សហគមន៍ រងផលប៉ះពាល់ពីការរំលោភ ដីធ្លី និង បណ្តេញចេញដោយបង្ខំ បានប្រារព្វទិវានារីអន្តរជាតិ ទាមទារឱ្យដោះលែងសកម្មជនដីធ្លី និងលំនៅដ្ឋាន

នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់​ បានប្រមូលផ្ដុំគ្នានៅមុខ ក្រសួងកិច្ចការនារី មុនពេលហែក្បួនទៅកាន់មណ្ឌលអប់រំកែប្រែទី២ (ម២) ​ក្នុងគោលបំណងដើម្បីទាមទារឱ្យដោះលែងស្ត្រីសកម្មជនដីធ្លីទាំង១១នាក់ដែលកំពុងជាប់ពន្ធធនាគារព្រែសរ។ ការប្រមូលផ្តុំនេះមានការចូលរួមពីប្រជាសហគមន៍ដែលមកពីបណា្ដសហគមន៍មានជម្លោះដីធ្លី ដូចជា សហគមន៍បឹងកក់ បុរីកីឡា ព្រលានយន្តហោះ ៩២​ បឹងឈូក ផ្លូវរថភ្លើង ឡពាង ថ្មគោល ព្រមទាំងក្រុមជនជាតិដើមភាគតិចមកពីខេត្តរតនះគិរី ព្រះសង្ឃ សហជីព សិស្ស​-និសិ្សត និងតំណាងសង្គមស៊ីវិលផងដែរ។ ព្រឹត្តិការណ៍នេះធ្វើឡើងជាផ្នែកមួយនៃការប្រារព្ធ ទិវានារីអន្តរជាតិ​ ខួបលើកទី១០៤។​

នៅវេលាម៉ោង៩:៣០នាទី ក្រោយពីបញ្ចប់ការអានសេចក្ដីថ្លែងការណ៍ ស្ដីពីការរើសអើង និងការប្រើប្រាស់អំពើហិង្សារលើស្រ្តី​ពេញមួយឆ្នាំរួចមក ក្រុមសកម្មជនដីធ្លីមកពីសហគមន៍បឹងកក់បានដឹកនាំដង្ហែ ក្បួនដោយសន្តិវិធីឆ្ពោះទៅកាន់ម២ ដោយមានកាន់ផ្កាឈូក ប៉េងប៉ោង ទង់សាសនា ទង់ព្រលឹង​ ទង់អង្គការសហប្រជាជាតិ និង អាវយឺតពណ៌ខ្មៅមានសរសេរពាក្យថា ដោះលែងសកម្មជនដីធ្លី ។ មឈូសសិប្បនិមិ្មតពីរ និង​បដាជាច្រើនដែលមានសរសេរពាក្យថា តុលាការស្លាប់”, “សិទ្ធិនារីស្លាប់ត្រូវកាន់ និងដឹកជញ្ជូនក្នុងពេលដើរហែក្បួនផងដែរ។​ នៅម៉ោងប្រមាណជាង៩:៤០នាទីក្បូនដង្ហែរបស់សហគមន៍ត្រូវបានរារាំងដោយអាជា្ញធរ និងនគរបាលបង្ក្រាបកុបកម្ម នៅចំនុចផ្លូវកែងរវាង ផ្លូវទ្រុងមាន់ និងផ្លូវវ៉េងស្រេង ដោយអាជា្ញធរបានយកលេសថាក្បួនដង្ហែអាចធ្វើឱ្យមានការកកស្ទះចរាចរណ៍ ប៉ុន្តែបន្ទាប់ពីមានការចចាររួចមក ក្បួនដង្ហែអាចបន្តទៅមុខទៀតបាន។

ខណះដែលក្បួនដង្ហែ ស្ថិតក្រោមកម្តៅថ្ងៃដ៏សែនក្ដៅតាមដងផ្លូវ មន្រ្តីប៉ូលីសខណ្ឌដង្កោបានរឹបអូសយកមឈូសសិប្បនិម្មិតទាំងពីរ និងទង់ព្រលឹងមួយចំនួន រួចដឹកចេញបាត់ទៅ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ាមិនបានបញ្ឈប់សកម្មភាពរបស់ពួកគេទេ​ រួចបន្តដំណើររហូតជិតដល់ម២។ នៅទីនោះ​យើងឃើញមានមន្រ្តីប៉ូលីស ប៉េអឹម និង​​​ ប៉ូលីសស្លៀកពាក់ឯកសណ្ឋានស៊ិវិលប្រហែល១០០នាក់បានដាក់ពង្រាយដើម្បីរារាំងការហែក្បួនទៅកាន់ ម២។ ដោយគ្មានជម្រើសក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅលើទីវាលមុខពន្ធធនាគារ ម២ ហើយមានកាន់បដាពណ៌ខ្មៅ និង​ក្រណាត់ស រួចក៏ដុតក្នុងបដាទាំងអស់ ដែលជាសារបញ្ជាក់ថាប្រព័ន្ធតុលាការ និងសិទ្ធិនារីនៅកម្ពុជាបានស្លាប់រលត់បាត់ទៅហើយនាបច្ចុបុ្បន្នានស្លាប់រលត់បាត់ទៅហើយនាបច្ចុបុ្បន្ន និងបួងសួងសុំឱ្យមានការដោះលែងស្រ្តីសកម្មជនដីធ្លីដែលជាប់ពន្ធធនាគារទាំង១១នាក់។

សកម្មភាពតវ៉ានេះត្រូវបានបញ្ចប់ជាស្ថាពរនៅវេលាម៉ោង១២:៣០នាទីរសៀល ដោយគ្មានអំពើហិង្សាណាមួយបានកើតឡើងឡើយ។

front page

next 1  0302

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s