កូនៗរបស់ស្ត្រីជាប់ពន្ធនាគារ ជួបលោកស្រី អាណា ឯកអគ្គរដ្ឋទូតស៊ុយអែត

នៅថ្ងៃទី១៥ ខែធ្នូ ឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំប្រទេសកម្ពុជាលោកស្រី អាណា បានអនុញ្ញតឱ្យ កូនៗរបស់ស្ត្រីបឹងកក់ដែលកំពុងជាប់ពន្ធនាគារ នៅព្រៃសរបានចូលជួបពិភាក្សា និងរាយការណ៍ពីករណីរបស់ស្រ្តីបឹងកក់ និងសហគមន៍ផ្សេងទៀត ដែលក្នុងនោះមានការចូលរួមដោយលោកស្រី ពុង ឈីវកេក (ប្រធានអង្គការលីកាដូ) និងលោក អ៊ី សារ៉ុម (នាយកប្រតិបត្តិនៃសមាគមធាងត្នោត) ។ Continue reading “កូនៗរបស់ស្ត្រីជាប់ពន្ធនាគារ ជួបលោកស្រី អាណា ឯកអគ្គរដ្ឋទូតស៊ុយអែត”

អ្នកស្ម័គ្រចិត្តរបស់អង្គការសមាគមធាងត្នោតត្រូវបានឃាត់ខ្លួនជាច្រើនម៉ោង

បាតុកម្មព្រឹកនេះឃើញមានសកម្មជនដីធ្លីចំនួនប្រហែល២៥០ មកពីតំបន់បឹងកក់ ឡពាង ព្រះវិហារ និងបុរីកីឡា ព្រះសង្ឃនិងក្រុមសង្គមស៊ីវិលបានប្រមូលផ្តុំនៅមុខវិទ្យាស្ថានពុទ្ធសាសនាក្បែវិមានរដ្ឋសុភា ដើម្បីអំពាវនាវឱ្យមានការដោះលែងសកម្មជនទាំង១៩នាក់ ដែលឥឡូវនេះនៅជាប់ពន្ធនាគារព្រៃស អស់រយៈពេល ១៨ថ្ងៃមកហើយ។ Continue reading “អ្នកស្ម័គ្រចិត្តរបស់អង្គការសមាគមធាងត្នោតត្រូវបានឃាត់ខ្លួនជាច្រើនម៉ោង”

ស្រីបឹងកក់៧នាក់ត្រូវបានចាប់ខ្លួន និងបញ្ចូនទៅពន្ធនាគារ

 

កាល់ពីថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៤ ម្សិលមិញនេះ ស្រីអ្នកបឹងកក់ចំនួន៧នាក់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួន ក្នុង ខណៈពេលដែលសហគមន៍បឹងកក់បានធ្វើការប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅមុខសាលារាជធានីភ្នំពេញ សុំការដោះស្រាយបញ្ហាទឹកលិចសហគមន៍របស់ពួកគេ ប៉ុន្តែត្រូវបានអាជ្ញាធរចាប់ខ្លួនភា្លមៗ និងបានបញ្ចូនទៅឃុំខ្លួននៅស្នងការរាជធានីភ្នំពេញមួយយប់ និងព្រឹកឡើងថ្ងៃទី១១ ខែវិច្ឆកានេះ នាក់ទាំង៧នាក់ត្រូវបានបញ្ចូនទៅជុំនំជម្រះនៅសាលាដំបូងរាជាធានីភ្នំពេញអស់រយះពេលពេញមួយថ្ងៃ ហើយបានសម្រេចដាក់ទោសអ្នកទាំង៧នាក់ក្នុងមួយម្នាក់ជាប់ពន្ធនាគាររយះពេលមួយឆ្នាំ និងពិន័យជាប្រាក់ពីរលានរៀល។ Continue reading “ស្រីបឹងកក់៧នាក់ត្រូវបានចាប់ខ្លួន និងបញ្ចូនទៅពន្ធនាគារ”

សវនាការ វន់ ពៅ និងមនុសជាង២០នាក់ទៀតបន្តលើកពេល

10330411_579421508822738_2325001902599394322_n

សវនាការ វន់ ពៅ និងមនុសជាងដប់នាក់ទៀតបន្តលើកពេល

នៅព្រឹកថ្ងៃទី៦ ឧសភា ការបើកសវនាការ សកម្មជនសិទ្ធិមនុស្ស ដីធ្លី គឺលោក វន់ ពៅ ចាន់ ពុទ្ធិស័ក ថេង សាវឿន និងវិរៈកម្មករជាង២០នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនកាលពីដើមខែមករាមក។ នៅព្រឹកម៉ោង៨ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការរហូតដល់ពេលល្ងាច។
ដូចពេលមុនៗដែរ កម្លាំងប៉ូលិសបានបិតផ្លូវនៅជុំវិញ​ ផ្លូវមុន្នីរ៉េត ទល់មុខស្តាតអូឡាំពិច មុខសាលាដំបូងរាជធានីភ្នំពេញ។
ក្រោមកម្តៅថ្ងៃដ៏ក្តៅ សហគមន៍ដីធ្លីមកពីតំបន់ផ្សេងៗប្រមាណជាង៤០០នាក់បានប្រមូលផ្តុំគ្នាទល់មុងរបាំងដែកប៉ូលិស ដែលមានកម្លាំងប៉ូលិសចម្រុះរាប់រយនាក់ ឈរការពារប្រជាសហគមន៍មិនឱ្យចូលទៅក្បែរសវនាការនៅសាលាដំបូង។ បាតុករកាន់ផ្កាឈូក បដាមានសារ “ដោះលែង២៣នាក់” និងសារបោះពុម្ពលើអាវយ៉ីត និងមានគូសសារលើផ្ទៃមុខផងដែរ។ បាតុករក៏បានស្រែកទៀមទាររកយុត្តិធម៌ និងសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ដល់អ្នកទាំង២៣ តាមប្រព័ន្ធបំពងសំឡេង “មេក្រូ” ខណៈពេលដែលមានសកម្មជនអ្នកឃ្លាំមើលសិទ្ធិមនុស្សជាច្រើន។​ ដោយដែលសម្រាប់នៅព្រឹកថ្ងៃទី៦ ឧសភាសកម្មជនអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងក្រុមអ្នកយកសាព័ត៌មានពុំបានត្រូវគេអនុញ្ញាតចូលទៅយកព័ត៌មានជិអគារសវនាការទេ គឺទាំងអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងក្រុមអ្នកយកសាព័ត៌មានត្រូវបានកម្លាំងប៉ូលិសបង្រ្កាបកុបកម្មដេញចេញឱ្យនៅឆ្ងាយ ដូចសមាជិកសហគមន៍ដែរ។

ដូចកាលពីថ្ងៃទី២៥ មេសាដែរ សវនាការត្រូវបានផ្អាកនៅប្រមាណម៉ោងជាង៤រសៀល។​ ជនសង្សីពីរនាក់ដែលពាក់ព័ន្ធក្នុងករណីផ្ទុសការប៉ះទង្គិចនៅមុខវត្តស្ទឹងមានជ័យ កាលពីចុងឆ្នាំ២០១៣ ត្រូវបានចៅក្រមកំណត់ពេលប្រកាសសាលក្រមនៅថ្ងៃទី៣០ ឧសភា ដោយឡែកអ្នកដែលពាក់ព័ន្ធនឹងករណីនៅរោកចក្រយ៉ាក់ជិន និងផ្លូវវែងស្រែង នឹងត្រូវកំណត់ពេលបន្តសវនាការនៅថ្ងៃទី២០ ឧសភាទៀត។

10176214_579421395489416_578283019353187273_n 10258871_579421598822729_7649466636116870527_n (1)

សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការ លោក​ វន់ ពៅ ចាន់ ពុទ្ធិស័ក ថេង សាវឿន និងកម្មករ២០នាក់

Putisak's wife
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន ប្រធាន សម្ព័នសហគមន៍កសិករកម្ពុជា លោក ចាន់ ពុទ្ធិស័ក សកម្មជនដីធ្លីនៅបឹងកក់ និងកម្មករ២០នាក់ នឹងត្រូវបើកសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ស្អែកនេះ។ ខណៈពេលដែលសមាជិកសហគមន៍នានាដែលរងផលប៉ះពាល់ដោយការបណ្តេញចេញពីលំនៅដ្ឋាន និងដីធ្លី កម្មកររោងចក្រ សមាជិកសហជីព អង្គការសង្គមស៊ីវិល និងអ្នកការទូតមួយចំនួនកំពុងត្រៀមទៅប្រមូលផ្តុំមុខ សាលាដំបូងរាជធានីភ្នំពេញ ដោយមានកាន់បដា និងសារផ្សេងៗដើម្បីសម្តែងការគាំទ្រដល់អ្នកទាំង២៣នាក់ និងសុំឱ្យតុលាការឯករាជ្យ និងផ្តល់យុត្តិធម៌ក្នុងការកាត់ក្តីអ្នកទាំងអស់នោះ។ ចំណែកឯអ្នកការទូត និងសកម្មជនសិទ្ធិមនុស្សមួយចំនួននិងចូលទៅស្តាប់ដំណើរការកាត់ក្តីក្នុងបន្ទប់សវនា

ការដោយផ្ទាល់ផងដែរ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន ប្រធាន សម្ព័នសហគមន៍កសិករកម្ពុជា លោក ចាន់ ពុទ្ធិស័ក សកម្មជនដីធ្លីនៅបឹងកក់ និងកម្មករ២០នាក់ត្រូវបានចាប់ខ្លួនដោយកម្លាំងពិសេសទ័ពឆ័ត្រយោង៩១១ ក្រោយការបង្រាប់ និងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃដោយពួកទាហាន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ខណៈពួកគេនិងកម្មករជាច្រើននាក់ផ្សេងទៀតធ្វើការតវ៉ាមួយនៅតំបន់សេដ្ឋកិច្ច

ពិសេសកំបូលជាយរាជធានីភ្នំពេញ ហើយបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តកំពុងចាម។
សមាគមន៍ ក្រុមគ្រួសារ និងអ្នកជាទីស្រឡាញ់ទាំង២៣នាក់ សូមអំពាវនាវដល់ប្រជាពលរដ្ឋអ្នកស្រឡាញ់នូវយុត្តិធម៌ សន្តិភាព និងប្រជាធិបតេយ្យទាំងមកចូលរួមនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក ស្អែកនេះកុំបីអាក់ខានឡើយ។

ជាថ្មីម្តងទៀតអ្នកភូមិបឹងកក់ និងសកម្មជនដីធ្លីទៅមុខតុលាការកំពូល

bkl 2

កាលពី​ថ្ងៃទី ១៩ ខែ​វិ​ច្ឋ​កា  ជាថ្មី​ម្តងទៀត​អ្នកភូមិ​បឹងកក់ និង​សកម្មជន​ដីធ្លី​ប្រមាណ​ជាង២០០នាក់ ដែល​ដឹកនាំ​ដោយ​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី​ទេព វ​ន្នី ដែលមាន​សម្លៀកបំពាក់​ស​ចងក្បិន ដង្ហែរ​ព័ទ្ធជុំវិញ​សាលា​កំពូល។ គោលបំណង​នៃ​ការជួបជុំ​នោះ​គឺ​ដើម្បី​អំពាវនាវ​ដល់​សាលា​កំពូល​ផ្តល់ យុ​ត្តិ​ធរ​ដល់​អ្នកស្រី យ៉ោ​ម បុប្ផា និង​ដោះ​លែងឱ្យ​អ្នកស្រី​មាន​សេរីភាព​បាន​ជួបជុំ​ក្រុមគ្រួសារ​ដូចដើម​វិញ នៅក្នុង​សវនាការ​នា​ថ្ងៃទី២២ ខែ​វិ​ច្ឋ​កា ខាងមុខនេះ។

bkl 3

សាលាកំពូលកំណត់ថ្ងៃ សវនាការ អ្នកស្រី បុប្ផា

IMG_0175-48

សាលា​កំពូល​កំណត់​ថ្ងៃ សវនាការ អ្នកស្រី យ៉ោ​ម បុប្ផា សកម្មជន​ប្រឆាំងនឹង​ការបណ្តេញចេញ​ដោយ​បង្ខំ និង​ជា​អ្នកទោស​មនសិការ។

សំណុំ​រឿងក្តី​អ្នកស្រី​បុប្ផា នឹងត្រូវ​បើកសវនាការ​នៅ​ថ្ងៃទី២២ វេលា​ម៉ោង៨ព្រឹក ខែវិច្ឆិកា ឆ្នាំ២០១៣ខាងមុខនេះ ដើម្បី​ជំនុំជម្រះ​រឿងក្តី ដ៏​សែន​អ​យុ​ត្តិ​ធម៌ បណ្តាលឱ្យ​អ្នកស្រី​ជាប់ពន្ធ​ធនាគារ​អស់​រយះពេល​ជាង​បួន​រយ​ថ្ងៃ​មកនេះ។

សមាជិក​ក្រុមគ្រួសារ​របស់​អ្នកស្រី​បុប្ផា និង​អ្នកគាំទ្រ​សន្តិភាព និង​យុ​ត្តិ​ធរ​រាប់រយ​នាក់​មកពី​តំបន់​បឹងកក់ បុរី​កីឡា ថ្មគោល និង​សហគមន៍​ដែល​កំពុង​រង​ការបណ្តេញ​ជាច្រើន​ទៀត នឹង​ប្រមូល​ផ្តុំគ្នា​មុខ​សាលា​កំពូល​ដើម្បី​សម្តែង​ការគាំទ្រ​ដល់​អ្នកស្រី។