សាលាឧទ្ធរណ៍កំណត់បើកសវនាការនៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៥ខាងមុខ

នៅព្រឹកទី២៤ ខែធ្នូ មានប្រជាពលរដ្ឋប្រមាណ១០០នាក់ រួមទាំងសមាជិកគ្រួសាររបស់សកម្មជនឃុំខ្លួននិងសមាជិកសហគមន៍បានប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ធរណ៍ ក្នុងគោលបំណងដើម្បីដាក់ញត្តិអំពាវនាវឱ្យសាលាឧទ្ធរណ៍ពន្លឿនការកាត់ក្តីសកម្មជនដែលបច្ចុប្បន្នកំពុងឃុំខ្លួននៅពន្ធនាគារព្រៃសម ១ និងម ២។ ញត្តិនេះក៏រួមបញ្ចូលទាំងស្ត្រីទាំង ៨ ដែលបានធ្វើកូដកម្មអត់អាហារ ១៤ ថ្ងៃចាប់តាំងពីទី ១០ ខែធ្នូ។ Continue reading “សាលាឧទ្ធរណ៍កំណត់បើកសវនាការនៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៥ខាងមុខ”

Advertisements

សាលាឧទ្ធរណ៍សម្រេចបន្តដាក់ពន្ធនា គារអ្នកស្រីយ៉ោម បុប្ផា

DSC_6035

អំពើ​អយុត្តិធម៌​នៅតែ​បន្ត​កើតមាន​ដដែល​សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន។ ជាក់​ស្នែង​ករណី​អ្នកស្រី​យ៉ោ​ម បុប្ផា មិន​ត្រូវបាន​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​ផ្តល់ឱ្យ​ទេ ផ្ទុយទៅវិញ​គេ​កាត់ទោស​ដោយ​អយុត្តិធម៌​បំផុត កាលពី​ថ្ងៃទី១៤ មិថុនា កន្លងទៅនេះ។ ប្រធាន​អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក តាំង ស៊ុន​ឡាយ បានប្រកាស​សាលដីកា​បន្ធូរ​បន្ថយទោស​អ្នកស្រី យ៉ោ​ម បុប្ផា ១ឆ្នាំ គឺ​មានន័យថា​អ្នកស្រី​នៅជាប់​ទោស ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២០លាន​រៀល ឱ្យ​ជនរងគ្រោះ​ពីរ​នាក់​ជា​អ្នករត់ម៉ូតូឌុប។ ចៅក្រម​ចោទ​ពីបទ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​នៃ​ក្រមព្រហ្មទណ្ឌ។ អ្នកស្រី យ៉ោ​ម បុប្ផា ជាប់ពន្ធនាគារ​ជិត​មួយឆ្នាំ​ហើយ​គិតពី​ថ្ងៃ​ចាប់ខ្លួន​មកទល់ពេលនេះ។ អ្នកស្រី​ត្រូវ​ជាប់​ឃុំឃាំង​ជាង​មួយឆ្នាំ​ទៀត គឺ​មានន័យថា​អ្នកស្រី​នឹង​ជាប់ពន្ធនាគារ​ក្នុង​រយៈពេល​មួយឆ្នាំ​និង បី​ខែ​ទៀត។
ការប្រកាស​សាលដីកា​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាឧទ្ធរណ៍​បាន​បើកសវនាការ​ជំនុំជម្រះ​តាំងពី​ម៉ោង ២រសៀល ថ្ងៃទី១៤ មិថុនា នេះ ហើយ​សាលាឧទ្ធរណ៍​បានប្រកាស​សាលដីកា​នៅវេលា​ម៉ោង ៧យប់​នេះ ឱ្យ​អ្នកស្រី យ៉ោ​ម បុប្ផា ឱ្យ​ជាប់ទោស​ចំនួន ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០លាន​រៀល។
ទោះបីជា​សាលាឧទ្ធរណ៍​បាន​បន្ធូរបន្ថយ​ទោ​សបុ​ប្ផា​ចំនួន ១ឆ្នាំ​ក្ដី ប៉ុន្តែ​ការសម្រេច​នេះ​នៅតែមាន​ភាពមិនប្រក្រតី ពីព្រោះថា​តុលាការ​គ្មាន​ភស្តុតាង​ណាមួយ​ជាក់លាក់​ដើម្បី​ដាក់ទោស​អ្នកស្រី យ៉ោ​ម បុប្ផា ទេ។ អ្នកតាមដាន​នៅក្នុង​បន្ទប់​សវនាការ​បាន​មើលឃើញ​ភាពមិនប្រក្រតី​ជាច្រើន​ដែល​មិនបាន​បង្ហាញ​ពី​ភាពយុត្តិធម៌​ដល់​អ្នកស្រី។

សវនាការអ្នកស្រី យ៉ោម បុប្ផា ត្រូវបានលើកទៅបន្តនៅថ្ងៃទី១៤ មិថុនាខាងមុខ

IMG_9909-18

សវនាការ​អ្នកស្រី យ៉ោ​ម បុប្ផា នៅ​សាលា​ឧទរ​ណ៍​បានចាប់ផ្តើម​នៅ​ម៉ោង២.៤៥នាទី​នា​ថ្ងៃទី៥ មិថុនា ឆ្នាំ២០១៣ និង​បាន​ផ្អាក​នៅ​ម៉ោង​ប្រមាណ៥.៣០នាទី ដោយ​សាក្សី​អ្នកស្រី​ចំនួន​បីនាក់ និង​សាក្សី​មកពី​ខាង​ដើមចោទ​ចំនួន​បីនាក់​ផ្សេងទៀត​នៅ​មិនបាន សាកសួរ​នៅឡើយ។

នៅក្នុង​ថ្ងៃ​សវនាការ​នោះ គេ​សង្កេតឃើញ​មាន​ក្រុម​អ្នកគាំទ្រ​អ្នកស្រី​យ៉ោ​ម បុប្ផា ប្រមាណ​ជាង៤០០នាក់ រួមមាន​ក្រុម​អ្នករត់រ​ម៉ក​កង់​បី សហ​ជិព​កម្មករ សមាជិក​សហគមន៍​នានា​នៅ​រាជធានី​ភ្នំពេញ តំណាង​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើ​នាក់ ព្រះ​ស​ង្ឈ ព្រមទាំង​អ្នកយក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាច្រើន។ ក្នុងនោះដែរ គេ​សង្កេតឃើញ​មាន​ក្រុម​ដែល​គេ​ហៅ​ខ្លួន​ឯថា​ជា​អ្នករត់ ម៉ូតូឌុប មួយ​ក្តាប់​តូច​ដែលមាន​គ្នា​មិន​ច្រើនជាង​សាប​សិប​នាក់ និង​ត្រូវបាន​គេ​ជឿថា​ជា​ក្រុម​រៀបចំ​ដោយមាន​អ្នក​ជួល​ក្នុងតម្លៃ៣០,០០០៛ ក្នុងម្នាក់ៗ បានមក​ស្រែក​ទាមទារ​បដិសេធ​ការដោះលែង​អ្នកស្រី​បុប្ផា។ ក្រុម​ដែល​ធ្វើឡើង​តាម​រូបមន្ត​សប្ប​និមិត្ត​នេះ​ព្យាយាម​ជេរប្រទេច ដល់​ក្រុម​អ្នកគាំទ្រ​អ្នកស្រី​បុប្ផា ដើម្បី​បង្ក​ការឈាន​ទៅដល់​ការប្រើ​អំពើហិង្សា ប៉ុន្តែ​គេ​ពុំ​ឃើញ​កើតមាន​នូវ​អំពើហិង្សា​បានឡើយ ដោយ​ក្រុម​ម្ខាង​ទៀត​ព្យាយាម​អត់ធ្មត់ និង​មាន​ការជួយ​បន្ថយ​ភាព​តានតឹង​ពី​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅនឹងកន្លែង។

នៅក្នុង​បន្ទប់​សវនាការ​ឯណោះ​វិញ គេ​សង្កេតឃើញ​មាន​មន្ត្រីការទូត​នានា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ម្ចាស់ ផ្តល់ជំនួយ តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហ​ប្រជា​តិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នាក់​បាន​តាមដាន​ដំណើរការ​នៃ​សវនាការ​នោះ។

កម្លាំង​ប៉ូលិស​មិនត្រូវ​បាន​គេ​ឃើញ​មាន​វត្តមាន​ច្រើន​ទេ ប៉ុន្តែ​មាន​កម្លាំង​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ជាច្រើនរូប​ត្រូវបាន​គេ​សង្កេតឃើញ​ស្ថិតនៅ​សភាព ប្រុង​ជើងការ និង​ទូរស័ព្ទ​ឆ្លើយ​ឆ្លងទៅ មេ​របស់​ពួកគេ​យ៉ាង​ស្រ​ស្រាក់​ស្រ​ស្រាំ ក្នុងនោះដែរ​ពួគគេ (កម្លាំង​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល)ជួយ​ជ្រុម​ជ្រែង​ក្រុម​ដែល​គេ​ហៅ​ខ្លួនឯង​ថា​ជា​ក្រុម​រត់​ម៉ូតូឌុប​នោះ ឱ្យ​ប្រឹង​ស្រែកជេរ និង​គា​គង​ការពារ​មិនឱ្យ​សមា​ជា​ជិ​កណា​ម្នាក់​ចេញពី​ទីលាន​ឬ​ក្រុម​គេ​ទេ។

 

IMG_9789-4

IMG_0175-48

IMG_0005-27

IMG_0258-56

IMG_9803-5

IMG_0036-30

IMG_9777-2

IMG_0138-38

IMG_0118-36

ថ្ងៃនេះជាថ្ងៃដែល សាលាឧទ្ធរណ៍ បើកសវនាការលើ ករណី អ្នកស្រី យ៉ោម បុប្ផា

P1020337

សាលាឧទ្ធរណ៍​បានកំណត់​យក​ថ្ងៃទី៥មិថុនា​នេះ ដើម្បី​បើកសវនាការ​លើ​ករណី​អ្នកស្រី យ៉ោ​ម បុប្ផា ដែលជា​សកម្មជន​ដីធ្លី និង​ជា​អ្នកទោស​មនសិការ ដែល​ទទួលស្គាល់​ដោយ​អង្គការ​លើកលែងទោស​អន្តរជាតិ។ រហូតមកដល់​ថ្ងៃនេះ​អ្នកស្រី​យ៉ោ​ម បុប្ផា បាន​ជាប់ពន្ធនាគារ​អស់ រយៈពេល​ចំនួន២៧៥ថ្ងៃ មកហើយ។ មហាជន ជាតិ និង​អន្តរជាតិ​កំពុង​រង់ចាំ​មើល​ដំណើរការ​កាត់ទោស​រប​ស់​សាលាឧទ្ធរណ៍ ដែល​គេ​ល្បី​ថា​ប្រព័ន្ធ​តុលា​រការ​នៅ​ស្រុក​ខ្មែរ​គឺ​មិន​ឯករាជ្យ និង​ស្ថិតនៅក្រោម​អំណាច​អ្នកនយោបាយ ហើយ​កន្លងមក​គេ​ពុំដែល​បានឃើញ ឬឮ​ថា​បានផ្តល់​យុត្តិធម៌​ពិតប្រាកដ​ដល់​ជនរងគ្រោះ​ដែលជា​អ្នកទន់ខ្សោយ ឬ​អ្នកក្រីក្រ​សោះឡើយ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​អស់ជំនឿ។ ដូច្នេះ​សម្រាប់​ថ្ងៃនេះ​សូម​រង់​ចាំមើល​លទ្ធផល​ពិតប្រាកដ​ចេញ​សវនាការ​នេះ។ សូម​អាន​បន្ថែម​នូវ​របាយការណ៍

សង្ខេបរបស់អង្គការលីការដូ