ការតវ៉ាជាលើកទី២ស្នើរសុំអន្តរាគមន៍ពីលោកស្រីមីហ្សែល អូបាម៉ាកំឡុងពេលទស្សនកិច្ចនៅកម្ពុជា

មនុស្សប្រហែលជាង១០០នាក់ ដែលជាជនរងគ្រោះពីការរំលោភយកដីធ្លី និងការ​បណ្ដេញចេញដោយបង្ខំ មកពីសហគមន៍មួយចំនួនដូចជាសហគមន៍បឹងកក់​ បុរីកីឡា ព្រលានយន្តហោះ អេសអូអេស ថ្មគោល​ ទួលសង្កែអា ទួលសង្កែបេ (រួមទាំងព្រះសង្ឃពីរអង្គ និងកុមារប្រមាណជាង២០នាក់ផងដែរនោះ) បានប្រមូលផ្ដុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិកកាលពីថ្ងៃទី២១​ ខែមីនា ឆ្នាំ២០១៥​ កន្លងទៅនេះ។​ ពួកគេបានស្នើរសុំអន្តរាគមន៍ពីស្រ្តីទីមួយរបស់សហរដ្ឋអាមេរិក អ្នកស្រី មីហ្សែល អូបាម៉ា ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងស្រ្តីសកម្មជនដីធ្លីទាំង១១នាក់ដែលត្រូវបានដាក់ពន្ធនាគារដោយភាពអយុត្តិធម៌បំផុត។​ នេះគឺជាសកម្មភាពប្រមូលផ្តុំជាថ្មីម្តងទៀតដើម្បីតាមដានលើញាត្តិ​ និងគំនូរដែលគូរដោយកុមារតូចៗជាកូនរបស់សកម្មជនដែលកំពុងជាប់ពន្ធធនាគារ ដែលពួកគេបានទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែមិនា កន្លងទៅថ្មីៗនេះ ។

ក្នុងកំឡុងពេលធ្វើការតវ៉ា អ្នកខ្លះបានកាន់រូបថតរបស់អ្នកស្រី មីហ្សែល អមដោយទង់ជាតិសហរដ្ឋអាមេរិក និងទង់ជាតិកម្ពុជា អ្នកខ្លះកាន់ផ្កាឈូក និងបដាដោយមានសរសេរថា “កម្ពុជាសូមស្វាគមន៍អ្នកស្រីមីហ្សែល អូបាម៉ា សូមអ្នកស្រីធ្វើដំណើរប្រកបដោយសុវត្ថិភាព និង ដោះលែងសកម្មជនដីធ្លី។ ​ ចំពោះកូនៗរបស់ស្រ្តីទាំង១១ នាក់ដែលមិនបានជួបមុខម្តាយតាំងពីខែវិច្ឆិកា ឆ្នាំ២០១៤​ មកម្លេះនោះ បានពាក់ក្រណាត់ពណ៌ខ្មៅជាប់នឹងក្បាលជាមួយនឹងសារថា “ដោះលែងម្ដាយខ្ញុំឲ្យមានសេរីភាពវិញមក ម្ដាយខ្ញុំគ្មានកំហុសទេ ហើយក៏បានអំពាវនាវសុំឲ្យអ្នកស្រីមីហ្សែលជួយអន្តរាគមន៍ក្នុងករណីនេះផងដែរ។

ស្រ្តីម្នាក់មកពីសហគមន៍បឹងកក់ ឈ្មោះ អ៊ុំ សាខន អាយុ ៦៣​ឆ្នាំ បានអះអាងថា ការចាប់ខ្លួន និងការដាក់ទោសស្រ្តីទាំង១១នាក់ ពិតជាអយុត្តិធម៌ណាស់។ គាត់ក៏បានសង្ឃឹមថា អ្នកស្រីមីហ្សែល នឹងគិតគូពីសកម្មជនទាំងនោះ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា​ ។​ លោកស្រីបន្តថា អ្នកភូមិបឹងកក់ទាំងអស់សង្ឃឹមថាលោកស្រីមីហ្សែល នឹង​ជួយអន្តរាគមន៍ដល់សកម្មជនដីធ្លី និងព្រះសង្ឃដែលកំពុងតែជាប់ឃុំក្នុងពន្ធធនាគារដោយអយុត្តិធម៌ ទាំងនោះ។

ថ្វីត្បិតតែពុំវត្តមានមន្រ្តីប៉ូលីសផ្សេងៗក្នុងកំឡុងពេលប្រមូលផ្ដុំនៅមុខស្ថានទូតសហរដ្ឋអាមេរិកក៏ដោយ ក៏យ៉ាងហោចណាស់មានមន្រ្តីប៉ូលីសស្លៀកពាក់ឯកសណ្ឋានស៊ិវិលប្រមាណជា៣០នាក់បានដាក់បង្កប់នៅជុំវិញតំបន់នោះដែរ។ ដោយគ្មានការឆ្លើយតបពីតំណាងស្ថានទូត អ្នកតវ៉ាទាំងអស់សម្រេចចិត្តត្រឡប់ទៅផ្ទះរៀងៗខ្លូនវិញនៅម៉ោងប្រហែលជា៩និង១៥នាទីព្រឹក។

protest-1 protest-2 protest-3 protest-4

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s