៃពុធ​ ទី១១​ ខែកុម្ភះ ឆ្នាំ២០១៥ មនុស្សប្រហែលជា៣០០​នាក់​ ដែលជាតំណាងសហគមន៏ចំនួន២០ មកពីទីក្រុងភ្នំពេញ និង១៧​​ សហគមន៏ទៀតមកពីបណ្តាខេត្តនានា បានប្រមូលផ្តុំគ្នានៅមុខក្រសួងមហាផ្ទៃដើម្បីទាមទារអោយដោះលែងសកម្មជនទាំង១១អ្នក ដែលត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារកាលពីខែវិច្ឆិកា​ ឆ្នាំ២០១៤ កន្លងទៅនេះ។​

បន្ទាប់មក ក្រុមអ្នកតវ៉ាក៏បា​នដើរក្បួនទៅកាន់ក្រសួងយុត្តធម៌ ដើម្បីដាក់ញ្ញតិអំពាវនាវអោយដោះលែងសកម្មជន និងបញ្ឍប់ការបណ្តេញចេញដោយបង្ខំ។ នៅវេលាម៉ោង ១១.៣០ព្រឹក តំណាងក្រសួងយុត្តិធម៌បានចេញមកទទួលញ្ញត្តិពីក្រុមអ្នកតវ៉ា ហើយបានសន្យាថានឹងយកញ្ញត្តិនេះជូនទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ បន្ទាប់មក ក្រុមអ្នកតវ៉ាបានហែរក្បួនទៅកាន់សាលាឧទ្ធរណ៌ និងតុលាការកំពូល ដើម្បីដាក់ញ្ញតិនោះបន្តទៀត។

អ្នក​​​ស្រី បូវ សោភា អ្នក​​​តវ៉ា​​​មក​​ពី​​​តំបន់​​​បឹង​​​កក់​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មានប្រសាសន៍​​​ថា អ្នក​​​ស្រី​​​មាន​​​សង្ឃឹម​​​តិច​​​តួចដែល​​​ថា ញត្តិ​​​នេះ​​​នឹង​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរនោះ​​​​ ហើយ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​បិទ​​​ក្រសួង​​​យុត្តិធម៌​​​​​​។​​ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “ជាក់ស្តែង​ ​​​យើង​​​ឃើញ​​​ថា ក្រសួង​​​យុត្តិធម៌​​​គ្មាន​​​យុត្តិធម៌​​​ឡើយ ដូច្នេះ​​​សូម​​​បិទ​​​ក្រសួង​​​នេះ​​​ទៅ។”

(ខេមបូឌា ដេលី ថ្ងៃទី១២​ ខែកុម្ភះ)

20150212145431 20150212145509 20150212145553 20150212145648

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s