ការតវ៉ាជាលើកទី២ស្នើរសុំអន្តរាគមន៍ពីលោកស្រីមីហ្សែល អូបាម៉ាកំឡុងពេលទស្សនកិច្ចនៅកម្ពុជា

មនុស្សប្រហែលជាង១០០នាក់ ដែលជាជនរងគ្រោះពីការរំលោភយកដីធ្លី និងការ​បណ្ដេញចេញដោយបង្ខំ មកពីសហគមន៍មួយចំនួនដូចជាសហគមន៍បឹងកក់​ បុរីកីឡា ព្រលានយន្តហោះ អេសអូអេស ថ្មគោល​ ទួលសង្កែអា ទួលសង្កែបេ (រួមទាំងព្រះសង្ឃពីរអង្គ និងកុមារប្រមាណជាង២០នាក់ផងដែរនោះ) បានប្រមូលផ្ដុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិកកាលពីថ្ងៃទី២១​ ខែមីនា ឆ្នាំ២០១៥​ កន្លងទៅនេះ។​ ពួកគេបានស្នើរសុំអន្តរាគមន៍ពីស្រ្តីទីមួយរបស់សហរដ្ឋអាមេរិក អ្នកស្រី មីហ្សែល អូបាម៉ា ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងស្រ្តីសកម្មជនដីធ្លីទាំង១១នាក់ដែលត្រូវបានដាក់ពន្ធនាគារដោយភាពអយុត្តិធម៌បំផុត។​ Continue reading “ការតវ៉ាជាលើកទី២ស្នើរសុំអន្តរាគមន៍ពីលោកស្រីមីហ្សែល អូបាម៉ាកំឡុងពេលទស្សនកិច្ចនៅកម្ពុជា”

Advertisements

កូនៗរបស់សកម្មជនដែលកំពុងជាប់ពន្ធនាគារ​ ដង្ហើយហៅរកអន្តរាគមន៍ពីអ្នកស្រីមីហ្សែល អូបាម៉ា

ព្រឹកនេះ កូនៗរបស់ស្រ្តីសកម្មជនដីធ្លី និងលំនៅដ្ឋានដែលកំពុងជាប់ពន្ធនាគារព្រៃសរ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ បានប្រមូលផ្តុំនៅមុខស្ថានទូតសហរដ្ឋអាមេរិក ដើម្បីដាក់លិខិតចំហរ និងអំពាវនាវសុំអន្តរាគមន៍ពីអ្នកស្រី មីហ្សែល អូបាម៉ា ជម្រុញឱ្យមានការដោះលែងម្តាយរបស់ពួកគេ ក្នុងកំឡុងពេលអ្នកស្រីមកទស្សនកិច្ចប្រទេសកម្ពុជានៅថ្ងៃទី ២១ ដល់ ២២ ខែ មិនា ឆ្នាំ២០១៥ ខាងមុខនេះ។ កុមារតូចៗទាំងនោះបានគូររូបតំណាងម្តាយរបស់ពួកគេដែលកំពុងជាប់ពន្ធនាគារ ក៏ដូចជារូបរបស់ពួកគេ ដោយមានសរសេរពាក្យពេចន៍ចេញពីបេះដូង និងបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីដាក់ជូនទៅស្ថានទូតផងដែរ ហើយនិងសង្ឃឹមថា អ្នកស្រី មីហ្សែល អូបាម៉ា នឹងអានពាក្យពេចន៍ដែលឆ្លុះបញ្ចាំងពីបញ្ហា និងទុក្ខវេទនារបស់ពួកគេទាំងនោះ។ មនុស្សប្រហែល១០០នាក់រួមមានព្រះសង្ឃ សកម្មជនសហគមន៍ និងតំណាងអង្គការសង្គមស៊ីវិលក៏បានចូលរួមក្នុងសកម្មភាពនេះ។

img_5589 img_5595 img_5611 img_5584 20150317_070837 20150317_070718

សហគមន៍ រងផលប៉ះពាល់ពីការរំលោភ ដីធ្លី និង បណ្តេញចេញដោយបង្ខំ បានប្រារព្វទិវានារីអន្តរជាតិ ទាមទារឱ្យដោះលែងសកម្មជនដីធ្លី និងលំនៅដ្ឋាន

នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់​ បានប្រមូលផ្ដុំគ្នានៅមុខ ក្រសួងកិច្ចការនារី មុនពេលហែក្បួនទៅកាន់មណ្ឌលអប់រំកែប្រែទី២ (ម២) ​ក្នុងគោលបំណងដើម្បីទាមទារឱ្យដោះលែងស្ត្រីសកម្មជនដីធ្លីទាំង១១នាក់ដែលកំពុងជាប់ពន្ធធនាគារព្រែសរ។ ការប្រមូលផ្តុំនេះមានការចូលរួមពីប្រជាសហគមន៍ដែលមកពីបណា្ដសហគមន៍មានជម្លោះដីធ្លី ដូចជា សហគមន៍បឹងកក់ បុរីកីឡា ព្រលានយន្តហោះ ៩២​ បឹងឈូក ផ្លូវរថភ្លើង ឡពាង ថ្មគោល ព្រមទាំងក្រុមជនជាតិដើមភាគតិចមកពីខេត្តរតនះគិរី ព្រះសង្ឃ សហជីព សិស្ស​-និសិ្សត និងតំណាងសង្គមស៊ីវិលផងដែរ។ ព្រឹត្តិការណ៍នេះធ្វើឡើងជាផ្នែកមួយនៃការប្រារព្ធ ទិវានារីអន្តរជាតិ​ ខួបលើកទី១០៤។​ Continue reading “សហគមន៍ រងផលប៉ះពាល់ពីការរំលោភ ដីធ្លី និង បណ្តេញចេញដោយបង្ខំ បានប្រារព្វទិវានារីអន្តរជាតិ ទាមទារឱ្យដោះលែងសកម្មជនដីធ្លី និងលំនៅដ្ឋាន”