កូនៗរបស់សកម្មជនដែលកំពុងជាប់ពន្ធនាគារ​ ដង្ហើយហៅរកអន្តរាគមន៍ពីអ្នកស្រីមីហ្សែល អូបាម៉ា

ព្រឹកនេះ កូនៗរបស់ស្រ្តីសកម្មជនដីធ្លី និងលំនៅដ្ឋានដែលកំពុងជាប់ពន្ធនាគារព្រៃសរ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ បានប្រមូលផ្តុំនៅមុខស្ថានទូតសហរដ្ឋអាមេរិក ដើម្បីដាក់លិខិតចំហរ និងអំពាវនាវសុំអន្តរាគមន៍ពីអ្នកស្រី មីហ្សែល អូបាម៉ា ជម្រុញឱ្យមានការដោះលែងម្តាយរបស់ពួកគេ ក្នុងកំឡុងពេលអ្នកស្រីមកទស្សនកិច្ចប្រទេសកម្ពុជានៅថ្ងៃទី ២១ ដល់ ២២ ខែ មិនា ឆ្នាំ២០១៥ ខាងមុខនេះ។ កុមារតូចៗទាំងនោះបានគូររូបតំណាងម្តាយរបស់ពួកគេដែលកំពុងជាប់ពន្ធនាគារ ក៏ដូចជារូបរបស់ពួកគេ ដោយមានសរសេរពាក្យពេចន៍ចេញពីបេះដូង និងបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីដាក់ជូនទៅស្ថានទូតផងដែរ ហើយនិងសង្ឃឹមថា អ្នកស្រី មីហ្សែល អូបាម៉ា នឹងអានពាក្យពេចន៍ដែលឆ្លុះបញ្ចាំងពីបញ្ហា និងទុក្ខវេទនារបស់ពួកគេទាំងនោះ។ មនុស្សប្រហែល១០០នាក់រួមមានព្រះសង្ឃ សកម្មជនសហគមន៍ និងតំណាងអង្គការសង្គមស៊ីវិលក៏បានចូលរួមក្នុងសកម្មភាពនេះ។

img_5589 img_5595 img_5611 img_5584 20150317_070837 20150317_070718

Advertisements

សង្គម​ស៊ីវិល​ថ្កោលទោស​ការចាប់ និង​ឃុំខ្លួន​តំណាង​សហគមន៍​បឹងកក់​ទាំងប្រាំពីរនាក់

ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៤ – យើងខ្ញុំ​ជាក្រុម​សង្គមស៊ីវិល ដែលមាន​រាយ​នាម​ដូច​ខាង​ក្រោម មានការសោកស្តាយ​ជាខ្លាំង​ចំពោះការចាប់ ឃុំខ្លួន និងផ្តន្ទា​ទោសអ្នក​តំណាងសហគមន៍​បឹងកក់ទាំង ៧នាក់ បន្ទាប់​​ពី​មាន​ការ​​តវ៉ា​នៅ​​ខាង​មុខ​សាលា​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១០ ខែ​វិច្ឆិកា ឆ្នាំ២០១៤។ Continue reading “សង្គម​ស៊ីវិល​ថ្កោលទោស​ការចាប់ និង​ឃុំខ្លួន​តំណាង​សហគមន៍​បឹងកក់​ទាំងប្រាំពីរនាក់”