កូនៗរបស់សកម្មជនដែលកំពុងជាប់ពន្ធនាគារ​ ដង្ហើយហៅរកអន្តរាគមន៍ពីអ្នកស្រីមីហ្សែល អូបាម៉ា

ព្រឹកនេះ កូនៗរបស់ស្រ្តីសកម្មជនដីធ្លី និងលំនៅដ្ឋានដែលកំពុងជាប់ពន្ធនាគារព្រៃសរ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ បានប្រមូលផ្តុំនៅមុខស្ថានទូតសហរដ្ឋអាមេរិក ដើម្បីដាក់លិខិតចំហរ និងអំពាវនាវសុំអន្តរាគមន៍ពីអ្នកស្រី មីហ្សែល អូបាម៉ា ជម្រុញឱ្យមានការដោះលែងម្តាយរបស់ពួកគេ ក្នុងកំឡុងពេលអ្នកស្រីមកទស្សនកិច្ចប្រទេសកម្ពុជានៅថ្ងៃទី ២១ ដល់ ២២ ខែ មិនា ឆ្នាំ២០១៥ ខាងមុខនេះ។ កុមារតូចៗទាំងនោះបានគូររូបតំណាងម្តាយរបស់ពួកគេដែលកំពុងជាប់ពន្ធនាគារ ក៏ដូចជារូបរបស់ពួកគេ ដោយមានសរសេរពាក្យពេចន៍ចេញពីបេះដូង និងបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីដាក់ជូនទៅស្ថានទូតផងដែរ ហើយនិងសង្ឃឹមថា អ្នកស្រី មីហ្សែល អូបាម៉ា នឹងអានពាក្យពេចន៍ដែលឆ្លុះបញ្ចាំងពីបញ្ហា និងទុក្ខវេទនារបស់ពួកគេទាំងនោះ។ មនុស្សប្រហែល១០០នាក់រួមមានព្រះសង្ឃ សកម្មជនសហគមន៍ និងតំណាងអង្គការសង្គមស៊ីវិលក៏បានចូលរួមក្នុងសកម្មភាពនេះ។

img_5589 img_5595 img_5611 img_5584 20150317_070837 20150317_070718

អ្នកចូលរួមជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅព្រៃសរសាជាថ្មី

នៅព្រឹកថ្ងៃអាទិត្យទី ២៨ ខែធ្នូឆ្នាំ២០១៤ មានអ្នកចូលរួមជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅព្រៃសរបស់មជ្ឈមណ្ឌលអប់រំកែប្រែទី ២ (ម ២) ដើម្បីគាំទ្រដល់សកម្មជនសិទ្ធិដីធ្លីចំនួន១៨ ដែលត្រូវបានជាប់ឃុំបច្ចុប្បន្ន។ Continue reading “អ្នកចូលរួមជាង៣០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅព្រៃសរសាជាថ្មី”

សាលាឧទ្ធរណ៍កំណត់បើកសវនាការនៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៥ខាងមុខ

នៅព្រឹកទី២៤ ខែធ្នូ មានប្រជាពលរដ្ឋប្រមាណ១០០នាក់ រួមទាំងសមាជិកគ្រួសាររបស់សកម្មជនឃុំខ្លួននិងសមាជិកសហគមន៍បានប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ធរណ៍ ក្នុងគោលបំណងដើម្បីដាក់ញត្តិអំពាវនាវឱ្យសាលាឧទ្ធរណ៍ពន្លឿនការកាត់ក្តីសកម្មជនដែលបច្ចុប្បន្នកំពុងឃុំខ្លួននៅពន្ធនាគារព្រៃសម ១ និងម ២។ ញត្តិនេះក៏រួមបញ្ចូលទាំងស្ត្រីទាំង ៨ ដែលបានធ្វើកូដកម្មអត់អាហារ ១៤ ថ្ងៃចាប់តាំងពីទី ១០ ខែធ្នូ។ Continue reading “សាលាឧទ្ធរណ៍កំណត់បើកសវនាការនៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៥ខាងមុខ”

កូនៗរបស់ស្ត្រីជាប់ពន្ធនាគារ ជួបលោកស្រី អាណា ឯកអគ្គរដ្ឋទូតស៊ុយអែត

នៅថ្ងៃទី១៥ ខែធ្នូ ឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំប្រទេសកម្ពុជាលោកស្រី អាណា បានអនុញ្ញតឱ្យ កូនៗរបស់ស្ត្រីបឹងកក់ដែលកំពុងជាប់ពន្ធនាគារ នៅព្រៃសរបានចូលជួបពិភាក្សា និងរាយការណ៍ពីករណីរបស់ស្រ្តីបឹងកក់ និងសហគមន៍ផ្សេងទៀត ដែលក្នុងនោះមានការចូលរួមដោយលោកស្រី ពុង ឈីវកេក (ប្រធានអង្គការលីកាដូ) និងលោក អ៊ី សារ៉ុម (នាយកប្រតិបត្តិនៃសមាគមធាងត្នោត) ។ Continue reading “កូនៗរបស់ស្ត្រីជាប់ពន្ធនាគារ ជួបលោកស្រី អាណា ឯកអគ្គរដ្ឋទូតស៊ុយអែត”

អ្នកស្ម័គ្រចិត្តរបស់អង្គការសមាគមធាងត្នោតត្រូវបានឃាត់ខ្លួនជាច្រើនម៉ោង

បាតុកម្មព្រឹកនេះឃើញមានសកម្មជនដីធ្លីចំនួនប្រហែល២៥០ មកពីតំបន់បឹងកក់ ឡពាង ព្រះវិហារ និងបុរីកីឡា ព្រះសង្ឃនិងក្រុមសង្គមស៊ីវិលបានប្រមូលផ្តុំនៅមុខវិទ្យាស្ថានពុទ្ធសាសនាក្បែវិមានរដ្ឋសុភា ដើម្បីអំពាវនាវឱ្យមានការដោះលែងសកម្មជនទាំង១៩នាក់ ដែលឥឡូវនេះនៅជាប់ពន្ធនាគារព្រៃស អស់រយៈពេល ១៨ថ្ងៃមកហើយ។ Continue reading “អ្នកស្ម័គ្រចិត្តរបស់អង្គការសមាគមធាងត្នោតត្រូវបានឃាត់ខ្លួនជាច្រើនម៉ោង”

សកម្មជនជាង៣០០អង្គ នាក់បានប្រមូលផ្តុំនៅចុងសប្តាហ៍នេះ

សកម្មជនមកពីសហគមន៍ក្រីក្រ ព្រះសង្ឃ សកម្មជននយោបាយ និងយុវជនជាង៣០០អង្គ នាក់បានប្រមូលផ្តុំគ្នានៅមុខពន្ធនាគារព្រៃស ម១ និងម២ ដើម្បីបង្ហាញពីការសាគ្គីភាពចំពោះមនុស្សដែលជាទីស្រឡាញ់របស់គេ និងព្រះសង្ឃជាទីគោរព និងបានជំរុញឱ្យអ្នកខាងក្នុងពន្ធនាគារមានស្មារតីរឹងមាំ កុំរុញរានឹងភាពអយុត្តិធម៌។ Continue reading “សកម្មជនជាង៣០០អង្គ នាក់បានប្រមូលផ្តុំនៅចុងសប្តាហ៍នេះ”

ប្រជាសហគមន៍ និងសកម្មជនដីធ្លីជាង២០០នាក់តវ៉ានៅមុខពន្ធនាគារព្រៃសទាមទារ ដោះលែងមនុស្ស១៧នាក់

ប្រជាសហគមន៍ និងសកម្មជនដីធ្លី​ និង​សកម្មជនការពាសិទ្ធិរមនុស្ស​ ព្រះសង្ឃ កុមារ​ ប្រមាណជាង​២០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ព្រៃស នៅ​ព្រឹក​ថ្ងៃ​ទី១៦ វិច្ឆិកា ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​ដីធ្លី​១២​នាក់ ព្រះសង្ឃ​៣​អង្គ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ២​នាក់។ Continue reading “ប្រជាសហគមន៍ និងសកម្មជនដីធ្លីជាង២០០នាក់តវ៉ានៅមុខពន្ធនាគារព្រៃសទាមទារ ដោះលែងមនុស្ស១៧នាក់”