ក្រុម​អ្នក​ត​វ៉ាដាក់ញ្ញត្តិ​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន

កាលពី​ព្រឹកថ្ងៃពុធ​ ទី១១​ ខែកុម្ភះ ឆ្នាំ២០១៥ មនុស្សប្រហែលជា៣០០​នាក់​ ដែលជាតំណាងសហគមន៏ចំនួន២០ មកពីទីក្រុងភ្នំពេញ និង១៧​​ សហគមន៏ទៀតមកពីបណ្តាខេត្តនានា បានប្រមូលផ្តុំគ្នានៅមុខក្រសួងមហាផ្ទៃដើម្បីទាមទារអោយដោះលែងសកម្មជនទាំង១១អ្នក ដែលត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារកាលពីខែវិច្ឆិកា​ ឆ្នាំ២០១៤ កន្លងទៅនេះ។​

Continue reading “ក្រុម​អ្នក​ត​វ៉ាដាក់ញ្ញត្តិ​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន”

ព្រះសង្ឃ​ផ្កាប់​បាត្រ​តជាលើកដំបូងនៅមុខក្រសួងយុត្តិធម៌

សមាជិករាប់រយនាក់នៃសហគមន៍ សកម្មជន និងព្រះសង្ឃបានប្រមូលផ្តុំគ្នាដើម្បីដាក់ញត្តិទាមទារដោះលែង១៨នាក់ នៅព្រឹកថ្ងៃពុធទី១៨ ខែធ្នូ ព្រះសង្ឃ និងសមាជិកសហគមន៍ប្រមាណជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅកន្លែងផ្សេងគ្នានៅកណ្តាលរាជធានីភ្នំពេញដើម្បីផ្តល់ញត្តិទៅស្ថាប័នរដ្ឋាភិបាល។ Continue reading “ព្រះសង្ឃ​ផ្កាប់​បាត្រ​តជាលើកដំបូងនៅមុខក្រសួងយុត្តិធម៌”

តុលារការដំបូងបន្តបើកសវនាការ២៣នាក់

IMG_8306

តុលារការដំបូងបន្តបើកសវនាការ២៣នាក់ បន្ទាប់ពីបានលើកជាច្រើនលើកច្រើនសាមក។​ សវនាការនៅថ្ងៃទី២២ឧសភានេះមិនខុសពីមុនៗ

ឡើយ គឺរដ្ឋាភិបាលបានដាក់កម្លាំងប៉ូលិសជាច្រើនរយនាក់បិតផ្លូវគ្រប់ច្រកចូលទៅអគារតុលារការទាំងអស់ដោយរបាំងដែកការពារយ៉ាង

រឹងមាំ ខណៈដែលប្រជាពលរដ្ឋជាច្រើនរយនាក់ និងព្រះសង្ឈរាប់សិបអង្គមកប្រមូលផ្តុំគ្នាតវ៉ាសុំឱ្យតុលាការផ្តល់យុត្តិធម៌ដល់នាក់ទាំង២៣ ដើម្បីឱ្យពួកគេបានត្រឡប់ទៅជួបជុំគ្រួសាររបស់គេវិញ។ តុលារការកាលពីថ្ងៃម្សិលមិញចម្លែកត្រង់ពួកគេបន្តសវនាការរហូតដល់ម៉ោង៨

និង៣០នាទីយប់ បើទោះណាជា លោក វន់ ពៅ មានសុខភាពមិនល្អ និងដួលសន្លប់ក្នុងរង្វង់ក្រចកសេះយ៉ាងណាក៏ដោយ ក៏ពួកតុលារនៅតែបន្ត

សវនាការ ដោយពុំយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខភាពចុងចោទឡើយ។ Continue reading “តុលារការដំបូងបន្តបើកសវនាការ២៣នាក់”

សវនាការ វន់ ពៅ និងមនុសជាង២០នាក់ទៀតបន្តលើកពេល

10330411_579421508822738_2325001902599394322_n

សវនាការ វន់ ពៅ និងមនុសជាងដប់នាក់ទៀតបន្តលើកពេល

នៅព្រឹកថ្ងៃទី៦ ឧសភា ការបើកសវនាការ សកម្មជនសិទ្ធិមនុស្ស ដីធ្លី គឺលោក វន់ ពៅ ចាន់ ពុទ្ធិស័ក ថេង សាវឿន និងវិរៈកម្មករជាង២០នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនកាលពីដើមខែមករាមក។ នៅព្រឹកម៉ោង៨ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការរហូតដល់ពេលល្ងាច។
ដូចពេលមុនៗដែរ កម្លាំងប៉ូលិសបានបិតផ្លូវនៅជុំវិញ​ ផ្លូវមុន្នីរ៉េត ទល់មុខស្តាតអូឡាំពិច មុខសាលាដំបូងរាជធានីភ្នំពេញ។
ក្រោមកម្តៅថ្ងៃដ៏ក្តៅ សហគមន៍ដីធ្លីមកពីតំបន់ផ្សេងៗប្រមាណជាង៤០០នាក់បានប្រមូលផ្តុំគ្នាទល់មុងរបាំងដែកប៉ូលិស ដែលមានកម្លាំងប៉ូលិសចម្រុះរាប់រយនាក់ ឈរការពារប្រជាសហគមន៍មិនឱ្យចូលទៅក្បែរសវនាការនៅសាលាដំបូង។ បាតុករកាន់ផ្កាឈូក បដាមានសារ “ដោះលែង២៣នាក់” និងសារបោះពុម្ពលើអាវយ៉ីត និងមានគូសសារលើផ្ទៃមុខផងដែរ។ បាតុករក៏បានស្រែកទៀមទាររកយុត្តិធម៌ និងសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ដល់អ្នកទាំង២៣ តាមប្រព័ន្ធបំពងសំឡេង “មេក្រូ” ខណៈពេលដែលមានសកម្មជនអ្នកឃ្លាំមើលសិទ្ធិមនុស្សជាច្រើន។​ ដោយដែលសម្រាប់នៅព្រឹកថ្ងៃទី៦ ឧសភាសកម្មជនអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងក្រុមអ្នកយកសាព័ត៌មានពុំបានត្រូវគេអនុញ្ញាតចូលទៅយកព័ត៌មានជិអគារសវនាការទេ គឺទាំងអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងក្រុមអ្នកយកសាព័ត៌មានត្រូវបានកម្លាំងប៉ូលិសបង្រ្កាបកុបកម្មដេញចេញឱ្យនៅឆ្ងាយ ដូចសមាជិកសហគមន៍ដែរ។

ដូចកាលពីថ្ងៃទី២៥ មេសាដែរ សវនាការត្រូវបានផ្អាកនៅប្រមាណម៉ោងជាង៤រសៀល។​ ជនសង្សីពីរនាក់ដែលពាក់ព័ន្ធក្នុងករណីផ្ទុសការប៉ះទង្គិចនៅមុខវត្តស្ទឹងមានជ័យ កាលពីចុងឆ្នាំ២០១៣ ត្រូវបានចៅក្រមកំណត់ពេលប្រកាសសាលក្រមនៅថ្ងៃទី៣០ ឧសភា ដោយឡែកអ្នកដែលពាក់ព័ន្ធនឹងករណីនៅរោកចក្រយ៉ាក់ជិន និងផ្លូវវែងស្រែង នឹងត្រូវកំណត់ពេលបន្តសវនាការនៅថ្ងៃទី២០ ឧសភាទៀត។

10176214_579421395489416_578283019353187273_n 10258871_579421598822729_7649466636116870527_n (1)

សវនាការ ២៣នាក់ត្រូវបាន ពន្យា ដោយឆ្មាំពន្ធនាគារ

20140425_083917

ការរង់ចាំយ៉ាងយូរនៃការបើកសវនាការ សកម្មជនសិទ្ធិមនុស្ស ដីធ្លី គឺលោក វន់ ពៅ ចាន់ ពុទ្ធិស័ក ថេង សាវឿន និងវិរៈកម្មករ២០នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនកាលពីដើមខែមករាមក។ នៅព្រឹកម៉ោង៨ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការរហូតដល់ពេលល្ងាច។
តាំងពីព្រឹកព្រលឹម គេសង្កេតឃើញកម្លាំងប៉ូលិសបានបិតផ្លូវនៅជុំវិញ។ និងផ្លូវមុន្នីរ៉េត ទល់មុខស្តាតអូឡាំពិច មុខសាលាដំបូងរាជធានីភ្នំពេញរួចជាស្រេច។
ក្រោមកម្តៅថ្ងៃដ៏ក្តៅ សហគមន៍ដីធ្លីមកពីតំបន់ផ្សេងៗប្រមាណជាង៤០០នាក់បានប្រមូលផ្តុំគ្នាទល់មុងរបាំងដែកប៉ូលិស ដែលមានកម្លាំងប៉ូលិសចម្រុះរាប់រយនាក់ ឈរការពារប្រជាសហគមន៍មិនឱ្យចូលទៅក្បែរសវនាការនៅសាលាដំបូង។ បាតុករកាន់ផ្កាឈូក បដាមានសារ “ដោះលែង២៣នាក់” និងសារបោះពុម្ពលើអាវយ៉ីត និងមានគូសសារលើផ្ទៃមុខផងដែរ។ បាតុករក៏បានស្រែកទៀមទាររកយុត្តិធម៌ និងសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ដល់អ្នកទាំង២៣ តាមប្រព័ន្ធបំពងសំឡេង “មេក្រូ” ខណៈពេលដែលមានសកម្មជនអ្នកឃ្លាំមើលសិទ្ធិមនុស្សជាច្រើន

សិបនាក់តាមដានឃ្លាំមើលសកម្មភាពយ៉ាងយកចិត្តទុកដាក់សកម្មជនអ្នកឃ្លាំមើល

សិទ្ធិមនុស្ស និងអ្នកការទូតជាច្រើននាក់តម្រង់ជួរគ្នាដើម្បីសុំលិខិតអនុញ្ញាតពីឆ្មាំយាម ដើម្បីបានចូលទៅស្តាប់ដំណើរការនៃវនាការ ដែលបានរៀបចំជាបីបន្ទប់ ដែលជនសង្សីទាំង២៣នាក់បានអង្គុយរង់ចាំនៅទីនោះស្រាប់។
ភាពតានតឹងរវាងអ្នកតវ៉ា និងកម្លាំងប៉ូលិសនៅពេលអ្នកភូមិព្យាយាមចង់ចូលមុខបរិវេណសាលាដំបូងដើម្បីបាន

សម្តែងការគាំទ្រដល់សមាជិកពួកគេ។ នៅម៉ោងប្រមាណ៩ព្រឹក សកម្មជនដីធ្លីមកពីតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ខែក ចាន់រស្មី អ្នកស្រី បូ ឆវី និងសកម្មជនផ្សេងទៀតប្របាណ៥នាក់បានឡើងរណាំងដែករត់សម្រុកចូល សំដៅទៅមុខអគារសាលាដំបូង ដែលធ្វើឱ្យមានការប៉ះទង្គិចជាមួយកម្លាំងប៉ូលីសជាច្រើនរយនាក់ ហើយពូកគេត្រូវបានកម្លាំងប៉ូលីសដែលភាគច្រើនសន្តិសុខខណ្ឌចាប់សែងដូច

សត្វជ្រូកត្រឡប់ទៅខាងក្រៅវិញ។
នៅប្រមាណម៉ោងជាង៤រសៀលមានដំណឹងមកពីបន្ទាប់សវនាការថា ឆ្មាំពន្ធនាគារព្រៃសបានចូលបន្ទប់សវនាការ ហើយប្រាប់ឱ្យចៅក្រមបញ្ឈប់សវនាការ និងត្រូវយកជនទាំង២៣ត្រឡប់ទៅពន្ធនគារវិញ។ សវនាការការក៏ បញ្ឈប់ដូចការបញ្ជា និងអ្នកទាំង២៣ ត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារព្រៃស “ម១” នៅម៉ោងជាង៤ល្ងាច។
អ្វីដែលជារឿងចម្លែក គឺមន្ត្រីឆ្មាំពន្ធនាគារអាចមានសិទ្ធិបញ្ឈប់សវនាការ និងបញ្ជាដល់ព្រះរាជអាជ្ញា និងចៅក្រមឱ្យអនុវត្តតាមខ្លួនបាន ដែលប្រទេសដទៃនៅលើពិភពលោកមិនដែលជួបប្រទះ។

20140425_084842 20140425_091343 20140425_092303 20140425_092945 20140425_084437

 

សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការ លោក​ វន់ ពៅ ចាន់ ពុទ្ធិស័ក ថេង សាវឿន និងកម្មករ២០នាក់

Putisak's wife
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន ប្រធាន សម្ព័នសហគមន៍កសិករកម្ពុជា លោក ចាន់ ពុទ្ធិស័ក សកម្មជនដីធ្លីនៅបឹងកក់ និងកម្មករ២០នាក់ នឹងត្រូវបើកសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ស្អែកនេះ។ ខណៈពេលដែលសមាជិកសហគមន៍នានាដែលរងផលប៉ះពាល់ដោយការបណ្តេញចេញពីលំនៅដ្ឋាន និងដីធ្លី កម្មកររោងចក្រ សមាជិកសហជីព អង្គការសង្គមស៊ីវិល និងអ្នកការទូតមួយចំនួនកំពុងត្រៀមទៅប្រមូលផ្តុំមុខ សាលាដំបូងរាជធានីភ្នំពេញ ដោយមានកាន់បដា និងសារផ្សេងៗដើម្បីសម្តែងការគាំទ្រដល់អ្នកទាំង២៣នាក់ និងសុំឱ្យតុលាការឯករាជ្យ និងផ្តល់យុត្តិធម៌ក្នុងការកាត់ក្តីអ្នកទាំងអស់នោះ។ ចំណែកឯអ្នកការទូត និងសកម្មជនសិទ្ធិមនុស្សមួយចំនួននិងចូលទៅស្តាប់ដំណើរការកាត់ក្តីក្នុងបន្ទប់សវនា

ការដោយផ្ទាល់ផងដែរ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន ប្រធាន សម្ព័នសហគមន៍កសិករកម្ពុជា លោក ចាន់ ពុទ្ធិស័ក សកម្មជនដីធ្លីនៅបឹងកក់ និងកម្មករ២០នាក់ត្រូវបានចាប់ខ្លួនដោយកម្លាំងពិសេសទ័ពឆ័ត្រយោង៩១១ ក្រោយការបង្រាប់ និងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃដោយពួកទាហាន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ខណៈពួកគេនិងកម្មករជាច្រើននាក់ផ្សេងទៀតធ្វើការតវ៉ាមួយនៅតំបន់សេដ្ឋកិច្ច

ពិសេសកំបូលជាយរាជធានីភ្នំពេញ ហើយបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តកំពុងចាម។
សមាគមន៍ ក្រុមគ្រួសារ និងអ្នកជាទីស្រឡាញ់ទាំង២៣នាក់ សូមអំពាវនាវដល់ប្រជាពលរដ្ឋអ្នកស្រឡាញ់នូវយុត្តិធម៌ សន្តិភាព និងប្រជាធិបតេយ្យទាំងមកចូលរួមនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក ស្អែកនេះកុំបីអាក់ខានឡើយ។

រយៈពេល ៣៦៥ ថ្ងៃ ជារយៈពេលដ៏យូរ៖ សូមដោះលែង អ្នកស្រី យ៉ោម បុប្ផា សេចក្តីថ្លែងការណ៍រួម ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ២០១៣

 

ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ គឺជា​ពេលវេលា​គម្រប់​មួយឆ្នាំ ចាប់តាំងពី​អ្នកតំណាង​សហគមន៍ អ្នកស្រី​បុប្ផា ត្រូវបាន​ឃុំខ្លួន ដោយ​សារភាព​សកម្ម​និយម​ទៅលើ​សិ​ទិ្ធ​ដីធ្លី​របស់​អ្នកស្រី។ ទោះបីជា​ក្នុង​រឿង​ទាំងមូល មិនមាន​ភស្តុតាង​ដែល​គួរ​ឲ្យ​ជឿ​បាន​ក៏ដោយ ក៏​អ្នកស្រី បុប្ផា នៅតែ​ត្រូវបាន​ផ្តន្ទាទោស​ពីបទ បង្ក​របួសស្នាម​ដោយ​ចេតនា​ដោយមាន​ស្ថាន​ទម្ងន់ទោស កាលពី​ខែធ្នូ ឆ្នាំ២០១២ ហើយ​ជាប់ពន្ធនាគារ​រយៈពេល បី​ឆ្នាំ។ កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ សាលាឧទ្ធរណ៍ បាន​តម្កល់​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​បាន​ព្យួរទោស​ពន្ធនាគារ​រយៈ​ពេល មួយឆ្នាំ។ បន្ទាប់មក អ្នកស្រី បុប្ផា បាន​ប្តឹង​សារទុក្ខ ទៅកាន់​តុលាការ​កំពូល ដែល​បច្ចុប្បន្ន​នៅ​ទីនោះ មានការ​យឺត​យាវ​ក្នុងការ​អនុវត្ត​នីតិវិធី​លើ​បណ្តឹង​របស់​អ្នកស្រី និង​ក្នុងការ​កំណត់ពេល វេលា​នៃ​សវនាការ។

រហូតមកទល់​ពេលនេះ អ្នកស្រី បុប្ផា នៅតែ​មិនមាន​កំហុស។ អ្នកស្រី ត្រូវបាន​អះអាង​ដោយ​អង្គការ​លើកលែងទោស​អន្តរជាតិ ថា​ជា​អ្នកទោស​នៃ​មនសិការ ហើយ​មាន​ភស្តុតាង​យ៉ាងច្រើន​លើសលប់ ដែល​បង្ហាញថា​បទចោទប្រកាន់​ត្រូវបានធ្វើ​ឡើងជា​ការតបត​ទៅលើ​ភាព​សកម្ម​និយម​អហិង្សា​របស់​អ្នកស្រី។ នៅ​មុនពេល​ចាប់ខ្លួន​អ្នកស្រី អ្នកស្រី​ត្រូវបាន​គេ​គំរាមកំហែង រំខាន និង​បំភិតបំភ័យ ដោយ​នគរបាល ដែល​ធ្លាប់បាន​ប្រាប់​អ្នកស្រី​ថា ឈ្មោះ​របស់​អ្នកស្រី​គឺ “នៅក្នុង​បញ្ជីខ្មៅ” ហើយនឹង​អាច “មាន​បញ្ហាឆាប់ៗនេះ។ ជា​ឱកាស​ដ៏​ល្អ​សម្រាប់ធ្វើ​ការអនុវត្ត​នូវ​អ្វីដែល​បាន​គំរាមកំហែង នៅពេលដែល​អ្នកស្រី និង​ស្វាមី​របស់​អ្នកស្រី​មាន​វត្តមាន នៅ​ខណៈពេលដែល​មានការ​វាយតប់​គ្នា​នៅ​ហាង​ភេសជ្ជៈ​មួយកន្លែង​ក្នុង​តំបន់​កាលពី​ល្ងាច​មួយ។ ភ្លាមៗបន្ទាប់ពី​ព្រឹត្តិការណ៍​នោះ អ្នកស្រី និង​ស្វាមី​របស់​អ្នកស្រី ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចោទ​ដែល​ត្រូវបាន​គេ​អះអាងថា ជាការ​អ្នកផ្តើមគំនិត​នៃ​អំពើហិង្សា​នោះ។ ក្រោយមក ស្វាមី​របស់​អ្នកស្រី ត្រូវបាន​ដោះលែង។

ព្រះរាជអាជ្ញា មិនបាន​ធ្វើការ​បង្ហាញ​នូវ​ភស្តុតាង​ណាមួយ ឬ​សាក្សី​ណាមួយ ដែល​អាច​គួរ​ឲ្យ​ជឿ​បាន​នោះទេ ក្នុងការ​បង្ហាញថា​អ្នកស្រី បុប្ផា បាន​ប្រព្រឹត្ត (ឬ​មាន​គម្រោង) អំពើហិង្សា​ដែល​បាន​កើតឡើង​នៅក្នុង​ហាង​លក់​ភេសជ្ជៈ​នោះទេ។ ផ្ទុយទៅវិញ អ្នកជិតខាង​ដែល​អាច​ទុកចិត្តបាន បានផ្តល់​សា​ក្ខី​កម្ម​ដែលមាន​ភាពស៊ីសង្វាក់​ជាមួយនឹង​សា​ក្ខី​កម្ម​របស់​អ្នកស្រី បុប្ផា និង​ស្វាមី​របស់​អ្នកស្រី អំពី​សកម្មភាព​របស់​អ្នក​ទាំងនោះ នៅពេល​ល្ងាច​ថ្ងៃកើតហេតុ​នោះ។ ដើម្បី​គាំទ្រ​បទ​ចោទ​ទៅលើ​អ្នកស្រី យ៉ោ​ម បុប្ផា នៅក្នុង​ស្ថានភាព​មិនមាន​ភស្តុតាង​ដោយផ្ទាល់​ណាមួយ​ទៅលើ​អ្នកស្រី សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ បាន​ផ្អែក​ទាំងស្រុង​លើ​ការចោទប្រកាន់​របស់​ជ​ន​ដែល​ត្រូវបាន​គេ​អះអាងថា​ជា​ជនរងគ្រោះ (សា​ក្ខី​កម្ម​ដែល​មិន​ត្រឹម​តែមាន​ភាពផ្ទុយ​គ្នា​ដោយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅក្នុង​វគ្គនីមួយៗនៃ​នីតិវិធី​ទាំងឡាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​មិនគួរ​ឲ្យ​ជឿ​បាន​ទៀតផង ដោយបាន​លាយឡំ​ជាមួយនឹង​តួនាទី​ជាដើម​បណ្តឹងរដ្ឋប្បវេណី​របស់​អ្នក​ទាំងនោះ)។ ជាការ​ពិត យោងតាម​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា ដើម​បណ្តឹងរដ្ឋប្បវេណី ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើជា​សាក្សី​ឡើយ។ មិនមាន​សាក្សី​ណា​ម្នាក់ ឬ​ភស្តុតាង​ណាមួយ ត្រូវបាន​បង្ហាញ​អំពី​ការពាក់ព័ន្ធ​ទៅនឹង​ការគិត​ទុកជាមុន ឬ​គម្រោង ដែល​ត្រូវបានធ្វើ​ដោយ​អ្នកស្រី បុប្ផា នោះទេ។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា បាន​មានប្រសាសន៍ថា៖ “ការបន្ត​ឃុំខ្លួន​អ្នកស្រី បុប្ផា គឺជា​ការព្យាយាម​បំភិតបំភ័យ​អ្នកការពារ​សិ​ទិ្ធ​មនុស្ស​ដទៃទៀត និង​ធ្វើ​ឲ្យ​បាក់​ទឹកចិត្ត​អ្នក​ទាំងនោះ ពី​ការធ្វើសកម្មភាព​របស់​ពួកគេ។ លោក អៀង វុទ្ធី​បាន​បន្តទៀតថា៖ “ការប្រើប្រាស់​ប្រព័ន្ធតុលាការ​ដោយ​មធ្យោបាយ​នេះ​ក្នុងការ​បំបិទមាត់​អ្នក​ទាំងនោះ ពី​ការស្វែងរក​សេរីភាព យុត្តិធម៌ និង​សមភាព គឺជា​ការរំលោភ​សិ​ទិ្ធ​ជា​មូលដ្ឋាន និង​ដែល​ត្រូវ​បានចែង​ដោយ​រដ្ឋធម្មនុញ្ញ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់។ ហើយ​ដូចដែល​ព្រឹត្តិការណ៍ថ្មីៗនេះ បានបង្ហាញ​ថា​នេះ​មិន​ទទួលបាន​លទ្ធផល​នោះទេ។

លោក អ៊ី សា​រ៉ុ​ម អ្នកសម្របសម្រួល​កម្ម​វិធី នៃ​សមាគម​ធាងត្នោត បាន​មានប្រសាសន៍ថា៖ “មិនមាន​ហេតុផល​ណាមួយ សម្រាប់​តុលាការ​កំពូល ក្នុង​ការមិន​ដំណើរការ​នីតិវិធី និង​កំណត់​ពេលវេលា​សវនាកា​រ​ក្នុង​រឿងក្តី​របស់​អ្នកស្រី បុប្ផា នោះទេ។ លោក បាន​បន្តទៀតថា៖ “ការពន្យា​ពេល​សវនាការ​នៃ​តុលាការ​កំពូល ត្រឹមតែ​បង្ហាញ​កាន់តែច្បាស់​នូវ​ភាពអយុត្តិធម៌​នៃ​ព្រឹត្តិការណ៍​នោះ​ប៉ុណ្ណោះ។

កញ្ញា វ៉ុ​ន ស​ម្ភ​ស ប្រធាន បណ្តាញ​កម្មករ​ធ្វើការ​តាម​ផ្ទះ បាន​មានប្រសាសន៍ថា៖ “មិន​ត្រឹមតែ​ការឃុំខ្លួន​អ្នកស្រី បុប្ផា ជា​រឿង​អយុត្តិធម៌​ប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល អវិជ្ជមាន​ដល់​ក្រុមគ្រួសារ​របស់​អ្នកស្រី​ទៀតផង។ វ៉ុ​ន ស​ម្ភ​ស បាន​បន្តទៀតថា៖ “អ្នកស្រី បុប្ផា មានកូន​ប្រុស​ម្នាក់​អាយុ ៩ ឆ្នាំ ដែល​ត្រូវការ​ម្តាយ ហើយនឹង​ស្វាមី​ម្នាក់​ដែល​មិនអាច​ធ្វើការ​បាន ដោយសារ​រងគ្រោះ​ដោយសារ​នគរបាល នៅពេលដែល​មានការ​អំពាវនាវ​សុំ​ឲ្យ​ដោះលែង​អ្នកស្រី។

អង្គការ​សង្គម​ស៊ីវិល ដែលមាន​រាយ​នាម​ដូចខាងក្រោម​នេះ សូម​ធ្វើការ​អំពាវនាវ​ដល់​តុលាការ​កំពូល សូម​លោក​មេត្តា​បើកសវនាការ​លើ​សំនុំរឿង​អ្នកស្រី បុប្ផា ដោយ​មិនមាន​ការពន្យា​ពេល ហើយ​លើកលែង​ការចោទប្រកាន់​ដែល​មិន​ត្រឹមត្រូវ​មកលើ​អ្នកស្រី។

សកម្មភាព​ដើម្បី​បរិស្ថាន និង​សហគមន៍ (AEC)

សហគមន៍​ស្រី​ដើម្បី​ការអភិវឌ្ឍន៍​និង​សេរីភាព

គណៈ​កម្ម​ធិ​ការ​ស្ត្រី​កម្ពុជា (CAMBOW)

បណ្តាញ​កម្មករ​ធ្វើការ​តាម​ផ្ទះ (CDWN)

សហព័ន្ធ​សហជីព កម្មករ​ចំណីអាហារ និង​សេវាកម្ម (CFSWF)

សមាគម​មន្ត្រីរាជការ​កម្ពុជា (CICA)

សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិ​ទិ្ធ​មនុស្ស លីកាដូ (LICADHO)

គណៈ​កម្ម​ធិ​ការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា

នៃ​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ (NGO-CEDAW)

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្មករ​កម្ពុជា (CWCD)

បណ្តាញ​យុវជន​កម្ពុជា (CYN)

សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា (CCFC)

មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC)

បណ្តាញ​សន្តិភាព​កម្ពុជា (CPN)

សមធម៌​កម្ពុជា (EC)

សមាគម​អភិវឌ្ឍន៍​កសិករ (FDA)

ក្រុមការងារ​ពិសេស​សិ​ទិ្ធ​លំនៅឋាន (HRTF)

សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA)

លីកាដូ កាណាដា (LC)

ក្រុម​តន្ត្រី​យុ​វ័យ​នាំសារ (MB)

ចលនា​ប្រជាពលរដ្ឋ​សម្រាប់​ការផ្លាស់ប្តូរ (PAC)

សមាគម​ធាងត្នោត (STT)

ចលនា​សង្គម​ដើម្បី​ការផ្លាស់ប្តូរ (SAC)

អង្គការ​ស្ត្រី​ខ្មែរ

បណ្តាញ​ការងារ​ស្រី​រួបរួមគ្នា (WNU)

ម​ជ្ឃ​មណ្ឌល​ពត៌មាន​សម្រាប់​ក​ម្មករ (WIC)