សកម្មជនដីធ្លីត្រូវបានដោះលែងបន្ទាប់ពីការទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ

ស្ត្រី​សកម្មជន​ដីធ្លី​ចំនួន ១០​នាក់​​ ដែលត្រូវបានឃុំខ្លួនតាំងពីខែវិច្ឆិការ ឆ្នាំ២០១៤ ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​ស ​កាល​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ២០១៥​កន្លងទៅនេះ បន្ទាប់​ពី​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្តលេខា​លើ​ពាក្យ​ស្នើសុំ​ព្រះរាជទាន​លើក​លែង​ទោស​ពួក​គេ ។ មនុស្សជាង​២០០នាក់ដែលមកពីសហគមន៍ផ្សេងៗគ្នា តំណាងអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយបានរង់ចាំខាងក្រៅពន្ធនាគារដើម្បីស្វាគមន៍ពួកគេ។

ស្រ្តីសកម្មជនដីធ្លីទាំងនោះបានមកដល់សហគមន៍បឹងកក់នៅម៉ោងប្រហែល៥:៣០នាទីល្ងាច ហើយមានប្រជាពលរដ្ឋជាច្រើនបានរង់ចាំពួកគេនៅទីនោះ។​ ពិធីជប់លៀងស្វាគមន៍ត្រូវបានរៀបចំឡើងនៅ ដោយមានការចូលរួមពីពីសហគមន៍ផ្សេងៗគ្នា តំណាងអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ​ ផងដែរ។​

អ្នកស្រី ទេព វន្នី ដែលជាសកម្មជនលេចធ្លោ និងល្បីឈ្មោះមួយរូបបានលើកឡើង​ថា ពួកគាត់មានក្តី​រំភើប​ និងសប្បាយរីករាយចំពោះ​ការ​ដោះ​លែង​នេះ ប៉ុន្តែអ្នកស្រី​នៅ​តែ​យល់​ថា ការ​ចាប់​ឃុំ​ខ្លួន​នេះ គឺ​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌ និងអណាធិបតេយ្យបំផុត។ អ្នកស្រី ទេព វន្នី បា​នបញ្ជាក់​ទៀត​ថា ​អ្នកស្រី​នៅ​តែបន្តដឹកនាំការតវាដើម្បី​ទាមទារ​ឲ្យ​មាន​ការទទួលស្គាល់សិទ្ធិទទួលបានជីវភាពរស់នៅ​សមរម្យ និងការដោះស្រាយ​បញ្ហា​ដីធ្លី​ដែលកើតមានឡើងតាំងពីយូរឆ្នាំមកហើយ។​

11183094_10152816763837966_1031073056_o 20150411_172529 20150411_172537 20150411_173126 20150411_175037 heading

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s