ការប្រមូលផ្តុំគ្នាជាថ្មីនៅមុខពន្ធនាគារព្រៃសរ

នៅថ្ងៃអាទិត្យទី១៤ ខែធ្នូ សកម្មជនដីធ្លី លំនៅដ្ឋាន និងសកម្មជនសិទ្ធិមនុស្សប្រមាណជាង៥០០នាក់ (រួមទាំងសមាជិកសហគមន៍ក្រីក្រ ព្រះសង្ឃ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល) បានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារព្រៃសរ ម២  នៅម៉ោង៧ព្រឹក។ Continue reading “ការប្រមូលផ្តុំគ្នាជាថ្មីនៅមុខពន្ធនាគារព្រៃសរ”

Advertisements

អង្គការលីកាដូអំពាវនាវឱ្យដោះលែង មនុស្សទាំង១៨នាក់កំពុងជាប់ពន្ធនាគារព្រៃស

ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤៖ នៅថ្ងៃពុធ ប្រទេសកម្ពុជា នឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ អង្គការ លីកាដូ សូមឆ្លៀតយកឱកាសនេះ សូមធ្វើការអំពាវនាវទទួច សូមឱ្យមានការចាប់អារម្មណ៍ទៅលើបុរស និងស្ត្រីចំនួន១៨នាក់។ Continue reading “អង្គការលីកាដូអំពាវនាវឱ្យដោះលែង មនុស្សទាំង១៨នាក់កំពុងជាប់ពន្ធនាគារព្រៃស”

អង្គការអន្តរជាតិជាច្រើនអំពាវនាវ សូមឲ្យបញ្ឈប់ការចាប់ខ្លួនអ្នកការពារសិទិ្ធមនុស្សដោយមិនត្រឹមត្រូវនៅកម្ពុជា

ទីក្រុងញូវយ៉ក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤៖ បណ្តាញអន្តរជាតិសម្រាប់សិទិ្ធសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ESCR-Net) បានផ្ញើលិខិតមួយច្បាប់ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ ទៅកាន់សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដើម្បីបង្ហាញការព្រួយបារម្ភជាខ្លាំងទៅលើការចាប់ខ្លួន និងការផ្តន្ទាទោសថ្មីៗនេះមកលើសកម្មជនសិទិ្ធដីធ្លីជាស្ត្រីចំនួន ៧នាក់ ដែលបានព្យាយាមការពារសិទិ្ធមនុស្ស និងសិទិ្ធរបស់ក្រុមគ្រួសារនានាដែលរស់នៅក្នុងតំបន់បឹងកក់ ដែលជាតំបន់ដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ Continue reading “អង្គការអន្តរជាតិជាច្រើនអំពាវនាវ សូមឲ្យបញ្ឈប់ការចាប់ខ្លួនអ្នកការពារសិទិ្ធមនុស្សដោយមិនត្រឹមត្រូវនៅកម្ពុជា”

សកម្មជនដីធ្លី និងលំនៅដ្ឋាន សកម្មជនព្រះសង្ឃនិងអង្គការសង្គមស៊ីវិលជាង២០០នាក់ បានប្រមូលផ្តុំគ្នាជាលើកទីបីនៅមុខពន្ធនាគារព្រៃស

នៅទី៣០ ខែវិច្ឆិកាឆ្នាំ២០១៤នៅម៉ោង៨ ព្រឹកសហគមន៍សកម្មជនសិទ្ធិដីធ្លី និងលំនៅដ្ឋាន សកម្មជនព្រះសង្ឃនិងអង្គការសង្គមស៊ីវិលជាង២០០នាក់ បានប្រមូលផ្តុំគ្នានៅមុខពន្ធនាគារព្រៃស (ម១ និងម២) ដើម្បីអំពាវនាវដល់រដ្ឋាភិបាលជាពិសេសប្រព័ន្ធតុលាការដែលគេល្បីថាមិនដែលឯករាជ្យពិតប្រាកដទេកន្លងមក។ Continue reading “សកម្មជនដីធ្លី និងលំនៅដ្ឋាន សកម្មជនព្រះសង្ឃនិងអង្គការសង្គមស៊ីវិលជាង២០០នាក់ បានប្រមូលផ្តុំគ្នាជាលើកទីបីនៅមុខពន្ធនាគារព្រៃស”

អ្នកស្ម័គ្រចិត្តរបស់អង្គការសមាគមធាងត្នោតត្រូវបានឃាត់ខ្លួនជាច្រើនម៉ោង

បាតុកម្មព្រឹកនេះឃើញមានសកម្មជនដីធ្លីចំនួនប្រហែល២៥០ មកពីតំបន់បឹងកក់ ឡពាង ព្រះវិហារ និងបុរីកីឡា ព្រះសង្ឃនិងក្រុមសង្គមស៊ីវិលបានប្រមូលផ្តុំនៅមុខវិទ្យាស្ថានពុទ្ធសាសនាក្បែវិមានរដ្ឋសុភា ដើម្បីអំពាវនាវឱ្យមានការដោះលែងសកម្មជនទាំង១៩នាក់ ដែលឥឡូវនេះនៅជាប់ពន្ធនាគារព្រៃស អស់រយៈពេល ១៨ថ្ងៃមកហើយ។ Continue reading “អ្នកស្ម័គ្រចិត្តរបស់អង្គការសមាគមធាងត្នោតត្រូវបានឃាត់ខ្លួនជាច្រើនម៉ោង”

សំណុំរឿងព្រះតេជគុណ លួន សុវ៉ាត ត្រូវបានចៅក្រមបង្គាប់ឱ្យព្រះរាជអាជ្ញាពិនិត្យឡើងវិញ

នៅថ្ងៃអង្គារទី ២៥ ខែវិច្ឆិកា ព្រះតេជគុណព្រះនាម លួន សុវ៉ាត ត្រូវបានកោះហៅទៅតុលាការរាជធានីភ្នំពេញ។ ព្រះអង្គត្រូវបានចោទប្រកាន់ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ” នៅលើការចូលរួម និងការគាំទ្រការធ្វើបាតុកម្មប្រឆាំង នឹងជម្លោះដីធ្លីដែលកំពុងបន្ត​នៅទូទាំងប្រទេសកម្ពុជា។ Continue reading “សំណុំរឿងព្រះតេជគុណ លួន សុវ៉ាត ត្រូវបានចៅក្រមបង្គាប់ឱ្យព្រះរាជអាជ្ញាពិនិត្យឡើងវិញ”

សហគមន៍ និងព្រះសង្ឃដង្ហែដាក់ញតិ្តតាមស្ថានទូតនានាអំពាវនាវរកអន្តរាគមន៍

នៅម៉ោងប្រមាន៨ព្រឹក ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៤ នេះ សហគមន៍ និងព្រះសង្ឃ ប្រមាណជាង២០០អង្គ នាក់ បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិក ដើម្បីដាក់ញត្តិជូនប្រទេសមហាអំណាចមួយនេះ សុំអន្តរាគមន៍ដល់រដ្ឋាភិបាល ហ៊ុន សែន ឱ្យដោះលែង អ្នកជាប់ពន្ធនាគារទាំង១៧ នាក់ អង្គ និង អញ្ជើញមន្រ្តីទូត នានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ទៅឃ្លាំមើលសវនាការ ព្រះសង្ឈព្រះអង្គ លួន សុវ៉ាត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ វិច្ឋិកា​ខាងមុខ នៅសាលាដំបូងរាជធានី ភ្នំពេញ។ Continue reading “សហគមន៍ និងព្រះសង្ឃដង្ហែដាក់ញតិ្តតាមស្ថានទូតនានាអំពាវនាវរកអន្តរាគមន៍”