ក្រុម​អ្នក​ត​វ៉ាដាក់ញ្ញត្តិ​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន

កាលពី​ព្រឹកថ្ងៃពុធ​ ទី១១​ ខែកុម្ភះ ឆ្នាំ២០១៥ មនុស្សប្រហែលជា៣០០​នាក់​ ដែលជាតំណាងសហគមន៏ចំនួន២០ មកពីទីក្រុងភ្នំពេញ និង១៧​​ សហគមន៏ទៀតមកពីបណ្តាខេត្តនានា បានប្រមូលផ្តុំគ្នានៅមុខក្រសួងមហាផ្ទៃដើម្បីទាមទារអោយដោះលែងសកម្មជនទាំង១១អ្នក ដែលត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារកាលពីខែវិច្ឆិកា​ ឆ្នាំ២០១៤ កន្លងទៅនេះ។​

Continue reading “ក្រុម​អ្នក​ត​វ៉ាដាក់ញ្ញត្តិ​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន”

តុលាការកំពូលសម្រេចដោះលែងបុប្ផាឱ្យនៅក្រៅឃុំបណ្តោះអាសន្ន

1456653_758978107452962_1861640564_n

សេចក្តីសម្រេច​ដោះលែង​បណ្តោះអាសន្ន៖

កាលពី​ថ្ងៃទី២២ វិ​ច្ឆ​កា ឆ្នាំ២០១៣ តុលាការ​កំពូល​បានសម្រេច​ដោះលែង សកម្មជន​ដីធ្លី​ដ៏​ល្បីល្បាញ​គឺ​អ្នកស្រី យ៉ោ​ម បុប្ផា ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោយពេល​អ្នកស្រី​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជាង​បួន​រយ​ថ្ងៃ​យ៉ាង​អយុត្តិធម៌​មក។

ភាពអយុត្តិធម៌​ចំពោះ​អ្នកស្រី យ៉ោ​ម បុប្ផា

ក៏ប៉ុន្តែ​ការសម្រេច​ក្តី​នេះ​គឺ​មិនបាន​ឆ្លុះបញ្ចាំង​ពី​យុត្តិធម៌ និង​ឆន្ទានុសិទ្ធិ​ពិតប្រាកដ​របស់​តុលាការ​កំពូល​ឡើយ ព្រោះថា​តុលាការ​កំពូល​បានសម្រេច​បង្វែរ​រឿងក្តី​របស់​អ្នកស្រី​បុប្ផា​ទៅឱ្យ​សាលាឧទ្ធរណ៍​បើកសវនាការ​ជាថ្មី​ម្តងទៀត ដោយ​លើក​ហេតុផល​ថា​សេចក្តីសម្រេច​អង្គហេតុ​របស់​សាលាឧទ្ធរណ៍​កន្លងមក​គឺ​ពុំមាន​ហេតុផល​គ្រប់គ្រាន់​ក្នុងការ​ដាក់បន្ទុក​លើ​ចុងចោទ។

ពិធី​ទទួល​អ្នកស្រី យ៉ោ​ម បុប្ផា​ក្រោយពេល​ចេញពី​ពន្ធនាគារ PJ

សហគមន៍​បឹងកក់ និង​អ្នកគាំទ្រ​អ្នកស្រី​យ៉ោ​ម បុប្ផា​រាប់រយ​នាក់ និង​ទាំង​ព្រះ​ស​ង្ឈ​ផង​បានធ្វើ​ទទួល​អបអ​សាទរ​អ្នកស្រី​បុប្ផា​ចេញពី​ពន្ធនាគារ​យ៉ាង​ឱឡារិក ដោយ​ដង្ហែ​អ្នកស្រី​ចាប់​តាំង​មុខ​ពន្ធនាគារ​រហូតដល់​ស​ហគ​មន៍​បឹងកក់ ដោយ​មានការ​រាំលេង​យ៉ាង​សប្បាយ​រហូតដល់​យប់​ជ្រៅ បើ​ទោះ​មាន​ភ្លៀង​ធ្លាក់​យ៉ាងយូរ​នៅ​ពេលយប់​ថ្ងៃទី២២នោះ​ក៏ដោយ។

យុទ្ធនាការជុំវិញពិភពលោកគាំទ្រឱ្យមានការដោះលែង អ្នកស្រីយ៉ោម បុប្ផា សកម្មជនដីធ្លី

អង្គការលើកលែងទោស អន្តរជាតិ​ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មជុំវិញពិភពលោក ដើម្បីទាមទារឱ្យមានការដោះលែង

អ្នកស្រីយ៉ោម បុប្ផា សកម្មជនដីធ្លីដែលរងការចោទប្រកាន់ដោយអយុត្តិធម៌ ​និងជាប់ពន្ធនគារអស់រយៈពេល៤៤៤ថ្ងៃមកហើយ។

ដើម្បីចូលរួមគាំទ្រលើញតិ្តឱ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា សូមចុចទីនេះ

ជាថ្មីម្តងទៀតអ្នកភូមិបឹងកក់ និងសកម្មជនដីធ្លីទៅមុខតុលាការកំពូល

bkl 2

កាលពី​ថ្ងៃទី ១៩ ខែ​វិ​ច្ឋ​កា  ជាថ្មី​ម្តងទៀត​អ្នកភូមិ​បឹងកក់ និង​សកម្មជន​ដីធ្លី​ប្រមាណ​ជាង២០០នាក់ ដែល​ដឹកនាំ​ដោយ​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី​ទេព វ​ន្នី ដែលមាន​សម្លៀកបំពាក់​ស​ចងក្បិន ដង្ហែរ​ព័ទ្ធជុំវិញ​សាលា​កំពូល។ គោលបំណង​នៃ​ការជួបជុំ​នោះ​គឺ​ដើម្បី​អំពាវនាវ​ដល់​សាលា​កំពូល​ផ្តល់ យុ​ត្តិ​ធរ​ដល់​អ្នកស្រី យ៉ោ​ម បុប្ផា និង​ដោះ​លែងឱ្យ​អ្នកស្រី​មាន​សេរីភាព​បាន​ជួបជុំ​ក្រុមគ្រួសារ​ដូចដើម​វិញ នៅក្នុង​សវនាការ​នា​ថ្ងៃទី២២ ខែ​វិ​ច្ឋ​កា ខាងមុខនេះ។

bkl 3

សាលាកំពូលកំណត់ថ្ងៃ សវនាការ អ្នកស្រី បុប្ផា

IMG_0175-48

សាលា​កំពូល​កំណត់​ថ្ងៃ សវនាការ អ្នកស្រី យ៉ោ​ម បុប្ផា សកម្មជន​ប្រឆាំងនឹង​ការបណ្តេញចេញ​ដោយ​បង្ខំ និង​ជា​អ្នកទោស​មនសិការ។

សំណុំ​រឿងក្តី​អ្នកស្រី​បុប្ផា នឹងត្រូវ​បើកសវនាការ​នៅ​ថ្ងៃទី២២ វេលា​ម៉ោង៨ព្រឹក ខែវិច្ឆិកា ឆ្នាំ២០១៣ខាងមុខនេះ ដើម្បី​ជំនុំជម្រះ​រឿងក្តី ដ៏​សែន​អ​យុ​ត្តិ​ធម៌ បណ្តាលឱ្យ​អ្នកស្រី​ជាប់ពន្ធ​ធនាគារ​អស់​រយះពេល​ជាង​បួន​រយ​ថ្ងៃ​មកនេះ។

សមាជិក​ក្រុមគ្រួសារ​របស់​អ្នកស្រី​បុប្ផា និង​អ្នកគាំទ្រ​សន្តិភាព និង​យុ​ត្តិ​ធរ​រាប់រយ​នាក់​មកពី​តំបន់​បឹងកក់ បុរី​កីឡា ថ្មគោល និង​សហគមន៍​ដែល​កំពុង​រង​ការបណ្តេញ​ជាច្រើន​ទៀត នឹង​ប្រមូល​ផ្តុំគ្នា​មុខ​សាលា​កំពូល​ដើម្បី​សម្តែង​ការគាំទ្រ​ដល់​អ្នកស្រី។

រយៈពេល ៣៦៥ ថ្ងៃ ជារយៈពេលដ៏យូរ៖ សូមដោះលែង អ្នកស្រី យ៉ោម បុប្ផា សេចក្តីថ្លែងការណ៍រួម ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ២០១៣

 

ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ គឺជា​ពេលវេលា​គម្រប់​មួយឆ្នាំ ចាប់តាំងពី​អ្នកតំណាង​សហគមន៍ អ្នកស្រី​បុប្ផា ត្រូវបាន​ឃុំខ្លួន ដោយ​សារភាព​សកម្ម​និយម​ទៅលើ​សិ​ទិ្ធ​ដីធ្លី​របស់​អ្នកស្រី។ ទោះបីជា​ក្នុង​រឿង​ទាំងមូល មិនមាន​ភស្តុតាង​ដែល​គួរ​ឲ្យ​ជឿ​បាន​ក៏ដោយ ក៏​អ្នកស្រី បុប្ផា នៅតែ​ត្រូវបាន​ផ្តន្ទាទោស​ពីបទ បង្ក​របួសស្នាម​ដោយ​ចេតនា​ដោយមាន​ស្ថាន​ទម្ងន់ទោស កាលពី​ខែធ្នូ ឆ្នាំ២០១២ ហើយ​ជាប់ពន្ធនាគារ​រយៈពេល បី​ឆ្នាំ។ កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ សាលាឧទ្ធរណ៍ បាន​តម្កល់​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​បាន​ព្យួរទោស​ពន្ធនាគារ​រយៈ​ពេល មួយឆ្នាំ។ បន្ទាប់មក អ្នកស្រី បុប្ផា បាន​ប្តឹង​សារទុក្ខ ទៅកាន់​តុលាការ​កំពូល ដែល​បច្ចុប្បន្ន​នៅ​ទីនោះ មានការ​យឺត​យាវ​ក្នុងការ​អនុវត្ត​នីតិវិធី​លើ​បណ្តឹង​របស់​អ្នកស្រី និង​ក្នុងការ​កំណត់ពេល វេលា​នៃ​សវនាការ។

រហូតមកទល់​ពេលនេះ អ្នកស្រី បុប្ផា នៅតែ​មិនមាន​កំហុស។ អ្នកស្រី ត្រូវបាន​អះអាង​ដោយ​អង្គការ​លើកលែងទោស​អន្តរជាតិ ថា​ជា​អ្នកទោស​នៃ​មនសិការ ហើយ​មាន​ភស្តុតាង​យ៉ាងច្រើន​លើសលប់ ដែល​បង្ហាញថា​បទចោទប្រកាន់​ត្រូវបានធ្វើ​ឡើងជា​ការតបត​ទៅលើ​ភាព​សកម្ម​និយម​អហិង្សា​របស់​អ្នកស្រី។ នៅ​មុនពេល​ចាប់ខ្លួន​អ្នកស្រី អ្នកស្រី​ត្រូវបាន​គេ​គំរាមកំហែង រំខាន និង​បំភិតបំភ័យ ដោយ​នគរបាល ដែល​ធ្លាប់បាន​ប្រាប់​អ្នកស្រី​ថា ឈ្មោះ​របស់​អ្នកស្រី​គឺ “នៅក្នុង​បញ្ជីខ្មៅ” ហើយនឹង​អាច “មាន​បញ្ហាឆាប់ៗនេះ។ ជា​ឱកាស​ដ៏​ល្អ​សម្រាប់ធ្វើ​ការអនុវត្ត​នូវ​អ្វីដែល​បាន​គំរាមកំហែង នៅពេលដែល​អ្នកស្រី និង​ស្វាមី​របស់​អ្នកស្រី​មាន​វត្តមាន នៅ​ខណៈពេលដែល​មានការ​វាយតប់​គ្នា​នៅ​ហាង​ភេសជ្ជៈ​មួយកន្លែង​ក្នុង​តំបន់​កាលពី​ល្ងាច​មួយ។ ភ្លាមៗបន្ទាប់ពី​ព្រឹត្តិការណ៍​នោះ អ្នកស្រី និង​ស្វាមី​របស់​អ្នកស្រី ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចោទ​ដែល​ត្រូវបាន​គេ​អះអាងថា ជាការ​អ្នកផ្តើមគំនិត​នៃ​អំពើហិង្សា​នោះ។ ក្រោយមក ស្វាមី​របស់​អ្នកស្រី ត្រូវបាន​ដោះលែង។

ព្រះរាជអាជ្ញា មិនបាន​ធ្វើការ​បង្ហាញ​នូវ​ភស្តុតាង​ណាមួយ ឬ​សាក្សី​ណាមួយ ដែល​អាច​គួរ​ឲ្យ​ជឿ​បាន​នោះទេ ក្នុងការ​បង្ហាញថា​អ្នកស្រី បុប្ផា បាន​ប្រព្រឹត្ត (ឬ​មាន​គម្រោង) អំពើហិង្សា​ដែល​បាន​កើតឡើង​នៅក្នុង​ហាង​លក់​ភេសជ្ជៈ​នោះទេ។ ផ្ទុយទៅវិញ អ្នកជិតខាង​ដែល​អាច​ទុកចិត្តបាន បានផ្តល់​សា​ក្ខី​កម្ម​ដែលមាន​ភាពស៊ីសង្វាក់​ជាមួយនឹង​សា​ក្ខី​កម្ម​របស់​អ្នកស្រី បុប្ផា និង​ស្វាមី​របស់​អ្នកស្រី អំពី​សកម្មភាព​របស់​អ្នក​ទាំងនោះ នៅពេល​ល្ងាច​ថ្ងៃកើតហេតុ​នោះ។ ដើម្បី​គាំទ្រ​បទ​ចោទ​ទៅលើ​អ្នកស្រី យ៉ោ​ម បុប្ផា នៅក្នុង​ស្ថានភាព​មិនមាន​ភស្តុតាង​ដោយផ្ទាល់​ណាមួយ​ទៅលើ​អ្នកស្រី សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ បាន​ផ្អែក​ទាំងស្រុង​លើ​ការចោទប្រកាន់​របស់​ជ​ន​ដែល​ត្រូវបាន​គេ​អះអាងថា​ជា​ជនរងគ្រោះ (សា​ក្ខី​កម្ម​ដែល​មិន​ត្រឹម​តែមាន​ភាពផ្ទុយ​គ្នា​ដោយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅក្នុង​វគ្គនីមួយៗនៃ​នីតិវិធី​ទាំងឡាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​មិនគួរ​ឲ្យ​ជឿ​បាន​ទៀតផង ដោយបាន​លាយឡំ​ជាមួយនឹង​តួនាទី​ជាដើម​បណ្តឹងរដ្ឋប្បវេណី​របស់​អ្នក​ទាំងនោះ)។ ជាការ​ពិត យោងតាម​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា ដើម​បណ្តឹងរដ្ឋប្បវេណី ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើជា​សាក្សី​ឡើយ។ មិនមាន​សាក្សី​ណា​ម្នាក់ ឬ​ភស្តុតាង​ណាមួយ ត្រូវបាន​បង្ហាញ​អំពី​ការពាក់ព័ន្ធ​ទៅនឹង​ការគិត​ទុកជាមុន ឬ​គម្រោង ដែល​ត្រូវបានធ្វើ​ដោយ​អ្នកស្រី បុប្ផា នោះទេ។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា បាន​មានប្រសាសន៍ថា៖ “ការបន្ត​ឃុំខ្លួន​អ្នកស្រី បុប្ផា គឺជា​ការព្យាយាម​បំភិតបំភ័យ​អ្នកការពារ​សិ​ទិ្ធ​មនុស្ស​ដទៃទៀត និង​ធ្វើ​ឲ្យ​បាក់​ទឹកចិត្ត​អ្នក​ទាំងនោះ ពី​ការធ្វើសកម្មភាព​របស់​ពួកគេ។ លោក អៀង វុទ្ធី​បាន​បន្តទៀតថា៖ “ការប្រើប្រាស់​ប្រព័ន្ធតុលាការ​ដោយ​មធ្យោបាយ​នេះ​ក្នុងការ​បំបិទមាត់​អ្នក​ទាំងនោះ ពី​ការស្វែងរក​សេរីភាព យុត្តិធម៌ និង​សមភាព គឺជា​ការរំលោភ​សិ​ទិ្ធ​ជា​មូលដ្ឋាន និង​ដែល​ត្រូវ​បានចែង​ដោយ​រដ្ឋធម្មនុញ្ញ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់។ ហើយ​ដូចដែល​ព្រឹត្តិការណ៍ថ្មីៗនេះ បានបង្ហាញ​ថា​នេះ​មិន​ទទួលបាន​លទ្ធផល​នោះទេ។

លោក អ៊ី សា​រ៉ុ​ម អ្នកសម្របសម្រួល​កម្ម​វិធី នៃ​សមាគម​ធាងត្នោត បាន​មានប្រសាសន៍ថា៖ “មិនមាន​ហេតុផល​ណាមួយ សម្រាប់​តុលាការ​កំពូល ក្នុង​ការមិន​ដំណើរការ​នីតិវិធី និង​កំណត់​ពេលវេលា​សវនាកា​រ​ក្នុង​រឿងក្តី​របស់​អ្នកស្រី បុប្ផា នោះទេ។ លោក បាន​បន្តទៀតថា៖ “ការពន្យា​ពេល​សវនាការ​នៃ​តុលាការ​កំពូល ត្រឹមតែ​បង្ហាញ​កាន់តែច្បាស់​នូវ​ភាពអយុត្តិធម៌​នៃ​ព្រឹត្តិការណ៍​នោះ​ប៉ុណ្ណោះ។

កញ្ញា វ៉ុ​ន ស​ម្ភ​ស ប្រធាន បណ្តាញ​កម្មករ​ធ្វើការ​តាម​ផ្ទះ បាន​មានប្រសាសន៍ថា៖ “មិន​ត្រឹមតែ​ការឃុំខ្លួន​អ្នកស្រី បុប្ផា ជា​រឿង​អយុត្តិធម៌​ប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល អវិជ្ជមាន​ដល់​ក្រុមគ្រួសារ​របស់​អ្នកស្រី​ទៀតផង។ វ៉ុ​ន ស​ម្ភ​ស បាន​បន្តទៀតថា៖ “អ្នកស្រី បុប្ផា មានកូន​ប្រុស​ម្នាក់​អាយុ ៩ ឆ្នាំ ដែល​ត្រូវការ​ម្តាយ ហើយនឹង​ស្វាមី​ម្នាក់​ដែល​មិនអាច​ធ្វើការ​បាន ដោយសារ​រងគ្រោះ​ដោយសារ​នគរបាល នៅពេលដែល​មានការ​អំពាវនាវ​សុំ​ឲ្យ​ដោះលែង​អ្នកស្រី។

អង្គការ​សង្គម​ស៊ីវិល ដែលមាន​រាយ​នាម​ដូចខាងក្រោម​នេះ សូម​ធ្វើការ​អំពាវនាវ​ដល់​តុលាការ​កំពូល សូម​លោក​មេត្តា​បើកសវនាការ​លើ​សំនុំរឿង​អ្នកស្រី បុប្ផា ដោយ​មិនមាន​ការពន្យា​ពេល ហើយ​លើកលែង​ការចោទប្រកាន់​ដែល​មិន​ត្រឹមត្រូវ​មកលើ​អ្នកស្រី។

សកម្មភាព​ដើម្បី​បរិស្ថាន និង​សហគមន៍ (AEC)

សហគមន៍​ស្រី​ដើម្បី​ការអភិវឌ្ឍន៍​និង​សេរីភាព

គណៈ​កម្ម​ធិ​ការ​ស្ត្រី​កម្ពុជា (CAMBOW)

បណ្តាញ​កម្មករ​ធ្វើការ​តាម​ផ្ទះ (CDWN)

សហព័ន្ធ​សហជីព កម្មករ​ចំណីអាហារ និង​សេវាកម្ម (CFSWF)

សមាគម​មន្ត្រីរាជការ​កម្ពុជា (CICA)

សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិ​ទិ្ធ​មនុស្ស លីកាដូ (LICADHO)

គណៈ​កម្ម​ធិ​ការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា

នៃ​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ (NGO-CEDAW)

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្មករ​កម្ពុជា (CWCD)

បណ្តាញ​យុវជន​កម្ពុជា (CYN)

សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា (CCFC)

មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC)

បណ្តាញ​សន្តិភាព​កម្ពុជា (CPN)

សមធម៌​កម្ពុជា (EC)

សមាគម​អភិវឌ្ឍន៍​កសិករ (FDA)

ក្រុមការងារ​ពិសេស​សិ​ទិ្ធ​លំនៅឋាន (HRTF)

សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA)

លីកាដូ កាណាដា (LC)

ក្រុម​តន្ត្រី​យុ​វ័យ​នាំសារ (MB)

ចលនា​ប្រជាពលរដ្ឋ​សម្រាប់​ការផ្លាស់ប្តូរ (PAC)

សមាគម​ធាងត្នោត (STT)

ចលនា​សង្គម​ដើម្បី​ការផ្លាស់ប្តូរ (SAC)

អង្គការ​ស្ត្រី​ខ្មែរ

បណ្តាញ​ការងារ​ស្រី​រួបរួមគ្នា (WNU)

ម​ជ្ឃ​មណ្ឌល​ពត៌មាន​សម្រាប់​ក​ម្មករ (WIC)

រយៈពេល៣៦៥ថ្ងៃ អ្នកស្រី យ៉ោម បុប្ផា ជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌

IMG_0175-48

អ្នកស្រី យ៉ោ​ម បុប្ផា សកម្មជន​ដីធ្លី​យ៉ាង​លេចធ្លោ​និង​ជា​តំណាង​ស្រី្ត​មួយ​រួប​នៅ​សហគមន៍​បឹ​កក់ ដែល​បច្ចុប្បន្នកំពុង​ជាប់ពន្ធនាគារ​យ៉ាង​អយុត្តិធម៌។ រហូតមកដល់​ថ្ងៃ​ពុធ​ទី៤ខែកញ្ញា​ខាងមុខនេះ​គឺមាន​រយៈពេល៣៦៥ថ្ងៃ​ហើយ។ សហគមន៍​បឹងកក់​នឹង​រៀបចំ​ការជួបជុំ​មួយ​នៅ​វត្តភ្នំ នៅវេលា​ម៉ោង ៨ព្រឹក ថ្ងៃទី៤  ខែកញ្ញា ឆ្នាំ២០១៣ ដើម្បី​រំលឹក​ដល់​សកម្មភាព​យ៉ាង​អយុត្តិធម៌​ដែល​អាជ្ញាធរ​បាន​ចាប់ និង​តុលាការ​បាន​ផ្តន្ទាទោស​អ្នកស្រី​បុប្ផា ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ​យ៉ាង​អ​យុ​ត្តិ។ ការជួបជុំ​នេះ​នឹងធ្វើ​ការអំពាវនាវ​មួយ​ទៅ​រាជរដ្ឋាភិបាល​ចាំំ​ផ្ទះ​លោក ហ៊ុន សែន ឱ្យ​ផ្តល់​យុត្តិធម៌​ដល់​អ្នកស្រី យ៉ោ​ម បុប្ផា និង​ជាពិសេស អំពាវនាវ​ដល់​តុលារ​កំពូល (Supreme Court) សូម​ស្ថាប័ន​នេះ​មេត្តា​បើកសវនាការ​ឱ្យបាន​ឆាប់​ដើម្បី​ផ្តល់​យុ​ត្តិ​ដល់​អ្នកស្រី បុប្ផា។